Nitchapat តារាស្រីរូបស្រស់ ប្រចាំប៉ុស្តិ៍លេខ៧ថៃ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងវ័យក្មេង!



ថៃ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅប្រទេសថៃ ដោយតារាសម្តែងស្រីរូបស្រស់វ័យ ២០ឆ្នាំ ប្រចាំនៅក្នុងស្ថានីយ៍ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៧ កញ្ញា Nitchapat បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់។

បើយោងតាមការចុះផ្សាយ ពីសារព័ត៌មានជាច្រើនក្នុងប្រទេសថៃ កាលពីព្រឹកមិញនេះ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល ៧នឹង៥៧នាទី ព្រឹកថ្ងៃទី៧ មេសា នេះ ដំបូងឡើយគេឃើញ តារាស្រីវ័យក្មេងរូបនេះ បានបើកបររថយន្តទំនើបម៉ាក BMW ពណ៌សម្នាក់ឯង តាមផ្លូវធម្មតា។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរអិល​ព្រោះភ្លៀងធ្លាក់ខ្លាំង ក៏រេចង្កូតឡាន ទៅបុកនឹងដើមឈើក្បែរផ្លូវមួយទំហឹង បណ្តាលឱ្យរថយន្តខូចខាតទាំងស្រុង ហើយនាងក៏ស្លាប់បាត់បង់ជីវិត ដោយជាប់នៅក្នុងឡាននោះតែម្តង។

គួរឱ្យដឹងផងដែរថា កាលពីម្សិលមិញ មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍នេះ កញ្ញា Nitchapat និងមិត្តភក្តិក៏បាននាំគ្នា ទៅដើរលេងយ៉ាងសប្បាយផងដែរ ហាក់បីដូចជាឱ្យហេតុថា នេះជាពេលវេលាចុងក្រោយ មុនពេលដែលនាងចាកចេញទៅ។

មកដល់ពេលនេះ មិត្តភក្តិនាង ព្រមទាំងអ្នកគាំទ្រជាច្រើន បានសម្តែងភាពអាឡោះអាល័យចំពោះនាងយ៉ាងខ្លាំង ស្របពេលដែលក្រុមគ្រួសារ ក៏កំពុងតែរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណីផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖ 

រថយន្តខ្ទេច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
រថយន្តខ្ទេច ក្នុងហេតុការណ៍គ្រោះថ្នាកចរាចរណ៍
រថយន្តខ្ទេច ក្នុងហេតុការណ៍គ្រោះថ្នាកចរាចរណ៍
រថយន្តខ្ទេច ក្នុងហេតុការណ៍គ្រោះថ្នាកចរាចរណ៍
អត្តសញ្ញាណរបស់អ្នកស្លាប់
តារាស្រី Nitchapat ពេលដើរលេងជាមួយមិត្តភក្តិ
តារាស្រី Nitchapat ពេលដើរលេងជាមួយមិត្តភក្តិ
តារាស្រី Nitchapat ពេលនៅរស់
តារាស្រី Nitchapat ពេលនៅរស់
តារាស្រី Nitchapat ពេលនៅរស់
តារាស្រី Nitchapat ពេលនៅរស់







Leave a Reply