កុំ​ចេះ​តែ​បណ្ដោយ​កូន​លេង​ទូរស័ព្ទ​ពេក លទ្ធផល​ត្រូវ​ជាប់​សោ​រយៈ​ពេល ៤៧ ឆ្នាំ



ម្ដាយ​មួយ​រូប​ដែល​ជា​ជនជាតិ​ចិន បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដឹង​ថា​ទូរស័ព្ទ iPhone របស់​ខ្លួន​ត្រូវ​ជាប់​សោ​រយៈ​ពេល ៤៧ ឆ្នាំ ហើយ​រូប​ថត ឬ​ទិន្នន័យ​ក្នុង​នោះ​ត្រូវ​រង់ចាំ​រយៈ​ពេល​យូរ ទើប​អាច​យក​មក​វិញ​បាន។

រូបតំណាង
តាម​បណ្ដាញ​ព័ត៌មាន 9to5Mac ស្ត្រី​ជនជាតិ​ចិន​ឈ្មោះ Lu មួយ​រូប​មក​ពី​ទីក្រុង​សៀងហៃ​ត្រូវ​រង់​ចាំ​ប្រមាណ ៤៧ ឆ្នាំ​ទើប​ដោះ​សោ​ទូរស័ព្ទ​របស់​ខ្លួន​បាន។ មូលហេតុ​នាំ​ឲ្យ​រឿង​បែប​នេះ​នោះ​គឺ នាង​បាន​បណ្ដោយ​ឲ្យ​កូន​ប្រុស​អាយុ ២ ឆ្នាំ​របស់​ខ្លួន​លេង ហើយ​ទារក​នោះបាន​វាយ​ដោះ​សោ​ខុស​ច្រើន​ដង​ក៏​នាំ​ឲ្យ​ទូរស័ព្ទ​ជាប់ lock បែប​នោះ​តែ​ម្ដង​ទៅ។

Lu បាន​ឲ្យ​ដឹង​ថា ក្នុង​ទូរស័ព្ទ​របស់​នាង មាន​ទិន្នន័យ និង​រូប​ថត​សំខាន់​ៗ​មួយ​ចំនួន។ លោក Wei Chunlong អ្នក​ជំនាញ​ទូរស័ព្ទ​បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ iPhone នឹង​ចាក់​សោ​ដោយ​ខ្លួន​ឯង​នៅ​ពេល​បើក​សោខុស ដើម្បី​ការពារ​ទិន្នន័យ​នៅ​ខាង​ក្នុង។ “ទូរស័ព្ទ​នឹង​ជាប់​សោ ១ នាទី​សម្រាប់​ការ​ខុស​លើក​ដំបូង ៥ នាទី​សម្រាប់​លើក​បន្ទាប់ និង​កន្លះ​ម៉ោង​សម្រាប់​ពេល​បន្ទាប់​ទៀត និង​អាច​កើន​ដល់​ ៨០​ ឆ្នាំ​បើ​ខុស​ច្រើន​ដង” លោក Wei ឲ្យ​ដឹង។ អ្នក​ជំនាញ​នេះ​ក៏​បន្ថែម​ថា បើ​ចង់​ប្រើ​ទូរស័ព្ទ​វិញ​លឿន គឺ​មាន​តែ reset ម៉ាស៊ីន​តែ​ប៉ុណ្ណោះ ហើយ​ទិន្នន័យ​នៅ​ក្នុង​ម៉ាស៊ីន​នឹង​ត្រូវ​បាត់​បង់​ទាំង​អស់​ពេល reset៕

ទូរស័ព្ទ ដែលជាប់សោ ៤៧ ឆ្នាំ








Leave a Reply