ឆេវឆាវមួយពេលអាចធ្វើឲ្យ Conor McGregor ជាប់ពន្ធនាគារដល់ទៅ ១១ឆ្នាំ (មានវីដេអូ)



អាមេរិក៖ យោងតាមប្រភពព័ត៌មានមួយចំនួននិងវីដេអូដែលថតដោយភ្នាក់ងារ TMZ បានឲ្យដឹងថា Conor McGregor បានចោលរទះអូសឥវ៉ាន់និងវត្ថុមួយចំនួនទៀតចំបង្អួចរថយន្តក្រុងមួយ ដែលបណ្តាលឲ្យអ្នកដំណើរដែលជាកីឡាករប្រដាល់មួយចំនួនបានរងរបួស។

លើសពីនេះទៅទៀតអ្នកប្រដាល់សញ្ជាតិអៀឡង់មួយនេះថែមទាំងបានប្រតាយប្រតប់ជាមួយសន្តិសុខនៅក្នុងកន្លែងកើតហេតុផងដែរ។

កាលពីថ្ងៃសុក្រ តុលាការព្រហ្មទណ្ឌក្នុងទីក្រុង Brooklyn បានបង្ហើបថាគេបានយល់ព្រមការធានាខ្លួន Conor McGregor ចេញពីកន្លែងឃុំខ្លួនជាមួយនឹងទាក់ប្រាក់ចំនួន ៥ម៉ឺនដុល្លារ ប៉ុន្តែរឿងក្តីមួយនេះនឹងត្រូវដោះស្រាយក្នុងខែក្រោយៗជាបន្តទៀត។

គេបានអោយដឹងដែរថា McGregor ត្រូវប្រឈមមុខនឹងការចោទប្រកាន់មួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋព្រហ្មទណ្ឌចំនួនពីរ និងបទល្មើសមជ្ឈិមជាច្រើនទៀតផង។

បើយោងតាមគោលការណ៍កាត់ទោសក្នុងទីក្រុងញូវយ៉ក គ្រាន់តែបទល្មើសចំនួន ២ប៉ុណ្ណោះអាចធ្វើឲ្យអ្នកប្រដាល់ក្នុងទ្រុង Conor McGregor ប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគាររហូតដល់ ១១ឆ្នាំឯណោះ។

ដើម្បីដឹងរឿងនេះកាន់តែជាក់លាក់ យើងបានតែរង់ចាំនៅពេលដែល រូបគេបង្ហាញខ្លួននៅក្នុងតុលាការជាបន្តទៀតក្នុងថ្ងៃទី ១៤ខែមិថុនាខាងមុខនេះ៕

Conor McGregor
Conor McGregor ពេលធ្វើសកម្មភាព
Conor McGregor បន្ទាប់ពីត្រូវបានចាប់ខ្លួន
Conor McGregor បន្ទាប់ពីត្រូវបានចាប់ខ្លួន









Leave a Reply