Torres ថាខ្លួននឹងចាកចេញពី Atletico Madrid នៅចុងរដូវកាលនេះ



អេស្ប៉ាញ៖ ខ្សែប្រយុទ្ធចាស់វស្សា Fernado Torres បានប្រកាសជាសាធារណៈថា រូបលោកនឹងចាកចេញពីក្រុម Atletico Madrid នៅចុងរដូវកាលនេះ។

អតីតខ្សែប្រយុទ្ធរបស់ក្រុម Chelsea រូបនេះបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា រូបគេបានចូលមកលេងឲ្យក្រុម Atletico Madrid តាំងពីអាយុ១០ឆ្នាំមកម្ល៉េះ ហើយក្រុមមួយនេះប្រៀបដូចជាផ្ទះទីពីររបស់រូបគេទៅហើយ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះបានបន្តថា លោកតស៊ូជាមួយក្លិបយូរហើយ ហើយលោកក៏ស្គាល់រសជាតិគ្រប់សព្វដែរ ប៉ុន្តែរូបលោកគិតថា រដូវកាលនេះប្រហែលជារដូវកាលចុងក្រោយហើយ ដែលលោកនៅមានឈ្មោះជាកីឡាកររបស់ក្រុម Atletico Madrid។

ខ្សែប្រយុទ្ធសញ្ជាតិអេស៉្បាញរូបនេះបានបន្តទៀតថា ចាកចេញពីក្រុមដែលលោកបានរួមរស់ជាមួយអស់ជាងពាក់កណ្តាលជីវិត មិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះទេ ប៉ុន្តែលោកគិតថា នេះជាការសម្រេចចិត្តដ៏ល្អសម្រាប់រូបលោក និង សម្រាប់ក្លិបផងដែរ។

Fernado Torres

គួរឲ្យដឹងថា ក្រុម Athletico Madrid ក៏ប្រកាសជាសាធារណៈដែរថា ក្នុងការប្រកួតជាមួយក្រុម Eibar នៅថ្ងៃទី២០ ខែឧសភាមុខនេះ ក្លិបនឹងរៀបចំពិធីដ៏ធំមួយមុនការចាកចេញរបស់កីឡាករ Fernado Torres៕

កីឡាករ Fernado Torres







Leave a Reply