Suárez ជា​កំពូលកីឡាករ​ Offside ច្រើន​ជាង​គេក្នុង​ចំណោម​​​ ?



MADRID, SPAIN - OCTOBER 25: Luis Suarez of FC Barcelona looks on during the La Liga match between Real Madrid CF and FC Barcelona at Estadio Santiago Bernabeu on October 25, 2014 in Madrid, Spain. (Photo by Denis Doyle/Getty Images)

ខ្សែ​ប្រយុទ្ធBarcelona Luis Suárez​ កំពុង​ឈរ​នៅ​​លើ​គេ​ជា​កីឡាករ​មាន​បាល់ offside ច្រើន​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ក្នុង​លីគ​​កំពូល​ធំ​ៗ​ទាំង​៥​នៅ​អឺរ៉ុប។

​ពេល​នេះ​កីឡាករ​អ៊ុយរុយហ្គាយ​មាន​បាល់ offside​ ដល់​ទៅ​២៣ ហើយ​ជំនួប​រវាង Barcelona ជាមួយ Valencia កាល​ពី​ចុង​សប្ដាហ៍​គេ​ភ្លាត់​ offside​ ៦ដង​ឯណោះ។ ចំណែក​អ្នក​​លេខ​ពីរ​គឺ​កីឡាករ Munir របស់​ក្រុម Alaves ដែល​កំពុង​លេង​ក្នុង​ La Liga​ដូច​គ្នា។

 

ចាប់​ផ្ដើម​រដូវ​កាល​ថ្មី ២០១៧-១៨ Suárez ហាក់​សម្រេច​ទី​មិន​បាន​ល្អ​សោះ ដោយ​ទើប​តែ​រក​បាន​៥​គ្រាប់​ប៉ុណ្ណោះ​​ក្នុង​ការ​បង្ហាញ​ខ្លួន​១០​ប្រកួត​ ហើយ​ក្នុង​លីគ​កំពុង​ឈរ​លេខ​១៦​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ។ កាល​ពី​ឆ្នាំ​មុន​អតីត​កីឡាករ Liverpool រូប​នេះ​ឈរ​លេខ​២ ជា Top Scorer​ នៅ​ La Liga​ មាន​២៩​គ្រាប់ ក្រោម Messi ៨​គ្រាប់៕ ​​

 








Leave a Reply