Mint ផុសរូប Mark និង Kim រួមគ្នា ធ្វើឱ្យអ្នកគាំទ្រ រំភើបចិត្តស្ទើរស្រក់ទឹកភ្នែក



ថៃ៖ កាលពីថ្ងៃ សៅរ៍ ទី ១០ មីនា កន្លងទៅនេះ ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ បានរៀបចំកម្មវិធី «We Will Love You» មួយដ៏ធំអស្ចារ្យប្រចាំឆ្នាំ ក៏ដូចជាដើម្បីប្រារព្ធធ្វើពិធីគម្រប់ខួប ៤៨ ឆ្នាំ នៃការបង្កើតទូរទស្សន៍មួយនេះផងដែរ។

ជាក់ស្តែង គេឃើញមានតារាប្រុសស្រីល្បីៗរបស់ប៉ុស្តិ៍លេខ ៣ ទាំងអស់ ក៏បានមកជួបជុំគ្នា តុបតែងខ្លួនយ៉ាងស្រស់ស្អាត ចូលរួមសម្តែងនៅក្នុងកម្មវិធីយ៉ាងច្រើនកុះករ។

បន្ទាប់ពីការសម្តែងបានបញ្ចប់ទៅយ៉ាងរលូន គេឃើញតារាស្រី Mint Chalida បានផុសនូវរូបភាពមួយសន្លឹករបស់ខ្លួន ព្រមជាមួយនឹងតារាប្រុសស្រីដទៃទៀតរួមមាន តារាស្រី Margie និង Yaya តារាសម្តែងប្រុស Boy Pakorn និង Nadech ផងដែរ ក្នុងឈុតសម្លៀកបំពាក់ពណ៌ខៀវ លើអ៊ីនស្តារក្រាមនាង។

ឃើញរូបភាពមួយសន្លឹកនេះហើយ ធ្វើឱ្យអ្នកគាំទ្រជាច្រើនពិតជាមានភាពភ្ញាក់ផ្អើល និងរំភើបចិត្តខ្លាំង ស្ទើរតែស្រក់ទឹកភ្នែកចុះផងក៏មាន ដោយនៅក្នុងនោះក៏មានវត្តមានតារាសម្តែងលោក Mark Prin និងកញ្ញា Kimberley ផងដែរ ក្រោយជម្លោះដែលកើតឡើង ចំពោះអ្នកទាំង៣ ទៅជាលែងមើលមុខគ្នាចំ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

នេះក៏ជាលើកទី១ដែរ ដែលអ្នកគាំទ្របានឃើញ រូបថតយ៉ាងដូច្នេះ ក្រោយមានជម្លោះបានកើតឡើងទៅលើអ្នកទាំង៣ ដោយអ្នកខ្លះបានចូលមកបញ្ចេញមតិយោបល់នៅខាងក្រោមរូបភាពថា ចូលចិត្តរូបនេះណាស់ សូមឱ្យមិត្តភាពរវាងអ្នកទាំង៣ នៅគង់វង្ស និងមកត្រូវគ្នា ដូចកាលពីមុន ព្រោះមិត្តល្អនៅតែជាមិត្តល្អ រឿងអតីតកាលគួរតែបំភ្លេចចោល៕

ទស្សនាកម្រងរូបភាពដូចខាងក្រោមតទៅ៖  

Mint និងតារាស្រីដទៃទៀត
Mint Chalida
Mark Prin
Kimberley
រូបភាពដាក់ដៃរួមគ្នា ដែល Boy បានផុស
រូបភាពជួបជុំគ្នា ដែល Mint បានផុស







Leave a Reply