ស្អាតៗណាស់ស្រីៗសុំចាញ់ហើយ! កម្មវិធីប្រកួតសម្រស់បវកញ្ញាភេទទី៣ “Miss International Queen” បានរកឃើញម្ចាស់មកុដហើយ (មានវីដេអូ)កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ កម្មវិធីប្រកួតសម្រស់ “Miss International Queen” ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ ក្រោយពីការប្រកួតប្រជែងដោយមានបេក្ខភាពបវកញ្ញាភេទទី៣ចូលរួមប្រកួតចំនួន ២៨ប្រទេស ទីបំផុតក៏បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើកញ្ញា Nguyen Huong Giang មកពីប្រទេសវៀតណាម។
បវកញ្ញា Nguyen Huong Giang មានអាយុ២៦ឆ្នាំ បានយកជ័យជំនះគ្រងមកុដ  “Miss International Queen” បានឆ្លើយសំនួរសម្រាប់វគ្គផ្តាច់ព្រ័ត្តបានចោតសួរថា៖”តើយុទ្ធនាការសង្គមអ្វីដែលនាងនឹងធ្វើដើម្បីឱ្យពិភពលោកកាន់តែប្រសើរឡើង?”។ដោយការឆ្លើយសំនួរបានយ៉ាងល្អ ដោយបាននិយាយថា៖ “ខ្ញុំនឹងប្រយុទ្ធស្វែងរកសមភាពសម្រាប់មនុស្សភេទទី៣។ ពួកគេពិតជាចង់រស់នៅដោយមានភាពសុខសាន្តដូចមនុស្សទូទៅ ត្រូវការជីវិតមួយដ៍ល្អប្រសើរ និងទទួលស្គាល់ដោយមិនមានការរើសអើងនៅក្នុងសង្គម”។ យ៉ាងណាមិញសម្រាប់បវកញ្ញា TOP3 នៅក្នុងកម្មវិធីនេះបានទៅលើ ចំណាត់ថ្នាក់លេខ៣ (second-runner up) បានទៅលើបវកញ្ញា Rinrada Thurapan មកពីប្រទេសថៃ , ចំណាត់ថ្នាក់លេខ២ (First-Runner Up) បានទៅលើបវកញ្ញា  Jacqueline មកពីប្រទេសអូស្រ្តាលី។ គួរបញ្ជាក់ផងដែលថាកម្មវិធីប្រកួតសម្រស់ បវកញ្ញាភេទទី៣ “Miss International Queen” បានបង្កើតឡើងនៅឆ្នាំ២០០៤ ដើម្បីលើកស្ទួយដល់មនុស្សដែលស្រលាញ់ភេទដូចគ្នា និងជនភេទទី៣ អោយមានភាពស្មើគ្នា និងទទួលស្គាល់នៅក្នុងសង្គម៕
Leave a Reply