Home ប្លែកៗ

ប្លែកៗ

គោ​ធំ​បំផុត​នៅ​ប្រទេស​អូស្ត្រាលី មានសំណាង​រក្សា​ជីវិត​បាន​ដោយសារតែ​មាឌ

គោ​សម្បុរ​ស​ខ្មៅ​ដ៏​ធំ​មួយ​ក្បាល ដែលមាន​ទម្ងន់​ធ្ងន់​ជាង​រថយន្ត​ធុន​តូច​មួយគ្រឿង និង​ឈរ​ខ្ពស់ជាង​តារា​បាល់បោះ​អាមេរិក ម៉ៃ​ឃើ​ល ច​ដាន់ (Michael Jordan) ទៅទៀត​នោះ កំពុង​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​ថា​ជា​គោ​ធំ​បំផុត​ប្រចាំ​ប្រទេស​អូស្ត្រាលី​។​ ​លោក ចូ​ហ្វ ភា​សុន (Geoff Pearson) ម្ចាស់​គោ​ឈ្មោះ នី​ក​ឃើ​ស (Knickers) ដែលមាន​កម្ពស់​ដល់​ទៅ​ជាង ១,៩៤ ម៉ែត្រ និង​ទម្ងន់ ១.៤០០ គីឡូក្រាម​បាន​ប្រាប់​សារព័ត៌មាន ABC News...

មកមើលបាតុភូត ‘ប្រមោយទឹកម្តង៤’ ដ៏កម្រឃើញបំផុត នៅកោះដាច់ស្រយាលមួយ

ថៃ៖ បាតុភូតដ៏កម្រនិងអស្ចារ្យមួយ ដែលធ្វើឱ្យភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវអន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ ព្យុះពពកកួចទឹក ឬខ្មែរយើងនិយមហៅថា "ប្រមោយទឹក" បានកើតឡើងតំណាលគ្នាម្តង៤ នៅក្បែរកោះលំហែដាច់ស្រយាលមួយរបស់ថៃ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ២០១៨ កន្លងទៅថ្មីៗនេះ។ ទិដ្ឋភាពប្រមោយទឹកម្តង៤ បើតាមវីដេអូស្តែងៗថតដោយលោក Kim Puyu ដែលជាអ្នកធ្វើការលើកោះនោះ គេឮទេសចរអឺរ៉ុបនិយាយថា "វាជាព្យុះកំបុតត្បូង ដែលកំពុងស្រូបទឹក" ខណៈនារីវ័យក្មេងម្នាក់ទៀតលាន់មាត់ថា "ព្រះអើយ ស្អីគេហ្នឹង?"។ មិនត្រឹមប៉ុណ្ណោះ...

មើលរូបសាក់ទាំង១០ ដែលមើលទៅដូចពិតៗហ្មង

  ការសាក់រូបជារឿងធម្មតាទៅហើយសម្រាប់មនុស្សសម័យនេះ។ រូបសាក់នីមួយៗសុទ្ធតែមានអត្ថន័យ និងការចងចាំរឿងរ៉ាវអ្វីមួយ ឬមនុស្សដែលខ្លួនស្រលាញ់ជាដើម។ ម្យ៉ាងវិញទៀតការសាក់រូបក៏ត្រូវបានគេចាត់ទុកជាសិល្បៈដែរ ដូច្នេះមនុស្សភាគច្រើនក៏សាក់រូបដើម្បីលម្អ និងទាក់ទាញអ្នកដទៃ។ យ៉ាងណាមិញថ្ងៃនេះ យើងសូមចែករំលែកនូវរូបសាក់ចំនួន១០ ដែលអ្នកកម្រនឹងបានឃើញ ហើយវាពិតជាមើលទៅដូចពិតៗអីចឹង៖ រូបតំណាង រូបតំណាង រូបតំណាង រូបតំណាង រូបតំណាង រូបតំណាង រូបតំណាង រូបតំណាង រូបតំណាង រូបតំណាង រូបតំណាង រូបតំណាង

រូបថត​ស៊ែ​ល​ហ្វី​មុន​និង​ក្រោយពេល​ឡានក្រុង​ក្រឡាប់​របស់​បុរស​ម្នាក់​នេះ​កំពុង​ល្បី​លើ​អ៊ី​ន​ធឺ​ណេ​ត

បុរស​ម្នាក់ ដែល​ថតរូប​ស៊ែ​ល​ហ្វី​មុន​និង​ក្រោយពេល​រថយន្តក្រុង​ជួប​គ្រោះថ្នាក់ កំពុង​ល្បី​លើ​បណ្តាញ​សង្គម​។​ ​រូបថត​ទាំងនោះ​ទំនង​ថត​នៅក្នុង​ប្រទេស​ម៉ូ​សំ​ប៊ិក​ហើយ​ទំនងជា​បង្ហាញ​រថយន្ដ​ក្រុង​ដឹក​អ្នកដំណើរ ៦៥ នាក់​នេះ​កំពុងធ្វើដំណើរ​ពី​ទីក្រុង​ក្វេ​លី​ម៉ា​ណេ ទៅ​ទីក្រុង​បេ​រ៉ា​។​ ​របាយការណ៍​ក្នុងស្រុក​មួយចំនួន​ក៏បាន​បង្ហាញថា​មនុស្ស​៣​នាក់​បាន​ស្លាប់​ក្នុងz​គ្រោះថ្នាក់​ក្រឡាប់​ឡានក្រុង​នេះ រួមទាំង​ម្តាយ​និង​កូនប្រុស​អាយុ​២​ឆ្នាំ​របស់គាត់​ផងដែរ​។​ ​គេ​អាច​មើលឃើញ​បុរស​រូបនោះ​កំពុង​ឈរ​ថត​នៅ​មុនពេល​ជិះឡាន​ក្រុង ជាមួយ​អ្នកដំណើរ​នៅ​ខាង​ខ្នង​គាត់​កំពុង​នាំគ្នា​ឡើង​ឡាន រួមទាំង​គ្រួសារ​ជាមួយ​កូនៗ​។​ ​រូបថត​ទី​២​បង្ហាញ​បុរស​រូបនេះ​ឈរ​ក្នុង​ទីតាំង​ស្រដៀង​ពីមុន​ដែរ ប៉ុន្តែ​ពុំ​សូវ​មាន​ស្នាមញញឹម​ទេ ខណៈដែល​ប៉ូលិស​និង​អ្នកដំណើរ​ឈរ​ព័ទ្ធជុំវិញ​ឡានក្រុង​ដែល​ក្រឡាប់​។​ ​ក្រៅពី​ស្លាប់ ៣ នាក់ ក៏មាន​អ្នករបួស ៣៧ នាក់​ផ្សេងទៀត​ដែរ មានធ្ងន់​មានស្រាល​៕ បុរស​មិន​ស្គាល់ឈ្មោះ​រូបនេះ​កំពុង​ល្បី​លើ​អន​ឡាញ ជាមួយ​រូបថត​ស៊ែ​ល​ហ្វី​មុន​និង​ក្រោយពេល​ឡានក្រុង​ក្រឡាប់

លេងសើចម៉េចបាន! រដ្ឋាភិបាលឥណ្ឌាធ្វើអត្តសញ្ញាណបណ្ណឱ្យសត្វគោក្របីជាង 80 លានក្បាល

រដ្ឋាភិបាលនៅប្រទេសឥណ្ឌាគ្រោងនឹងចេញអត្តសញ្ញាណបណ្ណអោយសត្វគោប្រមាណជាជាង ៨០ លានក្បាល។ គម្រោងនេះត្រូវបានគេស្នើរតាំងតែពីអំឡុងឆ្នាំ ២០១៥ មកម៉្លេះក៍ប៉ុន្តែអាជ្ញាធរនៅមិនទាន់បានដោះស្រាយចេញនៅឡើយទេ។ យោងតាមការចេញផ្សាយរបស់វ៉េបសាយ hindustantimes បានអោយដឹងថាអត្តសញ្ញាណបណ្ណរបស់សត្វពាហនៈទាំងនោះនឹងមានលេខ ១២ ខ្ទង់ដូចទៅនឹងលេខអត្តសញ្ញាណបណ្ណរបស់ប្រជាជនឥណ្ឌាដែរ។ ខុសពីមនុស្សយើងបន្តិច ចំពោះសត្វគោក្របីទាំងនោះវិញ អត្តសញ្ញាណបណ្ណរបស់វាដែលមានពណ៌លឿងដែលមានទម្ងន់ ៨ ក្រាម នឹងត្រូវគេដាក់ភ្ជាប់ទៅនឹងត្រចៀករបស់វា។ កន្លងមកមានការលេចលឺពីដំណឹងនេះនៅតាមបណ្តាញផ្សព្វផ្សាយផ្សេងៗម្តងរួចមកហើយកាលពីឆ្នាំមុន ហើយគេសន្និដ្ឋានថាវាប្រហែលជាគម្រោងនេះមិនទាន់ដំណើរការបានល្អនៅឡើយដោយសារតែត្រូវចំណាយអ្នកបច្ចេកទេសរហូតដល់ទៅជាង ១០ ម៉ឺននាក់ឯណោះ ដើម្បីធ្វើការជាមួយនឹងសត្វគោប្របីជាង ៨០ លានក្បាលដែលមាននៅក្នុងប្រទេស។ ប៉ុន្តែនៅឯរដ្ឋ Jharkhand នោះសត្វគោប្រមាណជា...

មិនមែន ហ៊ុក HULK ដូចក្នុងរឿងហូលីវូដទេណា!! នេះគឺជាយក្សមែនទែននៅប្រទេសជប៉ុន…

តើលោកអ្នកជឿទេថា លើលោកនេះពិតជាមានយក្សពិតមែន?ថ្វីត្បិតតែគ្មានយក្សពិតប្រាកដមែននាពេលបច្ចុប្បន្ន ប៉ុន្ដែថ្ងៃនេះយើងសូមណែនាំមនុស្សយក្សដ៏ធំសម្បើមគ្មានគូរប្រៀបម្នាក់ទៅដល់អស់លោកអ្នកនាងអោយបានស្គាល់។ ធ្លាប់តែមានភាពមិនស្របស្រួលគ្នាជាច្រើនទៅលើបញ្ហាលើកឡើងថាមនុស្សទំហំយក្សដែលធ្លាប់មានវត្តមាន នៅលើលោក យើងអស់ជាច្រើនទស្សវត្សមកហើយ។ មានទាំងរូបដែលត្រូវបានគេកែតាមកម្មវិធីកំព្យូទ័រផងនិងរូបជាច្រើនទៀតដែលមើលមិនសូវច្បាស់ផង ប៉ុន្តែវាត្រូវបាន បញ្ចប់រឿងរ៉ាវនេះនៅត្រឹមអត្ថបទមួយដែលធ្លាប់បានចេញផ្សាយដោយគេហទំព័ររបស់The Revelation Now។ រៀបរាប់អំពីជីវិតរបស់មនុស្សទំហំយក្សម្នាក់ដែលធ្លាប់មានជីវិតនៅក្នុងប្រទេសជប៉ុនដែលយើង នឹងអាចឃើញទាំងរូបនិង វិដេអូរបស់គេផងដែរ។បុរសម្នាក់នេះមានឈ្មោះថាRaidenដែលបានចាប់កំណើតឡើងនៅ ក្នុងត្រកូលអ្នកគ្រួសារ កសិករមួយ នៅក្នុងភូមិដាច់ស្រយាលមួយក្នុងខេត្តShinano។Raidenត្រូវបានគេជឿជាក់ថាមានឪពុកឈ្មោះHanemoជាអ្នកដែលងប់នឹងកីឡាស៊ូម៉ូហេតុដូចនេះរូបរាងដ៏ធំនិងខ្លាំង សំបើមរបស់គេគឺមានអំណោយផលតាំងតែពីតូចមកហើយហើយ នៅពេលដែលRaidenមានអាយុបាន១៤ឆ្នាំគេក៏ត្រូវបានបញ្ជូនចូលទៅសាលាហ្វឹកហាត់កីឡាស៊ូម៉ូក្នុងតំបន់Nagazeដែលបច្ចុប្បន្នត្រូវបានគេហៅថាMurokocho។ នៅពេលទើបតែអាយុ១៧ឆ្នាំរូបគេបានកើនកំពស់រហូតទៅដល់១,៩៧ ម៉ែត្រឬជាង៦ហ្វីតហើយគេបានធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយក្នុងប្រទេសនិងបង្កើនប្រិយភាព លើកីឡាស៊ូម៉ូយ៉ាងខ្លាំងដែលទំងន់ពេលដែលកំពុងធ្វើការងារ ជាអ្នកលេង កីឡា ស៊ូម៉ូអាជីពនោះគឺមានប្រហែលទៅដល់១៦៧គូឡូក្រាម៕

ព្រះអើយមិននឹកស្មានមែន!! បើក​ត្រាក់ទ័រ​ឈូសឆាយដី បុរស​ម្នាក់​រើស​បាន​ដុំមួយ ពេលដឹងការពិតហើយស្លុតចិត្ត

ប៉ុន្មាន​ថ្ងៃមុន​នេះ បុរស​ម្នាក់​ប្រកបរ​បរជា​កម្ម​ករបើ​ក​ត្រាក់ទ័រ​ឈូសឆាយដី បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ថា ខ្លួន​បាន​រកឃើញ​ដោយ​ចៃដន្យ នូវ​ដុំ​មាសធំ​មួយ ក្នុង​តំបន់​រ៉ែ Zarya ភាគ​អាគ្នេយ៍​រុស្ស៊ី ខណៈពេល​កំពុង​ឈូសឆាយ​បំរើការ​រុក​រង​ត្បូង ។ ​ ពេលនោះ ត្រាក់ទ័រ​របស់គាត់​បា​ន​ប៉ះ​នឹង​វត្ថុ​មួយ​ដ៏​រឹង គាត់​ក៏​ចុះមក​ពិនិត្យមើល ហើយ​តាមរយៈ​ស្នាម​កោស​ដឹងថា​វា​ជា​មាស ។​ ​សមត្ថកិច្ច​ក៏មាន​វត្តមាន​ភ្លាម​ដើម្បី​ពិនិត្យ ហើយ​រកឃើញថា​ពិតជា​មាស​សុទ្ធ​មាន​ទម្ងន់​ដល់​ទៅ ១៩,៣ គីឡូ ឯណោះ ។ នៅ​តំបន់​នេះ ក៏​ធ្លាប់​ប្រទះឃើញ​ដុំ​មាស​ដែរ កាលពី​ឆ្នាំ​២០១១ តែ​វា​មាន​ទម្ងន់​ត្រឹម ៧,៥...

ដល់ក!! បុរសម្នាក់ ស្ពាយលុយជាង១០កេស យកទៅទិញឡានមួយគ្រឿង ធ្វើឲ្យបុគ្គលិកចង់សន្លប់គ្រប់គ្នា

(ប្រទេស​ចិន)៖ បុរស​​ម្នាក់​រស់​​នៅ​ខេត្ត​ចេង​ចូវ ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ផង កោត​សរសើរ​ផង​ បន្ទាប់​ពីយក​កាក់ និង​ក្រដាស​ប្រាក់​ដែល​ខំ​សន្សំ​ជា​យូរ​​ឆ្នាំ ទៅ​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង​ម៉ាក «Toyota Prado» ថ្មីមួយគ្រឿង។ ​​​បុរស​ខាង​លើ​​ត្រូវ​គេ​ស្គាល់​ថា​​ ជា​ម្ចាស់​ហាង​ធ្វើ​​​នំ​​មួយ​កន្លែង​ឈ្មោះ​ថា​ Guo។ បុរ​ស​នេះ​បាន​យក​​​ប្រាក់​ទិញ​រថយន្ត​តម្លៃ​ ១០ ​ម៉ឺន​យ៉ាន់ ​ស្មើ​ប្រមាណជា ១៤, ៥៦០​ ដុល្លារ អាមេរិក ជា​មួយ​​ក្រដាស​ ១...

មិនគួរឲ្យជឿ!! ឡាន​ទំនើប​មួយ​គ្រឿង​ហោះ​ទៅបុក អគារពេទ្យធ្មេញ ហួសចិត្តគ្រប់គ្នា…

ជា​រឿង​ហួស​ចិត្ត​ហើយ​ក៏​អាច​ថា​តក់ស្លុតផង​ដែរ​ នៅ​ពេល​ឃើញ​ឡាន​មួយគ្រឿង​បាន​បោះពួយ​ ទៅហោះ​បុកអគារ​ពេទ្យធ្មេញ​ជាន់ទី ២ ស្ថិត​ក្នុង​រដ្ឋ​កាលីហ្វ័ញ៉ារ​សហរដ្ឋអាមេរិក។ ហេតុ​ការណ៍​ហួស​ចិត្ត​នេះ កើត​ឡើង​នៅ​អំឡុង​ម៉ោង ៥ ព្រឹក​ទាបភ្លឺ នៅ​លើ​ផ្លូវ French កែង ១៧ ក្នុង​តំបន់ Orange County ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ារ។ ដោយសារ​តែអ្នក​បើកបរ​រូប​​នោះ បាន​បើក​ល្បឿន​លឿន​ហួស​ប្រមាណ​នោះ ហើយ​ក៏​បាន​ទៅ​បុក​នឹងទ្រូង​ផ្លូវ​នៅ​កណ្តាល ហើយ​ក៏​ផ្លោង​ទៅ​បុក​អគារ​ធ្វើ​ធ្មេញ​ជាន់ទីពីរ​តែម្តង។ យ៉ាងណាមិញ ទាំង​អ្នកបើកបរ​និង​អ្នក​នៅ​ក្នុងអគារនោះ ពុំ​បាន​រង​របួស​ធ្ងន់​អ្វី​ឡើយ។ ​អ្នក​បើកបរ​ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ក្រោយ​ពេល​គាត់​បម្រុង​រត់គេចខ្លួន...

មិននឹកស្មានសោះ!! អណ្តើកមាស​បី​ឆ្នូត​តម្លៃ​ជិត ៥ ម៉ឺន​ដុល្លារ តែ​អស្ចារ្យ​ណាស់ ម្ចាស់​ពុំ​លក់ សុខចិត្ត​យកទៅ​ព្រលែង​ក្នុង​ទន្លេ​វិញ​ ដោយសារ

ថ្មីៗ​នេះ ប្រជា​នេសាទ​សញ្ជាតិ​វៀតណាម អាយុ ៣៧ ឆ្នាំ រស់នៅ​ខេត្ត​ហាន​ឃឿ​ង ពេល​កំពុង​ប្រក​បរបរ​នៅ​ទន្លេ ឡាយ​វូ ចៃដន្យ​ចាប់បាន​អណ្តើក​ចម្លែក​១​ក្បាល ។ ខ្លួន​របស់​ណ្តើ​ក​នេះ​ពណ៌​មាស​ឆ្អិនឆ្អៅ ក្បាល​រលោង ហើយ​ឆ្នូត​របស់​វា​ចែកជា​ក្រឡា​មាន ៣ ឆ្នូត ។​ អណ្តើកមាស​នេះ​មានរូបរាង​ចម្លែក មាន​ទម្ងន់​ជាង ៣ គីឡូ នេះ​មានតម្លៃ​លើ​ទីផ្សារ​ប្រហែល ១៥.០០០ ដុល្លារ ក្នុង​១​គីឡូ ។​...
- Advertisement -

MOST POPULAR

HOT NEWS