ប៊ុត សីហា ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលជាថ្មី ក្រោយផ្ទុះរឿងអាក្រក់ផ្ទួនៗ(មានវីដេអូ)



ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងរបស់ តារាចម្រៀងប្រុស ប៊ុត សីហា ថាពាក់ព័ន្ធគ្រឿងញៀន ដែលធ្វើឲ្យកក្រើកពេញបណ្តាញសង្គម កាលពីមួយរយៈមុននោះ ពេលនេះ លោកបានបង្ហាញខ្លួនជាថ្មី នៅលើឆាកតន្រ្តីក្នុងកម្មវិធីមួយ ដើម្បីរកថវិកាចិញ្ចឹមជីវិត និងគ្រួសារ។

ការបង្ហាញវត្តមាន របស់តារាប្រុសរូបនេះ បានធ្វើឲ្យ មនុស្សគ្រប់គ្នា មានការស្រឡាំងកាំង និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមិននឹកស្មានថា លោក នឹងអាចឡើងច្រៀងវិញបាននោះទេ ព្រោះថា បើតារាខ្លះ មានបញ្ហាបែបនេះ ពួកគេនឹង បាក់ទឹកចិត្ត និងមិនអាចឡើងឆាកច្រៀងបាននោះទេ។

ជាពិសេស ក៏មានអ្នកគាំទ្រ ជាច្រើន បានផ្តល់កម្លាំងចិត្តដល់ លោក ប៊ុត សីហា ឲ្យរឹងមាំ និងតស៊ូក្នុងជីវិត បើទោះបីជាពេលនេះ លោកមិនបាន ឡើងឆាកធំៗ ដូចតារាផ្សេងៗ ឲ្យសាកសមនឹង តំណែងម្ចាស់ពាន The Voice Cambodia ក៏ដោយ៕

ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា








Leave a Reply