ស្ងាត់ៗ អតីតតារាសម្ដែង យុទ្ធិស័ក បង្ហាញមុខម្ចាស់ជីវិត?



ភ្នំពេញ៖ ប្រិយមិត្តជា ទស្សនិកជន ដែលនិយមទស្សនា ខ្សែភាពយន្តខ្មែរ រមែង បានស្គាល់អតីតតារាសម្ដែង ដែលមានឈ្មោះបោះសម្លេង លោក យុទ្ធិស័ក ជាក់ជាមិនខាន។
ជាក់ស្ដែង បើទោះជាបច្ចុប្បន្ន លោក ដូចជាស្ងាត់បាត់មុខពីសិល្បៈពិតមែន ប៉ុន្តែស្នាដៃនៃការសម្ដែងរបស់តារារាងខ្ពស់សង្ហា រូបនេះបានដិតជាប់បេះដូង អ្នកគាំទ្រ រួចទៅហើយ។
បើក្រឡេកមកមើលជីវិតឯកជន អតីតតារាសម្ដែងរូបនេះវិញ សព្វថ្ងៃលោក កំពុងបង្កើតចំណងស្នេហា យ៉ាងស្អិតរមួតជាមួយ នារីម្នាក់ រហូតដល់ថ្នាក់បង្ហោះរូបភាពផ្អែមល្ហែម ជាច្រើនសន្លឹក ចែកចាយលើបណ្ដាញសង្គម ទៀតផង។ ក្នុងនោះលោកក៏បានបញ្ចាក់យ៉ាងច្បាស់ថា៖ « នេះជាម្ចាស់ជីវិតខ្ញុំ »។
ដំណឹងនេះ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិននឹកស្មានថា ស្ងាត់បាត់មុខពីសិល្បៈ មិនបានប៉ុន្មានផង ស្រាប់តែ លោក យុទ្ធិស័ក បែរជាបង្ហាញមុខមនុស្សពិសេសរបស់ខ្លួនយ៉ាង ឆាប់រហ័សបែបនេះសោះ៕
យុទ្ធិស័ក និងគូស្នេហ៍
យុទ្ធិស័ក និងគូស្នេហ៍
យុទ្ធិស័ក និងគូស្នេហ៍
យុទ្ធិស័ក និងគូស្នេហ៍
យុទ្ធិស័ក និងគូស្នេហ៍
យុទ្ធិស័ក និងគូស្នេហ៍
យុទ្ធិស័ក និងគូស្នេហ៍
យុទ្ធិស័ក និងគូស្នេហ៍
យុទ្ធិស័ក និងគូស្នេហ៍
យុទ្ធិស័ក និងគូស្នេហ៍
គូស្នេហ៍របស់លោក យុទ្ធិស័ក
លោក យុទ្ធិស័ក








Leave a Reply