បទរបស់ Morno និង Khmer1jivit ផ្ទុះឡើងវិញ ក្រោយគេសង្ស័យថា អត្ថន័យបង្កប់នូវឈ្មោះ របស់តារាប្រុសម្នាក់? (មានវីដេអូ)



ភ្នំពេញ៖ ថ្មីៗនេះ គេចាប់អារម្មណ៍ឃើញថា មានបណ្តាអ្នកលេងបណ្តាសង្គមជាច្រើន បានស៊ែរឡើងវិញជាថ្មី នូវបទចម្រៀងរ៉េបមួយបទចំណងជើងថា «ចង់ឲ្យពួកអ្នកយល់» ដែលរ៉េបដោយតារារ៉េបអេស៉្បាញ សញ្ជាតិខ្មែរ លោក Morno និងតារារ៉េប ខ្មែរមួយជីវិត (Khmer1jivit) ផងដែរ។

យ៉ាងណាមិញ ចំពោះអត្ថន័យនៃបទចម្រៀងនេះ បង្ហាញពីរឿងក្នុងសិល្បៈមួយចំនួន ដែលភាគច្រើន មហាជនមិនបានចាប់អារម្មណ៍។ ដោយឡែក បើទោះបីជាបទចម្រៀងនេះ បានចេញមួយរយៈពេលទៅហើយក្តី ប៉ុន្តែក្នុងនោះគេសង្កេតឃើញថា អ្នកគាំទ្របានស៊ែរមកជាថ្មីក្រោយពីស្តាប់អត្ថន័យ មានបង្កប់នូវឈ្មោះតារាចម្រៀងប្រុសម្នាក់ ដែលអ្នកគាំទ្រសង្ស័យថា ជាតារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ ផងដែរ​ ដោយលឺពាក្យមួយ ក្នុងបទចម្រៀងថា «មន្ធសាគៃ» (ពាក្យគន្លាស់)។

ជាមួយគ្នានោះដែរ លោក Morno បានប្រាប់មកខ្មែរឡូតថា ក្នុងមួយរយៈចុងក្រោយនេះ បទរបស់លោក និង Khmer1jivit ហាក់ដូចជាមានសន្ទុះឡើងវិញ ដោយមានការស៊ែរ ព្រោងព្រាត ក្នុងហ្វេសប៊ុក។ ជាពិសេស ក៏មានអ្នកគិតថា បទលោក ច្រៀងទាក់ទង នឹងតារាណាម្នាក់ ប៉ុន្តែទោះជាយ៉ាងណា លោក មិនបាននិយាយពាក់ព័ន្ធនឹងរឿងនេះនោះទេ គ្រាន់តែចង់ឲ្យអ្នកគាំទ្រ គិតតាមការគួរទៅចុះ៕

ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?

ចង់ដឹងថាយ៉ាងណា តោះមកស្តាប់ទាំងអស់គ្នា៖

តារារ៉េប លោក Morno
តារារ៉េប Khmer1jivit








Leave a Reply