Robben និង Ribery អាចនឹងទទួលរង្វាន់ពី Bayern ក្រោយឈ្នះពានកាលពីថៃ្ងសៅរ៍



អាល្លឺម៉ង់៖ កីឡាករ Arjen Robben និង Franck Ribery អាចនឹងទទួលបានរង្វាន់ពីក្លិប ក្រោយពីកីឡាករទាំងពីរបានជួយ ក្រុម Bayern Munich ឲ្យលើកពានក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍កន្លងទៅ។

អ្នកគ្រប់គ្រងក្លិប Bayern Munich លោក Karl-Heinz Rummenigge បានសសើរកីឡាករចាស់វស្សាទាំងពីររូបនៅក្នុងសន្និសីទសារព័ត៌មានមួយថា ពួកគេនៅតែបង្ហាញទម្រង់លេងដ៏ល្អទោះបីជាអ្នកទាំងពីរមានវ័យកាន់តែចាស់ទៅហើយក្តី។

លោក Rummenigge បានបន្តថា  Robben និង Ribery បានស៊ូរួមសុខរួមទុក្ខជាមួយ Bayern Munich យូរគ្រាន់បើហើយ ដូច្នេះពួកគេនឹងទទួលបានរង្វាន់កុងត្រាថ្មីឆាប់ៗនេះ។

លោក Karl-Heinz Rummenigge

គួរឲ្យដឹងថា  Robben បានបង្ហើបប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា ខ្លួនអាចនឹងចូលនិវត្តន៍ បើក្រុម Bayern Munich សម្រេចចិត្តមិនផ្តល់កុងត្រាថ្មីដល់រូបគេ។ ប៉ុន្តែអតីតកីឡាកររបស់ក្រុម Chelsea រូបនេះបានបន្តទៀតថា រូបគេក៏កំពុងពិចារណាអំពីការផ្លាស់ប្តូរក្លិបថ្មីផងដែរ។

ដោយឡែក Ribery បានបញ្ជាក់ច្បាស់ហើយថា រូបគេនឹងចូលនិវត្តន៍ជាមួយ Bayern Munich ទោះបីជាមានសារព័ត៌មានខ្លះបានលេចឡើងថា មានក្រុមមួយចំនួននៅក្របខ័ណ្ឌកំពូលចិនកំពុងតែបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិបារាំងរូបនេះក្តី៕

Muller, Robben និង Ribery







Leave a Reply