Zidane ព្រួយបារម្ភអំពីរបួសរបស់ Ronaldo កាលពីយប់មិញ



អេស្ប៉ាញ៖ គ្រូបង្គោលលោក Zinedine Zidane អាចនឹងជួបបញ្ហាធំ ក្រោយតារាឆ្នើមរបស់ខ្លួន Cristiano Ronaldo មានបញ្ហារបួសកាលពីយប់មិញ។

ក្រោយពីការប្រកួត គ្រូបង្វឹកក្រុម Real Madrid លោក Zidane បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា Ronaldo មានសភាពមិនសូវស្រួល ដូច្នេះហើយទើបលោកសម្រេចចិត្ត ផ្លាស់ប្តូរអតីតកីឡាកររបស់ក្រុម Manchester United រូបនោះ ឲ្យរូបគេបានសម្រាកខ្លះ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្តថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ មិនមានរបួសអ្វីធ្ងន់ធ្ងរទេ តែដោយសារថាក្រុម Real Madrid មានការប្រកួតធំៗមួយចំនួនទៀត ទើបលោកសម្រេចចិត្តឲ្យ Ronaldo បានសម្រាកទុកកម្លាំងលេងប្រកួតក្រោយៗទៀត។

លោក Zidane ក៏បានលើកទឹកចិត្តកូនក្រុមរបស់លោកឲ្យខំបន្តទៀតផងដែរ ក្រោយពីពួកគេរកបានត្រឹមមួយពិន្ទុប៉ុណ្ណោះកាលពីយប់មិញ។

កីឡាករ​ Ronaldo និង Benzema

គួរបញ្ជាក់ថា មួយគ្រាប់របស់កីឡាករ Cristiano Ronaldo គឺជាគ្រាប់ទី៦៥០ហើយនៅក្នុងអាជីពរបស់រូបគេ ដែលធ្វើឲ្យខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះឈរនៅលេខ៦ក្នុងតារាងកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងបំផុត ខណៈកីឡាករ​ Lionel Messi ឈរនៅលេខ៥៕

កីឡាករ Cristiano Ronaldo







Leave a Reply