ច្រណែនតិចអី! មើលកាបូបKylie លេងសុទ្ធតែដាក់ពេញទូ មានគ្រប់ម៉ាក



បរទេស៖ តារាម៉ូដែលស្រី លំដាប់ពិភពលោក នាង Kylie កំពុងតែធ្វើឲ្យ គេចាប់អារម្មណ៍ ក្រោយពេលនាង សម្រាលកូន ដោយចង់ដឹងថា ពេលនេះស្ថានភាព រស់នៅបែបលក្ខណៈគ្រួសាររបស់នាង យ៉ាងណាដែរ។

ជាក់ស្តែង ជីវិតរបស់នាង អាចនិយាយបានថា កាន់តែមានសុភមង្គល និងរីករាយ យ៉ាងខ្លាំង ជាមួយនឹង ក្រុមគ្រួសារ នៅពេលទទួលបានសមាជិកថ្មីម្នាក់ទៀត។

មិនតែប៉ុណ្ណោះ បើក្រឡេកមើលការលេងខ្លួន របស់តារាស្រីរូបនេះ ក៏នៅតែឡូយឆាយមិនធម្មតា មិនចាញ់ កាលនាងនៅក្រមុំប៉ុន្មានឡើយ។ ជាពិសេស កាលពីថ្មីៗនេះ នាងបានបង្ហោះ រូបថតមួយសន្លឹក ដែលឃើញ ពីទូដាក់កាបូបរបស់នាង គ្រប់ម៉ូត គ្រប់ម៉ាក តែម្តង។

ជាពិសេស មានតែម៉ាក Hermes គឺនាង មានគ្រប់ពណ៌ និងគ្រប់ទំហំ ដែលធ្វើឲ្យ នារីៗជាច្រើននឹងនាង យ៉ាងខ្លាំង ដែលមាន កាបូបប្រើប្រាស់ ច្រើនដល់ថ្នាក់ហ្នឹង៕

Kylie
Kylie
Kylie
Kylie
Kylie
ទូដាក់កាបូប
កាបូបនាង
កាបូបនាង







Leave a Reply