Guardiola ថា ដោយសារតែកំហុសរបស់លោក​ ទើប Man City ចាញ់ Man Utd ថៃ្ងមុន



អង់គ្លេស៖ លោក Pep Guardiola បានបង្ហើបអំពីកំហុសរបស់លោក ដែលធ្វើឲ្យក្រុម Manchester City ចាញ់ក្រុម Manchester United កាលពីថ្ងៃសៅរ៍កន្លងទៅ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរួបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា រូបលោកបានដាក់យុទ្ធសាស្ត្រខុស ជាពិសេសគឺនៅតង់ទីពីរតែម្តង ហើយគ្រាន់តែ ១០ ទៅ ១៥នាទី សោះ ក្រុម Manchester United បានវាយបក៣គ្រាប់លឿនៗ ដែលធ្វើឲ្យក្រុម Manchester City បាក់ទាំងទឹកចិត្ត ទាំងកម្លាំងលេងភ្លាមៗ។

គ្រូបង្វឹកវ័យ៤៧ឆ្នាំ រូបនេះក៏បានរំលឹកអំពីការប្រកួតមួយដែលមានសភាពស្រដៀងគ្នាជាមួយនឹងការប្រកួតគ្នាកាលពីយប់ថ្ងៃសៅរ៍ ដោយកាលនោះ លោកជាគ្រូបង្វឹកនៃក្រុម Bayern Munich។

លោក Guardiola បានរំលឹកថា កាលក្រុម Bayern Munich ប្រកួតជាមួយក្រុម Barcelona លោកក៏បានភ្លាត់ស្នៀតមានកំហុសបែបនេះដែរ ដោយភ្លេចខ្លួនត្រឹមតែ១៥នាទីប៉ុណ្ណោះ ធ្វើឲ្យ Bayern ចាញ់ Barcelona ដល់ទៅ ៣ទល់០។

Guardiola ពេលនៅបង្វឹក Bayern

ទោះបីជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញអំពីការប្តេជ្ញាចិត្ត យកឈ្នះក្រុម Liverpool ឲ្យខានតែបាន នៅពេលដែលក្រុមលោកត្រូវបើកទ្វារស្វាគមន៍ក្រុមហង្សក្រហមក្នុងជើងទី២នៃក្របខ័ណ្ឌ Champions League នៅទី១១ខែមេសាខាងមុខនេះ៕

Klopp និង Pep







Leave a Reply