ក្រោយដឹងថាមិនអាចប្រជែងពានលីកបាន Zidane បង្ហើបគោលដៅមួយដល់កូនក្រុមខ្លួន



អេស្ប៉ាញ៖ ក្រោយប្រកួតបានត្រឹមសើ្ម ១-១ ទល់នឹង Atletico Madrid ដែលជាលទ្ធផលធើ្វឲ្យ Barcelona កាន់តែមានសង្ឃឹមលើកពាននោះ លោក Zidane បាននិយាយថា គោលដោរបស់លោក គឺធើ្វយ៉ាងណាឲ្យក្រុមទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងលីក។

Real 1-1 At Madrid

កាលពីថៃ្ងសៅរ៍កន្លងទៅ Real Madrid បានប្រកួតត្រឹមស្មើ ១-១ ទល់នឹងក្រុមក្បែរខាង At.Madrid ខណៈ Ronaldo ជាអ្នករកគ្រាប់បាល់បានមុននៅនាទី៥៣ តែខែ្សប្រយុទ្ធ Griezmann ស៊ុតតាមស្មើវិញនៅ ៤នាទីបន្ទាប់ ពោលគឺក្នុងនាទី៥៧។

ក្រោយបញ្ចប់ការប្រកួត Zidane ដែលជាគ្រូបង្គោលរបស់ក្រុមម្ចាស់ពានរង្វាន់លីក ៣៣សម័យ បាននិយាយថា៖

«មនុស្សគ្រប់គ្នាគិតថា ពួកយើងនឹងឈ្នះការប្រកួត ប៉ុន្ដែធាតុពិតគឺយើងបានរងសម្ពាធពីការប្រកួតនេះយ៉ាងខ្លាំង។ ការលេងទល់នឹង At.Madrid ពួកយើងបានបង្កើតឱកាសជាច្រើនលើកច្រើនសារ ប៉ុន្ដែយើងនៅតែមិនអាចរកគ្រាប់បាល់។ ដូច្នេះអ្វីដែលសំខាន់ពេលនេះ គឺពួកយើងនឹងព្យាយាមធើ្វយ៉ាងណាដើម្បីទទួលបានតំណែងលេខ២ ក្នុងលីក»។

Zidane
Ronaldo







Leave a Reply