ចង់​គេង​លក់​ស្កប់ស្កល់ ព្រឹក​ឡើង​មុខ​ពេញ​ស្រស់​ថ្លា កុំ​ភ្លេច ៤ យ៉ាង​នេះ​លើ​គ្រែ



ការ​គេង​ពិតជា​មាន​សារៈសំខាន់​ណាស់ ចំពោះ​សម្រស់​មនុស្ស​ស្រី។ កាលណា​បាន​គេង​ឆ្អែតឆ្អន់ អ្នក​នឹង​ភ្ញាក់​ឡើង​ដោយ​អារម្មណ៍​ល្អ ហើយ​មុខ​ពេញ​ស្អាត​បញ្ចេញ​ពន្លឺ។ ដូចនេះ​បើ​ចង់​ឲ្យ​ការ​គេង​លក់​ស្កប់ស្កល់ កុំ​ភ្លេច​របស់ ៤ យ៉ាង​នេះ​លើ​គ្រែ៖

១.ខ្នើយ

ដើម្បី​ឲ្យ​ដំណេក​មាន​ភាព​រលូន ហើយ​មិន​ប៉ះពាល់​ដល់​ផ្ទៃ​មុខ អ្នក​គួរតែ​ជ្រើសរើស​ខ្នើយ​ដែល​ទន់​ល្មើយ។ ព្រោះ​ខ្នើយ​បែបនេះ​មិន​ធ្វើឲ្យ​មុខ​មាន​ស្នាម​ជ្រីវជ្រួញ បើ​ទោះ​ជា​គេង​ផ្កាប់​ក៏​ដោយ។ ដូច្នេះ​នៅ​ពេល​អ្នក​ទិញ​ខ្នើយ ត្រូវ​ប្រាកដ​ចិត្ត​ថា​វា​ធំ ហើយ​មាន​លក្ខណៈ​ត្រឹមត្រូវ ជួយ​ឲ្យ​គេង​លក់​ស្រួល។ បើ​ទោះ​ជា​គ្រែ​មិន​ល្អឥតខ្ចោះ ក៏​អ្នក​គេង​អាច​មាន​អារម្មណ៍​ថា​កំពុង​ដេក​នៅ​លើ​ពពក។

២.កម្រាល​ពូក

អ្នក​ត្រូវ​ស្វែង​រក​សម្រាល​ពូក​ដែល​ផលិត​ឡើង​ពី​សំឡី ព្រោះ​វា​ធ្វើឲ្យ​អ្នក​កក់ក្ដៅ និង​មិន​បង្ក​ឲ្យ​ស្បែក​មាន​ភាព​ឈឺចាប់។ នៅ​ពេល​យប់​មាន​ភាព​ត្រជាក់​កម្រាល​ពូក អាច​ជួយ​សម្រួល​ដល់​ខ្នង​មិន​ឲ្យ​ឈឺចាប់​បាន។

៣.ភួយ​រោមសត្វ

ភួយ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ជួយ​ផ្ដល់​កម្ដៅ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ធ្វើឲ្យ​ស្បែក​រលោង​ស្អាត​ទៀត​ផង។ ព្រោះ​វា​ទន់ និង​គ្មាន​ជាតិ​ដែល​ផ្ដល់​ប្រតិកម្ម​ដល់​ស្បែក។

៤.ខ្នើយ​ធម្មតា

សម្រាប់​ខ្នើយ​បែបនេះ​មិន​ត្រឹមតែ​បន្ថែម​ភាព​ស្រស់​ស្អាត​ក្នុង​បន្ទប់​គេង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ពេល​បាន​ឃើញ​ពី​សម្រស់ ក៏ដូចជា​ម៉ូដ​វា៕








Leave a Reply