ក្ដៅៗ អ្នកដឹកនាំបទ«រាំស្កុប» ចេញមុខសុំទោស រិទ្ធី លំអ​ពេជ្រ ព្រោះតែរឿងនេះ (មានវីដេអូ)​



ភ្នំពេញ៖ បន្ទាប់ពីផ្ទុះរឿងកញ្ញា រិទ្ធី លំអ​ពេជ្រ មានប្រតិកម្មចំពោះ ផលិតកម្ម សាន់ដេ ដែលលួចយកវីដេអូ Footage ​ល្ខោន​ស្បែក​ធំរបស់ កញ្ញា ទៅដាក់ក្នុងវីដេអូ ចម្រៀងបទ«រាំស្កុប» របស់កញ្ញា យូរី និង Bimo ដោយគ្មានសុំការអនុញ្ញាត ពេលនេះអ្នកដឹកនាំក្នុងបទនេះ បានចេញមុខបកស្រាយ ហើយ។

តាមរយៈវីដេអូខ្លី របស់លោក លឹម ផេងឈីវ  បាននិយាយថា មូលហេតុ ដោយ​សារ​ការ​ស្រឡាញ់ និង​ចង់​ចូល​រួម​ផ្សព្វផ្សាយ​ពី​សិល្បៈ​បុរាណ​ខ្មែរ ទើប​លោក​បាន​យក​វីដេអូ​នោះ​ ទៅ​ប្រើ​ក្នុង​ស្នាដៃ​របស់​ខ្លួនដូច្នេះ ។

ដោយឡែក អ្នកដឹកនាំរូបនេះ ក៏បានបន្តថា កំហុសដ៏ធំព្រោះតែខ្លួន មានការប្រហែស មិនបានសុំការអនុញ្ញាត ពីកញ្ញា រិទ្ធី លំអ​ពេជ្រ ដែលជាម្ចាស់ដើមវីដេអូ Footage ​ល្ខោន​ស្បែក​ធំនេះ ដោយផ្ទាល់ពិតមែន ក្នុងនោះលោក ក៏បានចេញមុខសុំទោសជាសារធារណៈ ចំពោះកញ្ញា រិទ្ធី លំអ​ពេជ្រ ផងដែរ។

ក្រៅពីសុំទោសលោក លឹម ផេងឈីវ  ក៏បានបញ្ជាក់ច្បាស់ដែរថា ខាងផលិតកម្មសាន់ដេ ពិតជាមិនបានដឹងពីរឿងនេះទេ ហើយលោក ពិតជាមានការសោកស្ដាយជាខ្លាំង ចំពោះកំហុសឆ្គង ដ៏ធំមួយនេះ  ៕

បើចង់ជ្រាប កាន់តែច្បាស់ ទស្សនា វីដេអូខាងក្រោម៖ 

រិទ្ធី លំអ​ពេជ្រ
ដើមវីដេអូ Footage ​ល្ខោន​ស្បែក​ធំរបស់លំអ​ពេជ្រ
លោក លឹម ផេងឈីវ
លោក លឹម ផេងឈីវ