ទ្រាំចាំលែងបាន ទេព បូព្រឹក្ស គម្រោងធ្វើបទខ្លួនឯងចេញខ្លួនឯង ហើយថែមទាំងបោះសម្តីថា…

មួយរយៈចុងក្រោយនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញាទេព បូព្រឹក្ស ហាក់ស្ងប់ស្ងាត់មិនចេញបទចម្រៀង ប៉ុន្តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ នៅតែលេចធ្លោដដែលសម្រាប់អ្នកគាំទ្រ។ ដោយឡែក កាលពីម្សិលមិញនេះ កញ្ញាទេព បូព្រឹក្ស បានធ្វើការLiveវីដេអូចេញ​ពីផេកហ្វេសប៊ុករបស់នាង និយាយរឿងមួយចំនួនទាក់ទងនឹង ភាពស្ងប់ស្ងាត់មិនចេញ បទចម្រៀងរបស់ខ្លួន។ យ៉ាងណាមិញ ផ្អែកលើវីដេអូLiveនោះផងដែរ កញ្ញា ទេព បូព្រឹក្ស បាននិយាយថា នៅពេលឆាប់ៗខាងមុខនេះ នាងនឹងគម្រោងចេញបទថ្មីសម្រាប់ខ្លួនឯង ប៉ុន្តែបង្ហោះក្នុងហ្វេសប៊ុកផេកផ្លូវការរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ...

ជីវិត និង សង្គម

ពិត​អត់ គូ​ស្នេហ៍​ដែល​ឈ្លោះ​គ្នា​ច្រើន​តែង​ស្រលាញ់​គ្នា​ខ្លាំង?

ជា​ធម្មតា​ស្នេហា​ចាប់​ផ្តើម​ឡើង​ដោយ​ភាព​ផ្អែម​ល្ហែម​រ៉ូមែនទិច។​ តែ​យូរៗ​ទៅ​ក៏​ប្រែ​ជា​រកាំរកូស​មិន​ចេះ​ចប់​។ មាន​ហេតុ​ផល​ជា​ច្រើន​ជា​ច្រើន​ដែល​មនុស្ស​ពីរ​នាក់​ចាប់​ផ្តើម​ឈ្លោះ​គ្នា​ ការ​ប្រច័ណ្ឌ​ ហួង​ហែង​ ពេល​ខ្លះ​ក៏​អត់​មាន​ហេតុផល​ច្បាស់​លាស់​។ ការ​ឈ្លោះ​គ្នា​ខ្លះ​អាច​ឈាន​ទៅ​ដល់​ការ​បែក​គ្នា​ តែ​ការ​ឈ្លោះ​គ្នា​ខ្លះ​ទៀត​ក៏​ជា​សញ្ញានៃ​ការ​ស្រលាញ់​គ្នា​ខ្លាំង​ដែរ។ ​ហើយ​នេះ​ជា​ហេតុ​ផល​ដែល​បញ្ជាក់​គូ​ស្នេហ៍​ស្រលាញ់​គ្នា​ខ្លាំង​តែង​ឈ្លោះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ៖ ១.​ ការ​ឈ្លោះ​គ្នា​មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​មាន​ក្តី​សុខ​ពេល​នៅ​ជាមួយ​គ្នា នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ខ្លាច​ក្នុង​ការ​បញ្ចេញ​យោបល់​ ខ្លាច​គ្រប់​រឿង​នៅ​ពេល​ស្រលាញ់​គ្នា​បាន​ន័យ​ថា​ស្នេហា​បែប​នេះ​គឺ​គ្មាន​ក្តី​សុខ​នោះ​ទេ។ ពួក​គេ​ខ្លាច​អ្នក​ណា​ម្នាក់​ផ្លាស់​ប្តូរ​នៅ​ពេល​ឈ្លោះ​គ្នា​ព្រោះ​តែ​ការ​មិន​ជឿ​ជាក់​លើ​ស្នេហា។​ នៅ​ពេល​ដែល​គូ​ស្នេហ៍​ចាប់​ផ្តើម​ឈ្លោះ​គ្នា​គឺ​ជា​សញ្ញា​នៃ​ការ​មាន​ក្តី​សុខ​ពេល​ស្រលាញ់​គ្នា​ ហើយ​គេ​មាន​អារម្មណ៍​ថា​គេ​អាច​និយាយ​អ្វី​ដែល​គេ​ចង់​និយាយ​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ​ដោយ​មិន​ខ្វល់​ពី​ការ​ឈ្លោះ​គ្នា​បែក​គ្នា។ ២.​ គូស្នេហ៍​ដែល​ឈ្លោះ​គ្នា​ច្រើន​តែ​មាន​ភាព​ខ្វល់​ខ្វាយ​ច្រើន​ដូច​គ្នា ដូច​ពាក្យ​គេ​និយាយ​ថា​ បើ​មិន​ស្រលាញ់​ក៏​មិន​​និយាយ​ដែរ​។​ គូ​ស្នេហ៍​នៅ​ពេល​ដែល​មិន​សូវ​ខ្វល់​ពី​គ្នា​ក៏​មិន​សូវ​មាន​ជម្លោះ​ដែរ។ ​គេ​នឹង​បណ្តោយ​ឱ្យ​ដៃ​គូរ​ម្នាក់​ទៀត​ធ្វើ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្លាច​បាត់​បង់​បើ​សិន​ជា​គេ​មិន​សូវ​ស្រលាញ់​អ្នក​ទេ​នោះ។​ អ្នក​គួរ​តែ​កត់​ចំណាំ​ថា​ នៅ​ពេល​មនុស្ស​ពីរ​នាក់​ទើប​ស្រលាញ់​គ្នា​មិន​សូវ​ឈ្លោះ​គ្នា​ទេ​ ក៏​ព្រោះ​តែ​ការ​បារម្ភ​ក៏​តិច​ ការ​ស្រលាញ់​ក៏​តិច​។ ៣.​ ការ​ឈ្លោះ​គ្នា​ល្អ​គឺ​ជា​ពេល​ដែល​ឈ្លោះ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា ការ​ឈ្លោះ​គ្នា​ដោយ​សារ​តែ​យឺត​យាវ​ពេល​ណាត់​ជួប​ មិន​ទិញ​កាដូ​ឱ្យ​គឺ​ជា​រឿង​ឥត​ប្រយោជន៍​បំផុត​ព្រោះ​អ្នក​ទាំង​ពីរ​មិន​បាន​ទទួល​អ្វី​សោះ​ក្រៅ​ពី​អន់​ចិត្ត​នឹង​គ្នា។...

មិន​សូវ​ទុក​ចិត្ត​ក្នុង​ការ​រៀប​ចំ​ខ្លួន​ ពេល​ទៅ​ធ្វើការ គន្លឹះ​នេះ​ជួយ​អ្នក​បាន​យ៉ាង​ពិសេស!

Fashion សម្រាប់​អ្នក​ធ្វើការ​គឺ​អាច​ជា​បញ្ហា​មួយ​ដែល​នារី​មួយ​ចំនួន​កំពុង​ជួប​ប្រទះ ព្រោះ​ពេល​ខ្លះ​វា​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន និង​ពេល​ចេញ​ពី​ផ្ទះ​មិន​សូវ​ជា​មាន​ទំនុក​ចិត្ត​លើ​ការ​រៀប​ចំ​ខ្លួន​ជា​ដើម។ ចំពោះ​បញ្ហា​​ការ​ស្លៀកពាក់​ កញ្ញា នឹង​លើ​យក​កន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​នារីៗ រៀប​ចំ​ខ្លួន​បាន​ស្អាត សមរម្យ មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ជឿជាក់​លើ​ខ្លួន​ឯង​ពេល​ចេញ​ដំណើរ​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ ៖ ១. ស្គាល់​ពី​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត ការដឹងពីបុគ្គលិកលក្ខណៈ និង Style របស់ខ្លួន​អ្នកគឺជាអាថ៌កំបាំងក្នុងការស្លៀកពាក់​បាន​ស្អាតគ្រប់កាលៈទេសៈ មិនមែនត្រឹមតែបរិយាកាស​ក្នុង​ការិយាល័យនោះទេ។ បើ​អ្នក​ចូលចិត្ត​ស្លៀក​ខោ ជាង​សំពត់ អ្នក​ត្រូវ​រៀន​លេង Style ពី​ខោ និងអាវ​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​លេចធ្លា ស្អាត...

សម្រស់ & សុខភាព

ប្លែកៗ

ព្រោះតែ​ដំណឹង​មិន​ពិត វិស្វករ​ក្រុមហ៊ុន​ហ្គោ​ហ្គ​ល​ម្នាក់​ត្រូវ​ហ្វូងមនុស្ស​ព្រួត​វាយ​ដល់​ស្លាប់​

​វិស្វករ​ម្នាក់ ដែល​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​អ៊ិន​ធើ​ណែ​ត​ខ្នាត​យក្ស ហ្គូ​ហ្គ​ល​របស់​អាមេរិក ត្រូវបាន​មហាជន​ព្រួត​វាយ​រហូតដល់​ស្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​នេះ​ជា​ករណី​អំពើ ហិង្សា​ចុងក្រោយ ដែល​បង្កឡើង​ព្រោះតែ​សារ​មិន​ពិត​តាម WhatsApp ដែល​ចោទថា​មាន ប្រ​ម៉ាត់​ប្រ​ម៉​ង់​ចាប់​ក្មេង​នៅ​ប្រទេស​ឥណ្ឌា នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែកក្កដា​។​ ​បុរសរងគ្រោះ​ឈ្មោះ មហាម៉ាត់ អា​ហ្សា​ម (Mohammad Azam) រួមជាមួយ​មិត្តភក្តិ ២ នាក់​ត្រូវបាន​មហាជន​ប្រមាណ ២.០០០ នាក់​ព្រួត​វាយ​នៅ​ស្រុក​ប៊ី​ដា (Bidar) រដ្ឋកា​ណា​តា​កា...