ខួបកំណើតឆ្នាំនេះ នំខេករបស់ បេនី យាំុង មួយៗឡើងទាក់ទាញតែម្ដង!



ភ្នំពេញ៖ អតីតតារាសម្ដែងស្រីសុិចសុី សាច់សខ្ចី កញ្ញា បេនី យាំុង ទោះបីបាត់មុខ ពីវិស័យសិល្បៈ តែប្រជាប្រិយភាពរបស់នាង នៅតែល្បី និងមានអ្នកគាំទ្រច្រើនដូចដើម។

ហើយជាពិសេស មុខជំនួញរកសីុជាប្រចាំថ្ងៃរបស់នាង ក៏កាន់តែកាក់កប និងជោគជ័យខ្លាំងណាស់ ដោយទទួលបានការគាំទ្រ ពីសំណាក់បងប្អូន នៅទូទាំងបណ្តាខេត្ត ក្រុង។

ប្រិយមិត្តប្រាកដជាជ្រាបហើយថា បេនី យាំុង នាងចូលចិត្តស្លៀកពាក់សិុចសីុ លេងខ្លួននូវម៉ូតប្លែកៗ ទាន់សម័យ បែបគួរឲ្យស្រលាញ់ និងតែងតែបង្ហោះចែកចាយ លើគណនីអ៊ីនស្តាក្រាម របស់នាងផ្ទាល់ ដោយរូបភាគច្រើនតែងតែទាក់ទាញ និងស្អាតៗតែម្តង។

ដោយឡែក កាលពីម្សិលមិញនេះ ជាថ្ងៃកំណើតរបស់ បេនី យាំុង ហើយនាងក៏បានបង្ហោះរូបថតថ្មីៗ ប៉ុន្មានសន្លឹក ដែលរូបនោះគឺជា នំខេក យ៉ាងច្រើនដែលរៀបចេញជា ឈ្មោះរបស់នាងតែម្ដង។ ជាពិសេស ក៏មាននំខេកផ្សេងទៀត ដែលមួយៗសុទ្ធតែទាក់ទាញផងដែរ។

បើទោះជាអាយុកាន់តែកើន តែកុំមើលសម្រស់ បេនី យាំុង នៅតែស្អាត មិនចាស់តាមវ័យសោះឡើយ ៕

ទស្សនារូបភាពខាងក្រោម៖ 

ខួបកំណើតឆ្នាំនេះ និងនំខេករបស់ បេនី យាំុង
ខួបកំណើតឆ្នាំនេះ និងនំខេករបស់ បេនី យាំុង
ខួបកំណើតឆ្នាំនេះ និងនំខេករបស់ បេនី យាំុង
ខួបកំណើតឆ្នាំនេះ និងនំខេករបស់ បេនី យាំុង







Leave a Reply