Pogba នឹងក្លាយជាកីឡាករឆ្នើមជាងគេលើលោក



អង់គ្លេស៖ ក្រោយពីបង្ហាញទម្រង់លេងដ៏ល្អកាលពីយប់ថ្ងៃសៅរ៍ កីឡាករ Paul Pogba ត្រូវបានមិត្តរួមក្រុមរបស់ខ្លួនសសើរមិនដាច់ពីមាត់។

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទីបាន២គ្រាប់ ជួយឲ្យក្រុម Manchester United យកឈ្នះទៅលើក្រុមអ្នកជិតខាង Manchester City កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ហើយទម្រង់លេងរបស់គេត្រូវបានទាំងអ្នកគាំទ្រទាំងមិត្តរួមក្រុម មានការស្ងើចសសើរជាខ្លាំង។

ខ្សែបម្រើរបស់ក្រុមបិសាចក្រហម កីឡាករ Ander Herrera បានប្រាប់ទៅកាន់អ្នកសារព័ត៌មានក្រោយចប់ការប្រកួតថា លោកជឿជាក់ថា Pogba អាចនឹងក្លាយទៅជាកីឡាករដ៏ឆ្នើមបំផុតនៅលើលោកបាន ប៉ុន្តែអ្វីដែលសំខាន់គឺរូបគេផ្ទាល់ត្រូវតែខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងជាងនេះទៀត។

កីឡាករ Herrera

បន្ថែមពីលើនេះ ខែ្សបម្រើ Nemanja Matic ក៏បានសសើរទៅលើសមត្ថភាពរបស់ Pogba ផងដែរថា ទោះបីជាអតីតខ្សែបម្រើរបស់ Juventus រូបនេះមិនសូវមានទម្រង់លេងល្អកាលពីដើមរដូវកាលក៏ដោយ ប៉ុន្តែរូបគេបានខិតខំប្រឹងប្រែងហ្វឹកហាត់រហូតដល់ពេលនេះ គឺរូបគេអាចបង្ហាញទៅកាន់ពិភពលោកនូវអ្វីដែលរូបគេអាចធ្វើបាន៕

កីឡាករ Pogba ពេលទាត់ចូល
Matic, Pogba និង Herrera







Leave a Reply