ការពិត! ​ជាប្តីឯងសោះ ដែលរំលោភ និង​អារ.ក​សម្លាប់នាង​​



ខេត្តកំពង់ឆ្នាំង ៖ ​ជុំវិញ​ករណី​សម្លាប់​នារី​ម្នាក់ ​ដោយ​អា​រ.កនឹង​កូនកាំបិតស្លាប់នៅក្នុងព្រៃ គិតត្រឹម​​​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ ត្រូវបានសមត្ថកិច្ច​​​រក​ឃើញ​​ ឃាតករ​គឺជា​ប្ដី​របស់​​នារី​​រង​គ្រោះតែម្តង ​បន្ទាប់ពី​ឆ្លើយ​​សារ​ភាព​​ក្នុងពេល​សមត្ថកិច្ច​សាកសួរ​យ៉ាង​យកចិត្ដទុកដាក់​តាមជំនាញ ។

​​លោក ឌុ​ច ចំរើន នាយ​នគរបាល​ព្រហ្មទណ្ឌ កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ​​ឱ្យដឹង​ទៀត​ថា អំពើ​​ឃាតកម្ម​យ៉ាង​សាហាវ​យ៉ង់​ឃ្ន​ង់​ដោយ​អា​រ.ក​សម្លាប់នារីរងគ្រោះ​មាន​កូនខ្ចីអាយុ​៦​ខែ ។​ ​
​ជុំវិញ​ករណី​សម្លាប់​នារី​ម្នាក់ ​ដោយ​អា​រ.កនឹង​កូនកាំបិតស្លាប់នៅក្នុងព្រៃ គិតត្រឹម​​​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ ត្រូវបានសមត្ថកិច្ច​​​រក​ឃើញ​​ ឃាតករ​គឺជា​ប្ដី​របស់​​នារី​​រង​គ្រោះតែម្តង
លោកបន្ត​​​ថា ជនសង្ស័យជាប្តី​​ឈ្មោះ ជា ធី​ម៉ា​រាត់ ​សារភាពថា ដោយសារ​តែ​ខឹង​និង​ឪពុកក្មេក​​ឈ្មោះ​ហង្ស ស្រុង ដែល​​ជេរ​ស្ដី​បន្ទោស​ជា​រៀងរាល់ថ្ងៃ ។ កាលពី​7​ថ្ងៃ​មុន​ថ្ងៃ​កើតហេតុ ឪពុកក្មេក​បាន​ស្ដីបន្ទោស​​រូបគេ​ជា​ខ្លាំង ព្រមទាំង​បាន​​ទាស់សម្ដី​គ្នា​ទៀត​ផង ពេល​នោះ​រូបគេ​បាន​វេចខោអាវចុះ​ចេញពីផ្ទះ​ឪពុកក្មេក នៅ​ភូមិក្បាល​កន្លង់ ឃុំ​ពាម​​ស្កោ​ក ទៅ​នៅផ្ទះ​របស់​ខ្លួននៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី១២ ​កុម្ភៈ រូបគេ​បាន​ទូ​េ​ស័ព្ទ​ហៅ​ប្រពន្ធឈ្មោះ ហ៊​ន ណា​វី ​ឱ្យ​មក​ជួប​នៅ​ចំណុច​ជិត​អង់​តែ​ន ទូរស័ព្ទ​ក្នុងភូមិ​ក្បាល​កន្លង ដោយ​កុហក​់ថា មក​និយាយ​រឿង​យើង​ឱ្យ​​ច្បាប់​លាស់​ ។ ពេល​ប្រពន្ធ​មក​ដល់​រូបគេ​បាន​ល្បួងប្រពន្ធ​ចូល​ក្នុង​ព្រៃ ហើយ​បាន​អា​រ.ក​សម្លាប់​តែ​ម្ដង ​។ ក្រោយ​ពេល​សម្លាប់​ប្រពន្ធ​ហើយ រូបគេ​បាន​ដោះ​យក​គ្រឿងអលង្ការ​របស់​ប្រពន្ធ ហើយ​ក៏​គេចខ្លួន ទៅ​ភូមិ​ព្រៃ​គ្រី​វិញ ។ បច្ចុប្បន្ន​ សមត្ថកិច្ច​នគរបាល​បាន​កសាង​សុំ​ណុំ​រឿង បញ្ជូន​ទៅ​តុលារ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។


ជនសង្ស័យជាប្តី​​ឈ្មោះ ជា ធី​ម៉ា​រាត់ ​សារភាពថា ដោយសារ​តែ​ខឹង​និង​ឪពុកក្មេក​​ឈ្មោះ​ហង្ស ស្រុង ដែល​​ជេរ​ស្ដី​បន្ទោស​ជា​រៀងរាល់ថ្ងៃ
​​គួររំលឹកថា នារី​ម្នាក់​ត្រូវ​បាន​ឃាតករ​ពុំ​ស្គាល់​មុខ អារ​.​ក​សម្លាប់​នៅ​ក្នុង​ព្រៃ​បន្លា​យួន ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​បង្គោល​អង់​តែ​ន​ទូរ​សព្ទ័ ស្ថិត​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ កុម្ភៈ បន្ទាប់​ពី​ក្រុម​គ្រួសារ​នាំ​គ្នា​ដើរ​រក​អស់​ពេញ​មួយ​ថ្ងៃ​ទៅ​ហើយ ។


ឃាតកម្ម​យ៉ាង​សាហាវ​យ៉ង់​ឃ្ន​ង់​ដោយ​អា​រ.ក​សម្លាប់នារីរងគ្រោះ​មាន​កូនខ្ចីអាយុ​៦​ខែ ។​
នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ នេះ​ដែរ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី ដើម្បី​ធ្វើការ​សាកសួរ ។ បើ​តាម​ការ​រៀបរាប់​របស់​បុរស​ឈ្មោះ ហង្ស ស្រុង អាយុ​៤៤​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស​ស្ត្រី​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា កូនស្រី​គាត់​ឈ្មោះ ហ៊​ន ណា​វី អាយុ​២០​ឆ្នាំ នាង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ជា ធី​ម៉ា​រ៉ាត់ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី​ស្រុក​ជល​គី​រី កាលពី​ឆ្នាំ​កន្លង​ទៅ ហើយ​បានកូន​ម្នាក់ ពេល​នេះ​មាន​អាយុ​៦​ខែ ។


នារី​ម្នាក់​ត្រូវ​បាន​ឃាតករ​ពុំ​ស្គាល់​មុខ អារ​.​ក​សម្លាប់​នៅ​ក្នុង​ព្រៃ​បន្លា​យួន


នារី​ម្នាក់​ត្រូវ​បាន​ឃាតករ​ពុំ​ស្គាល់​មុខ អារ​.​ក​សម្លាប់​នៅ​ក្នុង​ព្រៃ​បន្លា​យួន ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​បង្គោល​អង់​តែ​ន​ទូរ​សព្ទ័ ស្ថិត​ក្នុងភូមិ​ក្បាល​កន្លង់








Leave a Reply