ពេជ្រ សោភា បង្ហាញរឿងមួយមិននឹកស្មានដល់ ពេលទៅលេងបុណ្យភូមិ



ភ្នំពេញ៖ តារាចម្រៀងស្រី ដែលកំពុងទទួលបាន ប្រជាប្រិយភាពស្ទុះឡើងខ្លាំង អ្នកនាង ពេជ្រ សោភា បានបង្ហាញវត្តមាន ក្នុងកម្មវិធីបុណ្យភូមិ នៅថ្ងៃចុងក្រោយ ធ្វើឲ្យហ្វេន អ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដង។

ជាក់ស្ដែង ក្នុងឱកាសមកចូលរួម លេងកម្សាន្តជាមួយ ទស្សនិកជន ម្ចាស់បទ«បីឆ្កែចូលរាំ» រូបនេះ ក៏មិនភ្លេចឆ្លៀត ទៅជួបសំណេះសំណាលជាមួយ លោកតាកម្សត់ដែលពិការ  និងលោកយាយជរាមួយចំនួន ដើម្បីលើកទឹកចិត្ត។

ក្នុងនោះ អ្នកនាង ក៏បានផ្ដល់ជាប្រាក់លើកទឹកចិត្ត ខ្លះៗជូនពួកគាត់ ថែមទាំងបង្ហោះសារផ្ដល់កម្លាំងចិត្ត បន្ថែមថា ៖ « បងប្រុសម្នាក់ទោះគាត់ពិការពិតមែន តែស្នាមញញឹមរបស់គាត់ធ្វើអោយខ្ញុំរីករាយណាស់ ពិភពលោកទាំងមូលពេញដោយក្តីស្រលាញ់ បងប្រុសកុំចុះចាញ់ណា»

ទង្វើនេះបានធ្វើឲ្យ ប្រិយមិត្ត ទស្សនិកជន ពេញចិត្តជាខ្លាំង ព្រោះបើទោះជាខ្លនអ្នកនាង កំពុងមានភាពល្បីល្បាញខ្លាំងកម្រិតណា ក៏តារាស្រីរូបនេះ នៅតែបង្ហាញទឹកចិត្តជួយ អ្នកអត់ខ្សោយតាមលទ្ធភាព ដែលអ្នកនាង មានដែរ ពិតជាគួរឲ្យសរសើរខ្លាំងមែនទែន៕

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា







Leave a Reply