Ibrahimovic បង្ហើបថាខ្លួនអាចនឹងត្រឡប់ទៅលេងឲ្យជម្រើសជាតិវិញ



អាមេរិក៖ កីឡាករ Zlatan Ibrahimovic បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា រូបគេអាចនឹងត្រឡប់ទៅបង្ហាញខ្លួនឲ្យជម្រើសជាតិវិញក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ។

សហព័ន្ធ FIFA បានហាមឃាត់ អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United រូបនេះចូលទៅលេងក្នុងព្រឹត្តិការណ៍ World Cup បានទេ ព្រោះរូបគេបានជាប់កុងត្រាជាមួយនឹងក្រុមហ៊ុនភ្នាល់បាល់មួយ។ដូច្នេះ កីឡាករវ័យ៣៦ឆ្នាំរូបនេះអាចនឹងត្រូវសហព័ន្ធ FIFA ពិន័យរូបគេរហូតដល់រាប់លានដុល្លារឯណោះ បើរូបគេសម្រេចចិត្តទៅចូលលេងក្នុងជម្រើសជាតិគេវិញ។

យ៉ាងណាក្ដី ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែតរូបនេះមិនមានការខ្លាចញញើតនូវការប្រមានរបស់សហព័ន្ធ FIFA ទេ ដោយរូបគេបានប្រាប់អ្នកសារព័ត៌មានថា បើខ្លួនចង់ទៅលេងក្នុង World Cup ខ្លួននឹងទៅ ហើយគ្មាននរណាអាចបញ្ជារូបគេបានទេ។

កីឡាកររូបនេះបានបន្តថា នេះមិនមែនជាការសម្រេចចិត្តរបស់ FIFA ទេ វាជាការសម្រេចចិត្តរបស់រូបគេផ្ទាល់ ហើយ FIFA ក៏គ្មានសិទ្ធិអាចឃាត់រូបគេបានដែរ។

កីឡាករ Zlatan Ibrahimovic

គួរបញ្ជាក់ថា  Zlatan  បានប្រកាសការចូលនិវត្តន៍ពីជម្រើសជាតិរបស់ខ្លួនតាំងពីឆ្នាំ២០១៦មកម្ល៉េះ ហើយគ្រូបង្វឹករបស់ក្រុមជម្រើសជាតិស៊ុយអ៊ែតក៏បានបង្ហើបថា លោកមិនទាន់ទទួលបានការទំនាក់ទំនងពីខ្សែប្រយុទ្ធរបស់ក្រុម LA Galaxy រូបនោះដែរ៕

កីឡាករ Zlatan Ibrahimovic







Leave a Reply