មិន​ត្រឹមតែ​ឆ្ងាញ់​ទេ​! ទឹក​ល្ហុង​មាន​ប្រយោជន៍​ដល់​សុខភាព​ដល់​ម្លឹ​ង​!



ទឹក​ល្ហុង​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីន​ទាំងអស់ ហើយ​វា​ក៏​គ្រប់គ្រាន់​សម្រាប់​ផ្តល់​សុខភាព ល្អ​ផងដែរ​។ យក​ល្អ​បើសិនជា​អ្នក​ចង់​ញ៉ាំ​ទឹក​ល្ហុង គួរតែ​ធ្វើ​វា​ដោយ​ខ្លួនឯង​ទើប​ជា​រឿង​ល្អ​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក្នុងការ​ញ៉ាំ​ទឹក​ល្ហុង​៖
​បង្ការ​ជំងឺមហារីក​
​ទឹក​ល្ហុង​ត្រូវបាន​គេ​រកឃើញថា មាន​ប្រសិទ្ធ​ភាពខ្លាំង​ក្នុងការ​បង្ការ​ជំងឺមហារីក ជាពិសេស មហារីក​ពោះវៀនធំ​តែម្តង​។ នេះ​ដោយសារតែ ល្ហុង​មាន​ជាតិ​សរសៃ​ខ្ពស់ ដែល​អាច​ទប់ស្កាត់ សារធាតុពុល​បង្ក​មហារីក​កុំ​ឲ្យ​តោង​ជាប់​នឹង​កោសិកា​ពោះវៀនធំ​បាន​។ ជាមួយគ្នានេះដែរ សារធាតុ Lycopene ក្នុង​ផ្លែ​ល្ហុង​នឹង​ជួយ​បង្ការ​មហារីក​ថែមទៀត​។​
​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​
​ផ្លែ​ល្ហុង​អាចជួយ​គ្រប់គ្រង​មូលហេតុ​ដ៏​សំខាន់​របស់​ជំងឺ​បេះដូង​បាន នោះ​គឺ​កូ​ឡេ​ស្តេ​រ៉ុល​។ ការ​ញ៉ាំ​ទឹក​ល្ហុង​យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយថ្ងៃ អាច​បន្ថយ​ការ​កកកុញ​របស់​កូ​ឡេ​ស្តេ​រ៉ុល ក្នុង​ខ្លួន​បាន​។ ដោយសារតែ​អង់​ទី​អុកស៊ីដ​ង់ និង​វីតាមីន C របស់​ផ្លែ​ល្ហុង វា​នឹងមិន​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល កកកុញ​ក្នុង​រាងកាយ​បានឡើយ​។ ទឹក​ល្ហុង​ក៏​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ស្លោក​សាច់ដុំ​បេះដូង និង​ជំងឺ​លើស​សម្ពាធ​ឈាម​។​
​សុខភាព​ភ្នែក​
​ក្រៅពី​អង់​ទី​អុកស៊ីដ​ង់​ខាងលើ ផ្លែ​ល្ហុង​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ផ្សេង​ពីរ​ទៀត ដែលមាន​តម្លៃ ក្នុងការ​ការពារ​ភ្នែក នោះ​គឺ Zeaxanthin និង Lutein​ដែល​វា​មាន​យ៉ាងច្រើន​ក្នុង​ភ្នែក​មនុស្ស យើង​។ វា​នឹង​ជួយ​ការពារ​ភ្នែក​ពី​ការខូចខាត​ដោយសារតែ​ពន្លឺ​ពណ៌​ខៀវ​ខ្លាំង និង​កាំរស្មី​យូ​វី​។ Zeaxanthin និង Lutein ត្រូវបាន​គេ​ដឹងថា មាន​ប្រយោជន៍​ក្នុង​ការជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ Macular Degeneration ដែល​កើតឡើង​ដោយសារ​ចាស់​ទៅតាម​អាយុ ហើយក៏​ជា​មូលហេតុ ចំបង​ដែល​នាំ​ឲ្យ​ខ្វាក់ភ្នែក​ដែរ​។​
​សុខភាព​បេះដូង​
​ល្ហុង​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ដ៏​មាន​ប្រយោជន៍​ដូចជា Lycopene និង Beta-carotene ដែល​វា​នឹង​ធ្វើការ​ទាំងអស់គ្នា​ដើម្បី​បង្ការ​ការធ្វើ​អុកស៊ីតកម្ម​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ប្រព័ន្ធ​បេះដូង​សរសៃឈាម ហើយ​វា​ក៏ត្រូវ​បាន​គេ​ជឿថា ជាហេតុ​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង និង​បញ្ហា​របត់​ឈាម​ផ្សេងៗ ទៀត​។ គ្រាន់តែ​ទឹក​ល្ហុង​ស្រស់ៗ​មួយ​កែវ​គឺមាន​សារធាតុ Folate ដ៏​ខ្ពស់​ហើយ​ក្នុង​ការជួយ សម្រួល​ដល់​កម្រិត Homocysteine ក្នុង​ចរន្តឈាម​។ ការឡើង​ខ្ពស់​នៃ​សារធាតុ​មួយ​នេះ អាចធ្វើ​ឲ្យ​ខូចខាត​សរសៃឈាម ដែល​ត្រូវបាន​គេ​ដឹងថា ជា​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​។​
​សុខភាព​ស្បែក​
​វីតាមីន C ដ៏​ខ្ពស់​ក្នុង​ទឹក​ផ្លែ​ល្ហុង​អាចជួយ​ជម្រុញ​ដល់​ការផលិត​កូ​ឡា​ជែ​ន​សម្រាប់​ថែរក្សា ភាពរឹងមាំ​របស់​ស្បែក​។ កូ​ឡា​ជែ​ន​គឺជា​សារធាតុ​ប្រូតេអ៊ីន​ត​ភ្ជាប់​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​ថែ រក្សា​ស្បែក​ឲ្យ​មើលទៅ​ក្មេង​វ័យ និង​រឹងមាំ​។ នៅពេល​វា​ខូចខាត​ច្រើនពេក ឬ​មិនមាន​ការផលិត គ្រប់គ្រាន់ ភាព​ជ្រីវជ្រួញ អាច​នឹង​កើតមាន​៕








Leave a Reply