ទៅដល់ប្រទេសក្រៅហើយ តារាកំប្លែងនាង គ្រត យក «បាញ់ឆែវ» ជំនួសឲ្យនំខេក ក្នុងថ្ងៃកំណើតខ្លួន (មានវីដេអូ)



អូស្រ្តាលី៖ តារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាព អ្នកនាងគ្រត នៅតែទទួលបានការគាំទ្រខ្លាំងមិនថយ ទោះនាងមានវ័យកាន់តែចាស់ និងមានអ្នកសិល្បៈជំនាន់ក្រោយច្រើនយ៉ាងណាក្តី។

យ៉ាងណាមិញ តារាកំប្លែងរូបនេះ ទើបបានធ្វើដំណើរទៅប្រទេស អូស្រ្តាលី កាលពីថ្មីៗនេះ ដើម្បីធ្វើការសម្តែងអបអរ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។ ហើយជាពិសេស តារារូបនេះ ពិតជាមានភាពសប្បាយរីករាយមែនទែន ខណៈពេលដែលបងប្អូននៅទីនោះ បានទទួលស្វាគមន៍នាងយ៉ាងកក់ក្តៅ។ ទាំងនេះបើយោងតាមគណនីហ្វេសប៊ុក ដែលនាងតែងតែបញ្ចេញ។

ជាការពិតណាស់ នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃកំណើតរបស់នាងគ្រត ហើយស្របពេលជាមួយគ្នានេះ តារាស្រីជើងចាស់រូបនេះ ក៏បានប្រារព្ធឆ្លងថ្ងៃកំណើតរបស់ខ្លួន ជាមួយនឹងបងប្អូនមិត្តភក្តិប៉ុន្មាននាក់ អមដោយនំបាញ់ឆែវ ជំនួសឲ្យនំខេក ដែលមើលទៅពិតជាប្លែកភ្នែកមែនទែន។

នៅក្នុងថ្ងៃពិសេសនេះដែរ កូនប្រុសរបស់អ្នកនាងគ្រត ក៏បានបញ្ចេញសារជូនពរម្តាយ នៅក្នុងថ្ងៃកំណើតផងដែរ បើទោះបីម្តាយមិននៅជិតខ្លួនក្តី ៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងគ្រត
អ្នកនាងគ្រត
អ្នកនាងគ្រត
អ្នកនាងគ្រត
អ្នកនាងគ្រត
អ្នកនាងគ្រត








Leave a Reply