ស្រស់ស្អាតខ្លាំង ពេលឃើញ មាស សុខសោភា គ្រងឈុតបុរាណ



ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា នៅតែអាចរក្សាតំណែងជាតារាស្រីលំដាប់ជួរមុខ បើទោះជានាងឈរជើងនៅក្នុងសិល្បៈ អស់រយៈពេលយូរឆ្នាំ ក៏ដោយ។

ដោយឡែក ប្រិយមិត្តដែលជាអ្នកគាំទ្រកញ្ញា មាស សុខសោភា ច្បាស់ជាជ្រាបហើយថា តារាចម្រៀងរូបនេះ តែងតែមានស្ទីលនៃការតុបតែងខ្លួន ប្លែកៗគួរឲ្យទាក់ទាញជានិច្ច ហើយពេលខ្លះទៀត នាងក៏ធ្លាប់តែងខ្លួនបែបស៊ិចស៊ី ស៊ីអារម្មណ៍មិនណយនោះដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ កញ្ញា មាស សុខសោភា បានធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់នាង បើកភ្នែកធំៗ នៅពេលដែលឃើញនាងគ្រងឈុតបុរាណពណ៌មាស ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រពិតជាកម្រនឹងឃើញ តារាស្រីរូបនេះគ្រងឈុតបុរាណបែបនេះខ្លាំងណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់នាងក៏កាន់តែស្រស់ស្អាត មួយកម្រិតថែមទៀត នៅពេលដែលនាងគ្រងឈុតបុរាណនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

មាស សុខសោភាក្នុងឈុតបុរាណ
មាស សុខសោភាក្នុងឈុតបុរាណ
មាស សុខសោភាក្នុងឈុតបុរាណ







Leave a Reply