Home ជីវិតនិងសង្គម

ជីវិតនិងសង្គម

អាល់ហ្សេរី​​បិទ​អ៊ីនធឺណិត​ទូទាំង​ប្រទេស​ អំឡុង​សិស្ស​ប្រលង​ ៦​ ថ្ងៃ

ប្រទេស​អាល់ហ្សេរី​បាន​បិទ​អ៊ីនធឺណិតទូទាំង​ប្រទេស​ អំឡុង​ពេល​សិស្ស​ប្រលង​បាក់ឌុប​ ដើម្បី​​ការពារ​កុំ​ឲ្យ​លេច​ធ្លាយ​វិញ្ញាសា។ នេះ​បើ​តាម BBC ទើប​បាន​ចុះ​ផ្សាយ។ ការ​ផ្តាច់​អ៊ីនធឺណិត​នឹង​បន្ត​ទូទាំង​ប្រទេស​អំឡុង​ពេល​ប្រលង​ចាប់​ពី​ថ្ងៃ​ទី ២០-២៦​ ខែ​​មិថុនា។ សេវា​អ៊ីនធឺណិត​​ទាំង​នៅ​លើ​ទូរសព្ទ​ដៃ និងត​តាម​ខ្សែ នឹង​ត្រូវ​កាត់​ផ្តាច់​រយៈ​ពេល​១​ម៉ោង​នៅ​រៀងរាល់​ការ​ចែក​វិញ្ញាសា​​នីមួយៗ។ ការ​ធ្វើ​បែប​នេះ ដោយ​សារ​តែ​លទ្ធផល​នៅ​ឆ្នាំ​២០១៦ នៅ​ពេល​ដែល​វិញ្ញាសា​បែក​ធ្លាយ​​នៅ​លើ​អ៊ីនធឺណិត​ទូទាំង​ប្រទេស។ ​​​រដ្ឋមន្រ្តី​ក្រសួង​អប់រំ លោកស្រី Nouria Benghabrit បាន​ប្រាប់​កាសែត​អាល់ហ្សេរី Annahar ថា Facebook នឹង​ត្រូវ​បិទ​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ពេល​ប្រលង។ ប្រទេស​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក​ខាងជើង​មួយ​នេះ​នឹង​រៀប​ចំ​មណ្ឌល​ប្រលង​ប្រមាណ ២ ០០០ កន្លែង​ទូទាំង​ប្រទេស។...

ផ្អើល​ម៉ា​ប្រទេស ចោរ​ថ្លើមធំ​​ជិះដល់​ Roll-Royce ទៅ​ប្លន់​អ្នក​រត់​តាក់​ស៊ី​នៅ​កំពង់​សោម

មាន​រឿងមិន​នឹកស្មានដល់មួយ ក្រោយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រះ​សីហនុ បាន​ទទួល​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ម្នាក់ មាន​មុខរបរ​បើក​រថយន្ត​តាក់ស៊ី រាយការពី​​ករណី​ជនល្មើស​​មួយ​ក្រុម​ជិះ​រថយន្ត​ទំនើប​ Rolls-Royce ធ្វើ​សកម្មភាព​ប្លន់បាន​សម្រេច​។ យោង​តាម​ប្រភព​ព័ត៌មាន​​ពី​អគ្គស្នងការ​នគរបាលជាតិ​ឲ្យ​ដឹង​ថា សកម្មភាព​​នេះ​បង្ក​ឡើងដោយ​ជនល្មើស​ជនជាតិចិន ៤ នាក់ ប្រើប្រាស់​មធ្យោបាយ​រថយន្ត Rolls-Royce ប្រព្រឹត្ត​បទ​ល្មើស។ ជន​រង​គ្រោះ​ឈ្មោះ​ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ ដែល​ជា​អ្នក​បើក​រថយន្ត​តាក់ស៊ី​ មាន​ទី​លំនៅ​នៅ​រាជធានី​​ភ្នំពេញ​បាន​ប្តឹង​ថា មាន​ជនជាតិ​ចិន​​ ៤ នាក់​ បានហៅ​តាក់ស៊ី​របស់លោក​តាម​កម្មវិធី WeChat...

បាត់​១០​ថ្ងៃ​ទើប​ដឹងស្លាប់ សព​រលួយ​ស្អុយ​ចូល​ជិត​មិន​បាន

ខេត្តបន្ទាយមានជ័យ ៖ សព​បុរស​ម្នាក់​ត្រូវ​គេ​រក​ឃើញ​ដោយសារ​ក្លិនស្អុយ ហើយ​រលួយ​ចូល​ជិត​មិន​បាន ក្រោយ​ពី​បាត់​10​ថ្ងៃ​មិនឃើញ​ទៅ​ធ្វើការ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ភូមិ សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​២២ មិថុនា ២០១៨​។ ជន​រង​គ្រោះ​ឈ្មោះ ប្រប់ អាយុ​៤៩​ឆ្នាំ ជា​កម្មករ​សំណង់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​មួយ ស្នាក់​នៅ ភូមិ​ទួល​ប្រសាទ សង្កាត់​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​កកោះ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ ជន​រង​គ្រោះ​បាន​ចងក​ទៅ​នឹង​ដំបូល​ខ្ទម​គេ​សង់​ចោល​មួយ ចំណុច​ដី​ទំនេរ និង​សុទ្ធ​តែព្រៃ​។...

ចោរប្រដាប់អាវុធប្រើពេល២៤វិនាទី ចូលលួចលុយក្នុងធនាគារ ជាង៤ពាន់ដុល្លារ តែគ្មានអ្នកដឹង!

បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ចំណាយ​ពេល​ត្រឹមតែ ២៤វិនាទី​ប៉ុណ្ណោះ ជាមួយ​នឹង​កាំភ្លើង​មួយ​ដើម ដើម្បី​លួច​លុយ​ក្នុង​ធនាគារ និង​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព។ វា​បាន​កើត​ឡើង​យ៉ាង​រហ័ស ខណៈ​បុគ្គលិក​ធនាគារ​មួយ​ចំនួន រួម​ទាំង សន្តិសុខ​ផង​ដែរ មិន​បាន​ដឹង​ពី​ហេតុការណ៍​នោះ​ឡើយ។ ហេតុការណ៍​ខាងលើ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ៣ និង ៥៦នាទី​រសៀល ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្នុង​ធនាគារ​មួយ​កន្លែង ស្ថិត​នៅ​លើ​ផ្លូវ Jalan Genting Kelang ក្នុង​ប្រទេស​ម៉ាឡេស៊ី។ លុយ​ប្រមាណ​ជា​ជាង​៤ពាន់​ដុល្លារ...

ពីមុនចង់បានប្រពន្ធគេរក ស ស្អាត ឆ្លាត មាន តែប្រុសសម័យឥឡូវគេមើល៦ចំណុច

បុរស​គ្រប់​រូប តែង​ប្រាថ្នា​ចង់​បាន​នារី​ដ៏​ល្អ​ម្នាក់ មក​រួមរស់​កសាង​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល។ នារី​ល្អ សក្ដិសម​ ពេល​ខ្លះ​មិន​សំដៅ​តែ​លើ​រូប​ឆោម​លោម​ពណ៌​នោះ​ទេ តែ​មាន​ចំណុច​ជា​ច្រើន​ដែល​មាន​តម្លៃ​ជាង​រូប​សម្រស់​ទៀត។ បើ​ថ្ងៃ​ណាមួយ​បាន​ជួប​នារី​ ដែល​មាន​ចរិត​លក្ខណៈ​៦​យ៉ាង​នេះ សូម​កុំ​បណ្ដោយ​ឲ្យ​នាង​របូត​ពី​ដៃ​ឲ្យ​សោះ ព្រោះ​នាង​ជា​នារី​ដ៏​ពិសេស​កម្រ​មាន​ណាស់។ ១. មិន​ងាយ​នឹង​ស្រលាញ់​អ្នក​ណា​ផ្ដេសផ្ដាស ខុស​ពី​យុវតី​បច្ចុប្បន្ន​ដែល​ងាយ​នឹង​ crush លើ​គេ ដោយ​មិន​គិត​ច្រើន​ឲ្យ​តែ​ឃើញ​សង្ហា មាន​លុយ​ច្រើន។ តែ​ចំពោះ​នារី​ប្រភេទ​នេះ​វិញ មុន​នាង​ដាក់​ចិត្ត​ស្រលាញ់​នរណា​ម្នាក់ គឺ​នាង​ប្រុង​ប្រយ័ត្ន​បំផុត ព្រោះ​នាង​មិន​មែន​គិត​ត្រឹម​តែ​១​ឆាវ គឺ​គិត​ដល់​អនាគត។ ដូច្នេះ​ហើយ​ទើប​នារី​បែប​នេះ មិន​ងាយ​នឹង​មាន​សង្សារ តែ​បើ​នាង​មាន​ហើយ...

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីខ្មែរ និងជនជាតិចិនសរុប៤០នាក់ នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធការស៊ីឈ្នួលពរពោះជំនួស

(ភ្នំពេញ)៖ មនុស្សចំនួន៤០នាក់ ក្នុងនោះស្ត្រីពោះធំ៣៦នាក់ ជាអ្នកស៊ីឈ្នួលពពោះ ក្មេង២នាក់ រួមជាមួយជនជាតិចិន ដែលជាប់សង្ស័យ ត្រូវបានម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវលបឆ្មក់បង្ក្រាបឃាត់ខ្លួន ដោយដកហូតរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង នៅក្នុងវីឡាលេខ២ និងវីឡាលេខ៩អា សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។ ការស្រាវជ្រាវឈានដល់ការលបឆ្មក់បង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន៤០នាក់ របស់ម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខាងលើនេះ...

សួនសត្វធំបំផុតនៅភ្នំពេញ សម្ពោធជាផ្លូវការនៅព្រឹកនេះ ចុះតម្លៃសំបុត្រវិញម៉េចដែរ?

សួន​សត្វ​ដ៏​ធំ​ដំបូង​បំផុត​នៅ​រាជធានី​ភ្នំពេញ Phnom Penh Safari  បាន​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​នៅ​ព្រឹក ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រឿង​ សុវណ្ណនីកា ​ជំនួយ​ការ​គ្រប់គ្រង​ ប្រាប់​​ថា ​ចំពោះ​តម្លៃសំបុត្រ​សម្រាប់​ភ្ញៀវជាតិ​ គឺ​ឡើងដល់​ ១៥ដុល្លារ​ក្នុងម្នាក់​សម្រាប់មនុស្សធំ កុមារម្នាក់៥ដុល្លារ។ ដោយឡែក​ភ្ញៀវ​អន្តរជាតិ​គឺ​ថ្លៃ​ជាង​ប្រហែល ២០ដុល្លារ​ប៉ុណ្ណោះ​។ ជំនួយ​ការ​អ្នក​គ្រប់គ្រង​សួនសត្វ​ដ៏​ធំ​នេះ ប្រាប់​ទៀត​ថា ភ្ញៀវ​អាច​ចូល​ទស្សនា​ចាប់​ពី​វេលា​ម៉ោង...

ប៉ុន្មាន​សន្លឹក​នេះ អាច​ជួយ​លោក​អ្នក​តុបតែង​ខ្លួន​ជាមួយ​អាវ​ធំ​ មើល​ទៅ​ទាន់​សម័យ

ការ​ស្លៀកពាក់​អាវ​ធំ ត្រូវ​បាន​ធ្វើ​ឡើង​រាប់​សតវត្ស​មក​ហើយ ប៉ុន្តែ​ដោយ​គំនិត​ទាក់ទង​នឹង​ "ភាព​ទាន់​សម័យ" ត្រូវ​បាន​ផ្លាស់​ប្ដូរ​ពី​មួយ​សម័យ​កាល ទៅ​មួយ​សម័យ​កាល វិធី​ប្រើប្រាស់​អាវ​ប្រភេទ​នេះ​ក៏​បាន​វិវត្តន៍​ទៅ​តាម​ហ្នឹង​ផង​ដែរ។ ដូច្នេះ​ហើយ ចំពោះ​យុវវ័យ​ដែល​និយម​តុបតែង​ខ្លួន​ជាមួយ​អាវ​ធំ ខាង​ក្រោម​​ជា​វិធី​​មួយ​ចំនួន​ដែល​អ្នក​អាច​ពិចារណា៖ ១. អាវ​ធំ​ជាមួយ​អាវ​យឺត​ក​វែង​នៅ​ពី​ខាង​ក្នុង៖ ២. អាវ​ធំ​ជាមួយ​អាវ​យឺត​មាន​ក នៅ​ពី​ខាង​ក្នុង៖ ៣.អាវ​ធំ​ជាមួយ​អាវ​យឺត​ប្រភេទ T-Shirt នៅ​ពី​ខាង​ក្នុង៖ ៤.អាវ​ធំ ស្បែក​ជើង​ប៊ូ៖ ៥.អាវ​ធំ ជាមួយ​អាវ​ពណ៌​ខ្មៅ​ពី​ខាង​ក្នុង៖ ៦.ឈុត​អាវ​ធំ​មាន​ក្រឡា​ធំ៖ ៧.អាវ​ធំ និង​ខោ​មាន​ពណ៌​ខុស​គ្នា៖ ៨.យក​អាវ​រងា​ធ្វើ​ជា​អាវ​ធំ៖ ៩.អាវ​ធំ ស្បែក​ជើង​ប៉ាត់​តា​៖៕

វត្តមួយនៅថៃ យកសំណល់ប្លាស្ទិកមកសង់ស្ពានព្រោះហេតុផល១

ម្ពោធ​នៅ​ព្រឹក​ស្អែក​នេះ​ហើយ។ ព្រះ​ចៅ​អធិការ​វត្ដ​ឲ្យ​ដឹង​ដែរ​ថា ស្ពាន​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្បក​ដប​ប្រមាណ ២៥ ០០០ ដប​ដែល​ភ្ជាប់​គ្នា​ដោយ​ឫស្សី​ ហើយ​ការ​ប្រើ​ប្រាស់​សម្បក​ដប​នេះ គឺ​ដើម្បី​កាត់​បន្ថយ​សំណល់​ប្លាស្ទិក​ចូល​ទៅ​ក្នុង​សមុទ្រ។ ជាមួយគ្នាដេរ ស្ពាន​នេះ​មាន​ប្រវែង ៤២​ម៉ែត្រ​រួម​ជាមួយ​ទូក​ដែល​ធ្វើ​ឡើង​ដោយ​សំបក​ដប​ទឹក​សុទ្ធ​ចំនួន ៤ ទៀត​ហើយ​បាន​ទាក់​ទាញ​យ៉ាង​ខ្លាំង។ គួរ​បញ្ជាក់​ថា សម្បក​ដប​ទាំង​អស់​ត្រូវ​បាន​ប្រមូល​ដោយ​ប្រជាជន​ក្នុង​តំបន់​ប្រគល់​មក​ដល់​វត្ត​ដើម្បី​សាង​សង់​ស្ពាន​នេះ​ឡើង។ ដោយ​ឡែក នៅ​ក្នុង​ពិធី​សម្ពោធ​ថ្ងៃ​ស្អែក​នេះ ក៏​មាន​ព្រះសង្ឃ ៣០ នឹង​និមន្ត​កាត់​ដើម្បី​ប្រោះព្រំ​ផង​ដែរ៕    

គួរឲ្យស្ដាយ! ស្វាចេះភាសាកាយវិការដ៏ល្បីល្បាញ ងាប់នៅអាយុ ៤៦ឆ្នាំ (មានវីដេអូ)

ស្វា​ញី​មួយ​ក្បាល​ឈ្មោះ Koko ដែល​អាច​ប្រើ​ប្រាស់​ភាសា​កាយវិការ​​នោះ ឥឡូវ​នេះ​បាន​ងាប់​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​នៅ​អាយុ ៤៦​ឆ្នាំ។ យោង​តាម​មូលនិធិ The Gorilla ឲ្យ​ដឹង​ថា សត្វ​ស្វា Koko បាន​កើត​នៅ​សួនសត្វ San Francisco កាល​ពី​ឆ្នាំ ១៩៧១ និង​បាន​ងាប់​នៅ​សួន​សត្វ​ទីក្រុង Woodside សហរដ្ឋអាមេរិក។ អ្វី​ដែល​ពិសេស ស្វា​នេះ​អាច​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ដោយ​ប្រើប្រាស់​ភាសា​កាយវិការ​បាន ១ ០០០ ពាក្យ និង​អាច​យល់​ពាក្យ​និយាយ​ជា​ភាសាអង់គ្លេស​ជាង...
- Advertisement -

MOST POPULAR

HOT NEWS