លើកទី១ហើយ ដែលឭដៃគូ ជា វិបុល ចាន់ កែវនិមល ច្រៀងលើឆាក (មានវីដេអូ)



ភ្នំពេញ៖ កាលពីថ្មីនេះ ពិធីការិនី​ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជន និងក្ដោបបានកម្មវិធីធំៗ ក្នុងដៃជាច្រើន អ្នកនាង ចាន់ កែវនិមល បានធ្វើឲ្យទស្សនិកជន ដែលកំពុងទស្សនា ការប្រគុំតន្រ្តីមួយ មានការភ្ញាក់ផ្អើលជាខ្លាំងមែនទែន ។

ដោយក្នុងនោះដែរ ពិធីការិនី រូបស្រស់នេះ ក៏បានឡើងបកស្រាយចម្រៀង «រាត្រីបានជួបភ័ក្រ»  ជាមួយ លោក ជា វិបុល យ៉ាងមានទំនុកចិត្ត លើឆាកតន្ត្រីមួយនោះ នេះបើបានយោងតាមរយៈវីដេអូខ្លី ដែលគេបាន ចែកចាយបន្តលើបណ្ដាញសង្គម ។

នេះជាលើកទី១ហើយ ដែលដៃគូ លោក ជា វិបុល រូបនេះ បង្ហើរសំនៀង ច្រៀង កំដរបរិយាកាស ចែកជូនប្រិយមិត្តបានស្ដាប់។

យ៉ាងណាមិញ ច្រៀងមិនទាន់បានស្រួលបួលផង ស្រាប់តែទស្សនិកជន សើច ទះដៃ ស្រែកពេញឆាកតែម្ដង ព្រោះកន្លងមក អ្នកនាង ចាន់ កែវនិមល មិនធ្លាប់បានច្រៀងបែបនេះ លើឆាកតន្រ្តី ឲ្យគ្រប់គ្នាបានឮ នោះទេ៕

ចង់ជ្រាប ច្បាស់ថា ពិធីការនីល្បីឈ្មោះរូបនេះ ច្រៀងពិរោះ ឬយ៉ាងណា ទស្សនា វីដេអូខាងក្រោម៖ 

ជា វិបុល និង ចាន់ កែវនិមល
ជា វិបុល និង ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល