គ្រូបង្វឹកជើងខ្លាំងរូបនេះ អាចនឹងចូលមកជំនួសកន្លែង Zidane បើសិនជា Real មិនឈ្នះពាន Champions League



អេស្ប៉ាញ៖ នៅក្នុងរដូវកាលនេះ ទម្រង់លេងរបស់ក្លិបអធិរាជស Real Madrid មិនសូវជាល្អប៉ុន្មានឡើយ ពោលពួកគេដូចជាអស់ឪកាសក្នុងការស្រវ៉ាចាប់យកពានក្នុងស្រុកបាត់ទៅហើយ។

ទោះបីជាមានទម្រង់លេងក្នុងក្របខ័ណ្ឌ Champions League ល្អយ៉ាងណាក៏ដោយ ប៉ុន្តែបើសិនជាក្លិបយក្សមួយនេះ មិនអាចឈ្នះពានធំបំផុតក្នុងទ្វីបអឺរ៉ុបមួយនេះបាន នោះតំណែងជាគ្រូបង្វឹករបស់លោក Zinedine Zidane អាចនឹងមានបញ្ហាជាក់ជាមិនខាន។

យោងតាមសារព័ត៌មានមួយចំនួន អ្នកចាត់ការទូទៅរបស់ក្លិប Liverpool លោក Jurgen Klopp កំពុងស្ថិតក្នុងនាមបេក្ខភាពមួយ ដែលមានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិប Real Madrid ។

Klopp បានក្លាយជាគោលដៅរបស់ក្លិប Madrid ក្រោយពីគ្រូបង្វឹករូបនេះបានបង្ហាញពីបទពិសោធន៍យ៉ាងល្អនៅក្នុងក្របខ័ណ្ឌធំៗក្នុងតំបន់អឺរ៉ុប ជាមួយនឹងក្លិប Borussia Dortmund និង Liverpool ដូច្នេះគេសង្ឃឹមថា បើសិនជា Zidane ត្រូវបានបណ្តេញចោលមែន នោះគ្រូបង្វឹករូបនេះនឹងអាចចូលមកសាងប្រវត្តិសាស្ត្រជាបន្តទៀតក្នុងក្លិប Real Madrid ៕

លោក Zinedine Zidane
លោក Jurgen Klopp
Jurgen Klopp ពេលលាប្រិយមិត្ត Dortmund







Leave a Reply