អគ្គិភ័យ​​ឆេះ​គំនក្រដាស​កាតុង ក្នុងរោងច​ក្រមួយកន្លែង ​នៅសង្កាត់​ចោមចៅទី២ ខណ្ឌពោធិ៍​សែនជ័យ ផ្អើលអស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច តែសំណាងល្អមានការជួយអន្ដរាគមន៍​ទាន់ពេល



(ភ្នំពេញ)៖ អគ្គិភ័យឆេះគំនក្រដាសកាតុង ក្នុងរោងចក្រមួយកន្លែងនៅភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ តែសំណាងល្អ មានការអន្ដរាគមន៍ពីម្ចាស់ទីតាំង និងសមត្ថកិច្ចមូលដ្ឋានទាន់ពេលវេលា ដោយមិនបណ្ដាលឲ្យរីករាលដាលខ្លាំងនោះទេ គ្រាន់តែមានផ្សេងខ្មៅខ្មួលខ្មាញ់តែប៉ុណ្ណោះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា អគ្គិភ័យនេះកើតឡើងនៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
បើតាមសេចក្ដីរាយការណ៍ មូលហេតុដែលនាំមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ហើយក៏ឆ្លងទៅគំនរក្រដាសកាតុង ដែលបានគទុកក្នុងបរិវេណរោងចក្រ ភ្លាមៗនោះម្ចាស់ទីតាំង និងសមត្ថកិច្ចមូលដ្ឋាន បានចេញអន្ដរាគមន៍ដោយយកបំពុងពន្លត់អគ្គិភ័យ និងជះទឹកដើម្បីសង្គ្រោះ ទើបភ្លើងរលត់ទៅវិញ ដោយបន្សល់ទុកតែផ្សេងខ្មួលខ្មាញ់តែប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រាប់ករណីនេះក៏មានរថយន្ដពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះមកពីអង្គភាព៧១១ កងពលតូចលេខ៧០ច្រើនជាងគេ បានទៅដល់ទីតាំងកើតហេតុផងដែរ ដើម្បីបាញ់ពន្លត់កម្ទេចភ្លើងដែលនៅសល់ ព្រោះខ្លាចក្រែងរីករាលដាលឡើងវិញជាយថាហេតុ៕

 








Leave a Reply