ឃើញMargie រាងបែកសាច់ ស្មានថាមានផ្ទៃពោះ តែតាមពិតគ្រាន់តែជា….



ថៃ: បន្ទាប់ពីមានពាក្យចចាមអារ៉ាមនៃរឿងរ៉ាវមានផ្ទៃពោះរបស់ Margie ត្រូវបានមហាជន យកមកនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយរួចមក កាលពីពេលប៉ុន្មានថ្ងៃមុន នាងក៏បានហ៊ានចេញមុខមកដោយផ្ទាល់ ក្នុងការបកស្រាយពីរឿងរ៉ាវ នៃការយល់ច្រឡំមួយនេះថា៖

« ជាការពិត សព្វថ្ងៃនេះ ស្វាមីរបស់នាងបានព្យាយាមផ្តាច់បារីរួចហើយ ក្នុងនោះ ពួកយើង ក៏មានគម្រោងនឹងយកកូន នាពេលឆាប់ៗនេះជាមួយគ្នា ផងដែរ។ ដោយឡែក ចំពោះពាក្យ ចចាមអារ៉ាមដែលនិយាយថា បច្ចុប្បន្ននេះ នាងកំពុងតែពរពោះ គឺមិនមែនជារឿងពិតនោះទេ »។

Margie

ក្នុងនោះ នាងបានប្រាប់បន្ថែមថា ដោយសារតែមួយរយៈនេះ នាងបានឡើងគីឡូបាន ១គីឡូ បែបមានសាច់ជាងមុន ហើយនាងឧស្សាហ៍ស្លៀកឈុតរលុងទៀត ទើបជាហេតុធ្វើ ឲ្យអ្នកដទៃមើលមកនាង ហាក់បីដូចជាកំពុងតែមានផ្ទៃពោះ។  ហេតុដូច្នោះ នាងក៏សង្ឈឹមថា គ្រប់ៗគ្នា និងឈប់មានការយល់ច្រឡំចំពោះរឿងនេះមកកាន់នាង តទៅទៀត៕

ខាងក្រោមនេះ ជាសំណុំរូបភាពមួយចំនួនរបស់នាង និងស្វាមី: 

Margie និងស្វាមី
Margie និងស្វាមី
Margie និងស្វាមី
Margie







Leave a Reply