សកម្មភាព​​ធ្លាក់​យន្តហោះ​​រុស្ស៊ី​​ ស្លាប់មនុស្ស ៧១នាក់ ថតបាន​​ដោយ​កាមេរ៉ា​​​សុវត្ថិភាព! (Video Inside)



(ម៉ូស្គូ)៖ កាមេរ៉ាសុវត្ថិភាពនៅតាមផ្ទះរបស់ប្រជាជន ដែលរស់នៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុនៅជាយទីក្រុងម៉ូស្គូនោះ បានថតជាប់សកម្មភាពធ្លាក់យន្តហោះរុស្ស៊ី កាលពីថ្ងៃទី១១ ខែកុម្ភៈ ដែលអាចឲ្យយើងអង្កេតដឹងបាន ទោះបីជាពេលនោះស្ថិតនៅក្នុងស្ថានភាពធ្លាក់ព្រិកអាក្រក់យ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

គួរបញ្ជាក់ថា អ្នកដំណើរ ៦៥នាក់ និងអាកាសយានិក ០៦នាក់ ជិះនៅលើយន្ដហោះដែលធ្លាក់ កាលពីថ្ងៃអាទិត្យត្រូវគេអះអាងថា បានស្លាប់ទាំងអស់ រីឯមូលហេតុនៃសោកនាដកម្មនេះ មិនត្រូវបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈក្រុមអ្នកស៊ើបអង្កេតបានសន្និដ្ឋានជាបឋមថា អាចមកពីបញ្ហាអាកាសធាតុ កត្តាមនុស្ស និងបញ្ហាបច្ចេកទេស។

ខាងក្រោមនេះ គឺជាវីដេអូដែលយន្តហោះ Antonov An-148 ធ្លាក់ ដែលត្រូវបានផ្សព្វផ្សាយតាមសារព័ត៌មាន បណ្តាញសង្គម និងជាពិសេស Youtube ផងដែរ៖








Leave a Reply