Fan Bingbing ស្អាតស្ទើរគ្រប់ដប់ប៉ុណ្ណាក៏ដោយ ក៏មិនអាចលាក់រឿងមួយ ពីភាពចាស់របស់នាងបានដែរ



ចិន៖ តារាសម្តែងស្រីចិន Fan Bingbing ត្រូវបានចាត់ទុកនាងជា រាជនីកំពូលសម្រស់ នៅក្នុងប៉ែកអាស៊ី និងជាតារាស្រីម្នាក់មានកេរ្តិ៍ឈ្មោះល្បីល្បាញ បានយូរជាងគេ។

ជាក់ស្តែងបើទោះបីជា ពេលនេះ នាងឈានដល់វ័យមួយ បែបជ្រេបន្តិចក៏ដោយ ក៏រូបនាង នៅតែមានទីផ្សារសិល្បៈ មិនថា ការងារក្នុងប្រទេស និង ក្រៅប្រទេសនោះទេ គឺនាងតែងមានមុខជានិច្ច ជាមួយនឹង កម្មវិធីធំៗ។

កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតដ៏ធំ Paris Fashion Week 2018 ធ្វើឡើង នៅប្រទេសបារាំង ដែលមានតារាលំដាប់ប្រទេស ជាច្រើន បានបង្ហាញវត្តមាននៅទីនោះ

ក្នុងនោះ នាងក៏បានតែងខ្លួនយ៉ាងស្រស់ស្អាត សោភា ជាមួយនឹងឈុតខ្មៅមួយឈុត  ហើយជាពិសេស ស្ទីលផាត់មុខរបស់នាង លើកនេះ ក៏ពិតជាប្លែកភ្នែក សម្រាប់អ្នកគាំទ្រផងដែរ ដែលឃើញថា មានភាពទាក់ទាញ និងវ័យក្មេង ជាងសព្វដង។

ប៉ុន្តែទោះបីជា រូបសម្រស់របស់នាង ស្អាតស្ទើរតែទាំងអស់ប៉ុណ្ណាក៏ដោយ ក៏មិនអាចលាក់បាំង នូវរឿងមួយបានដែរ ដោយគេសង្កេតឃើញថា ដៃរបស់នាង ឡើងជ្រីវជ្រួញអស់ទៅហើយ ដែលវាជាសញ្ញាបង្ហាញភាពចាស់ និងឈានចូលវ័យខ្ទង់៤០ឆ្នាំ។

នេះមិនមែនលើកទីមួយនោះទេ ដែលឃើញដៃរបស់នាង បែបនេះ ព្រោះថា ដៃរបស់នាង ឡើងសរសៃ និងជ្រីវជ្រួញ តាំងពីនាងចូលដល់វ័យ៣០ឆ្នាំ។ តែដោយសារតែ មានរូបថតខ្លះៗ ដែលចេញពីសារព័តមានមួយចំនួន បានកែច្នៃសម្រស់របស់នាងរួចជាស្រេច ទើបធ្វើឲ្យ អ្នកគាំទ្រគិតថា នាងស្អាតមួយចប់ គ្មានចន្លោះ៕

Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
ដៃ Fan BingBing ​ពេលថតជិត
ដៃ Fan BingBing ​ពេលថតជិត







Leave a Reply