Brock Lesnar សម្រេចតកុងត្រាជាមួយ WWE ក្រោយឈ្នះការប្រកួតក្នុងព្រឹត្ដិការណ៍ Wrestlemania ម្សិលមិញ



អាមេរិក៖ Brock Lesnar បានសម្រេចចុះកុងត្រាបន្ដជាមួយស្ថាប័នកីឡាកាសដ៏ធំជាងគេលើលោក WWE ក្រោយពីការពារខែ្សក្រវ៉ាត់ Universal របស់ខ្លួនបានសម្រេចទៅលើ Roman Reigns ក្នុងព្រឹត្ដិការណ៍ Wrestlemania កាលពីម្សិលមិញ។

Brock Lesnar ឈ្នះ Roman

ក្រោយសម្រេចបន្ដកុងត្រា ពេលនេះ Lesnar នឹងត្រូវការពារខែ្សក្រវ៉ាត់របស់ខ្លួនជាបន្ដទល់នឹង Roman ដដែល ក្នុងព្រឹត្ដិការណ៍ WWE Greatest Royal Rumble ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនាចុងខែនេះ ខណៈការប្រកួតនឹងត្រូវវ៉ៃជាលក្ខណៈក្នុងទ្រុង។

យ៉ាងណាមិញ ក្រោយពីមិនទាន់ចុះកុងត្រាបន្ដ មានព័ត៌មានជាច្រើនបានចុះផ្សាយថា អ្នកកីឡាកាសមាឌធំ វ័យ៤០ឆ្នាំនេះ នឹងចាកចេញពី WWE ហើយវិលទៅកាន់ស្ថាប័ន UFC វិញ ប៉ុន្ដែអ្វីៗហាក់បីដូចជារឿងស្ងប់ស្ងាត់ទៅវិញ ក្រោយពីរូបគេសម្រេចបន្ដកុងត្រា។

Brock Lesnar ឈ្នះ Roman

ការបង្ហាញខ្លួនបន្ទាប់របស់អតីតម្ចាស់ខែ្សក្រវ៉ាត់ UFC រូបនេះ នឹងត្រូវធើ្វឡើងក្នុងព្រឹត្ដិការណ៍ The Greatest Royal Rumble នៅលើទឹកដីប្រទេសស៊ីវីល័យ អារ៉ាប៊ីសាអ៊ូឌីត (អារ៉ាប់រួម) នៅថៃ្ងទី២៧ ខែមេសា ខាងមុខនេះ ដើម្បីការពារខែ្សក្រវ៉ាត់ Universal របស់ខ្លួនទល់នឹងអ្នកកីឡាកាសដែលមានរហ័ស្សនាមថា The Big Dog៕

Brock Vs Roman
Brock Lesnar ឈ្នះ Roman
Brock Lesnar ឈ្នះ Roman







Leave a Reply