លោកព្រះ! គ្រឿងអលង្ការដែល ឈួន សុវណ្ណឆៃ ពាក់សម្តែងក្នុងរឿង«កូនពស់កេងកង» ជាមាសសុទ្ធ ពេញមួយតួខ្លួន



ភ្នំពេញ៖ រឿង«កូនពស់កេងកង» ដែលដឹកនាំសម្តែង ដោយលោកហ្វៃ សំអាង និងតារាសម្តែង នៅក្នុងរឿងនោះផ្ទាល់ក៏កំពុងតែព្យាយាម ដើម្បីផលិតរឿងដ៏ល្អមួយសម្រាប់អ្នកទស្សនាជាច្រើន។

ស្របពេលជាមួយគ្នានេះដែរ នៅក្នុងគណនីរបស់លោក ហ្វៃ សំអាង តែងតែបង្ហើប និងបង្ហោះរូបជាច្រើនទាក់ទងទៅនឹងសកម្មភាពសម្តែង ក៏ដូចជាទេសភាពនៅក្នុងរឿង ធ្វើឲ្យអ្នកទស្សនាជាច្រើនពិតជា ចង់មើលឆាប់ៗនេះខ្លាំងមែនទែន ព្រោះតែសកម្មភាព និងបច្ចេកទេសថត មើលទៅពិតជាប្លែកភ្នែក បូករួមនឹងតារាសម្តែងដែលពោរពេញដោយសមត្ថភាពនឹងទេពកោសល្យផងដែរ។

យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមរបស់អ្នកដឹកនាំរឿងមួយនេះ បានបង្ហើបពីរឿងមួយដ៏នឹងស្មានមិនដល់ ដោយគ្រឿងអលង្ការរបស់តួអង្គ អ្នកភួង សម្តែងដោយឈួន សុវណ្ណឆៃ ធ្វើពីមាសសុទ្ធ ដោយគ្រាន់តែខ្សែក្រវ៉ាត់ដ៏ធំនោះក៏ធ្វើពីមាសពិតៗដែរ។

នៅក្នុងនោះលោកក៏បាននិយាយយ៉ាងដូច្នោះថា៖ «គ្រឿងអលង្ការរបស់តួអង្គអ្នកភួង សម្តែងដោយឈួន សុវណ្ណឆៃ ធ្វើពីមាសសុទ្ធ គ្រាន់តែខ្សែក្រវ៉ាត់មួយមានទំងន់២៦តំឡឹង ប្អូនស្រីបង្កើតរបស់លោកឧកញ៉ាចៅហ្វាយខេត្ត ……រឿងកូនពស់កេងកង ផលិតដោយទូរទស្សន៍ហង្សមាស បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

គ្រឿងអលង្ការឈួន សុវណ្ណឆ័យ ក្នុងរឿង
គ្រឿងអលង្ការឈួន សុវណ្ណឆ័យ ក្នុងរឿង
គ្រឿងអលង្ការឈួន សុវណ្ណឆ័យ ក្នុងរឿង
គ្រឿងអលង្ការឈួន សុវណ្ណឆ័យ ក្នុងរឿង
គ្រឿងអលង្ការឈួន សុវណ្ណឆ័យ ក្នុងរឿង
គ្រឿងអលង្ការឈួន សុវណ្ណឆ័យ ក្នុងរឿង
គ្រឿងអលង្ការឈួន សុវណ្ណឆ័យ ក្នុងរឿង
គ្រឿងអលង្ការឈួន សុវណ្ណឆ័យ ក្នុងរឿង
គ្រឿងអលង្ការឈួន សុវណ្ណឆ័យ ក្នុងរឿង
គ្រឿងអលង្ការឈួន សុវណ្ណឆ័យ ក្នុងរឿង
គ្រឿងអលង្ការឈួន សុវណ្ណឆ័យ ក្នុងរឿង







Leave a Reply