ខ្ទឹមបារាំង​និង​ខ្ទឹមស​អាចជួយ​បន្ថយ​គ្រោះថ្នាក់​របស់​អាហារ​មាន​ជាតិ​ខ្លាញ់



រាប់ពាន់​ឆ្នាំ​កន្លងទៅ បណ្តា​ខឿន វប្បធម៌​លើ​ពិភពលោក​បានទទួល​ស្គាល់​ផលប្រយោជន៍ ព្យាបាល​ជំងឺ​ដ៏​អស្ចារ្យ​របស់​ខ្ទឹមស​និង​ខ្ទឹមបារាំង ។​
​ ​
​នៅ​អំឡុង​ឆ្នាំ​១៥០០ មុន គ្រិស្តសករាជ​, ជនជាតិ​អេ​ហ្ស៊ី​ប​បាន​ប្រើ ខ្ទឹមស ដើម្បី​ព្យាបាល ជំងឺ​ច្រើន​មុខ ។ ពួកគេ​បាន​ប្រើ​ខ្ទឹមស​ដូចជា​អង់​ទី​ប៊ី​យូ​ទិ​ក មួយ​ប្រភេទ ។ ចំណែក​ជនជាតិ​ក្រិ​ក បាន​បរិភោគ​វា​មុនពេល​ប្រកួត​ក្នុង​កីឡា អូឡាំពិក​ដើម្បី​បង្កើន​ថាមពល ។ សូម្បី តែ​លោក ហ៊ី​ប៉ូ​ក្រា​ត អ្នកបង្កើត​ល្បីឈ្មោះ របស់​ខឿន​វេជ្ជសាស្ត្រ​ទំនើប ក៏​ទូន្មាន​ឱ្យ​មនុស្ស​ប្រើ​ខ្ទឹមស សម្រាប់​ជំងឺ​ច្រើន ប្រភេទ​ផ្សេងៗ​គ្នា​ផងដែរ ។​
​ខ្ទឹមបារាំង​ក៏មាន​ប្រវត្តិ​យូរលង់ និង​ល្បីល្បាញ​ដូចគ្នា ។​
​ការស្រាវជ្រាវ​ថ្មី​មួយ​របស់​ពួក អ្នកវិទ្យាសាស្ត្រ​ចិន បាន​រកឃើញថា ពពួក​ប្រេង​ក្នុង​ខ្ទឹមស និង​ខ្ទឹមបារាំង មាន​លក្ខណៈពិសេស​ប្រឆាំង​ធាត់ អាច ទប់ស្កាត់​ឥទ្ធិពល​របស់​អាហារ​មាន​ជាតិ ខ្លាញ់​ច្រើន ។​
​ ​
​នេះ​ពុំមែន​ជាការ​ស្រាវជ្រាវ ដំបូង​បញ្ជាក់ថា​ខ្ទឹមស និង​ខ្ទឹមបារាំង មាន​ប្រសិទ្ធភាព​បង្ការ គ្រោះថ្នាក់ បណ្តាល​ពី​ការបរិភោគ​អាហារ​មាន ជាតិ​ខ្លាញ់​ច្រើន ។ ការស្រាវជ្រាវ​មួយ ប្រកាស​លើ​ទស្សនា​វ​ដ្តី BMC Complementary and Alternative ក៏​រក ឃើញ​ដូចគ្នា​ដែរ ។​
​ ​
​អាស្រ័យ​ហេតុ​នោះ អ្នក​វិទ្យា សាស្ត្រ​ទូន្មាន​គួរ​បន្ថែម​ខ្ទឹមស និង​ខ្ទឹមបារាំង​ទៅក្នុង​របប​អាហារ ប្រចាំថ្ងៃ ។ វា​ពុំ​ត្រឹមតែ​ជួយ​ឱ្យ​អាហារ​មាន​ក្លិន​ឈ្ងុយឆ្ងាញ់ តែ​នៅ​ជួយ​រក្សា​ទម្ងន់ និង ទប់ស្កាត់ ជំងឺ​ដូចជា​ទឹកនោមផ្អែម​និង​ជំងឺ​បេះដូង ៕









Leave a Reply