ទើបតែដឹងថា នាង ប្រាក់គន្ធា ច្រៀងបទជាភាសា ថៃ និង អង់គ្លេស ពិរោះដល់ម្លឹង (មានវីដេអូ)



ភ្នំពេញ៖ អតីតបេក្ខភាព Cambodian Idol រដូវកាលទី២ កញ្ញា នាង ប្រាក់គន្ធា នៅពេលនេះកំពុងតែ សាងប្រជាប្រិយភាពរបស់ខ្លួនបន្តិចម្តងៗ បន្ទាប់ពីចូលខ្លួនជាតារាចម្រៀង នៅក្នុងផលិតកម្មសាន់ដេ។

ដោយឡែក កាលពីថ្មីៗនេះ នាង ប្រាក់គន្ធា បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញវីដេអូរបស់នាង ច្រៀងជាភាសា ថៃ និងភាសាអង់គ្លេស បង្ហោះនៅលើបណ្តាញសង្គម។

យ៉ាងណាមិញ អ្នកគាំទ្រពិតជាមិននឹកស្មាននោះទេថា កញ្ញា នាង ប្រាក់គន្ធា អាចច្រៀងបទជាភាសាថៃនិងអង់គ្លេស បានយ៉ាងពិរោះបែបនេះសោះ។

ក្នុងនោះដែរ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរថា នាង ប្រាក់គន្ធា ពិតជាមានសមត្ថភាពមិនធម្មតា ហើយនាងប្រាកដជាអាចមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងនេះ នាពេលខាងមុខជាក់ជាមិនខាននោះទេ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 
នាង ប្រាក់គន្ធា
នាង ប្រាក់គន្ធា








Leave a Reply