តារា២ដួងនេះ ឈរលំដាប់ លេខ១​ ដែលបានតម្លៃខ្លួនកប់ពពក ពេលចូលរួមកម្មវិធីម្តងៗ



ថៃ៖ នៅក្នុងពិភពសិល្បៈថៃ តារានីមួយៗ តែងតែធ្វើយ៉ាងណា ដើម្បីឲ្យខ្លួនបានល្បីល្បាញ តាមរយៈការសម្តែង ការច្រៀងរបស់ពូកគេជាដើម ព្រោះនៅពេល ទទួលបានកេរ្តិ៍ឈ្មោះ រួចហើយនោះ ចំណូល ក៏បានខ្ពស់ត្រដែតទៅតាមនោះផងដែរ។

ជាក់ស្តែង នៅក្នុងឆ្នាំ២០១៨នេះ គេសង្កេតឃើញថា មានតារា២ដួង កំពុងតែឡើងកូដយ៉ាងខ្លាំង ដែលធ្វើឲ្យ ចំណូលរបស់ពួកគេ បានដល់ខ្ទង់រាប់ម៉ឺនបាត គ្រាន់តែចូលរួម ក្នុងកម្មវិធីនីមួយៗ។ ជាពិសេស តម្លៃខ្លួន របស់តារា២ដួងនេះ គឺសឹងតែគ្មានអ្នកណា ស្មើបាន ព្រោះជាតម្លៃខ្លួន ថ្លៃខ្លាំងបំផុត ក្នុងចំណោម តារាល្បីផ្សេងៗ៕

ចង់ដឹងថា តារា២ដួងនេះ ជាអ្នកណា តោះតាមដានទាំងអស់គ្នា៖

១) Pope Thanawat៖ ចាប់តាំងពីតារាប្រុសរូបនេះ ជាតួឯកក្នុងរឿង «បុព្វេសន្និវាស» កេរ្តិ៍ឈ្មោះរបស់លោក បានឡើងស្រឺតៗ ស្ទើរតែមិននឹកស្មាន។ ជាពិសេស ក្នុងមួយរយៈចុងក្រោយ រូបលោក ហាក់ដូចជា មមាញឹក ក្នុងការចូលរួមកម្មវិធីជាច្រើន ហើយមិនតែប៉ុណ្ណោះ តម្លៃខ្លួន ក៏បានឡើងជាមុនផងដែរ ទៅដល់២៥ម៉ឺនបាត ក្នុងមួយកម្មវិធី ដែលកាលពីមុន លោក បានទទួល តែ១ម៉ឺន ទៅ៣ ម៉ឺនបាត តែប៉ុណ្ណោះ។

Pope Thanawat
Pope Thanawat

២) Aum Patchrapa៖ បើទោះបីជា ពេលនេះ នាង មិនសូវលេងរឿង ដូចកាលពីមុនក៏ដោយ ក៏សន្ទុះប្រជាប្រិយភាពរបស់នាង នៅតែខ្លាំងដដែល ហើយជាពិសេស តម្លៃខ្លួនរបស់នាង​ ក៏ឈរ នៅលំដាប់លេខ១ ប្រចាំប្រទេសថៃ បើទោះបីជា មានតារាជំនាន់ក្រោយច្រើន ប្រឡូកក្នុងសិល្បៈក៏ដោយ។

ក្នុងនោះដែរ តម្លៃខ្លួន របស់នាង នៅពេលចូលរួមកម្មវិធីម្តង បានទៅដល់ ៣៥ម៉ឺនបាត ដែលជាតម្លៃមួយ ដ៏សែនខ្ពស់ ក្នុងចំណោមតារាស្រីផ្សេងៗ។

Aum Patchrapa
Aum Patchrapa







Leave a Reply