Home យល់ដឹង

យល់ដឹង

កែ​ប្រែ​ទម្លាប់​នៃ​ការ​​គិត ដែល​ជា​មេរោគ​​​ដ៏​សាហាវ​នៅ​ក្នុង​ខួរ​ក្បាល

ជីវិត​មនុស្ស​​លោក​​ មាន​ទាំង​សុភមង្គល​ មាន​ទាំង​ការ​ឈឺ​ចាប់ គឺ​អាស្រ័យ​ទៅ​លើ​បុគ្គល​និមួយៗ។ ពេល​​កើត​ទុក្ខ​ មាន​បញ្ហា អ្នក​បាន​នាំ​មេរោគ​​​ទៅ​កាន់​​ខួរ​ក្បាល ធ្វើ​ឲ្យ​ខួរ​​ក្បាល​រវើរវាយ​គិត​ច្រើន ​ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ ដូច្នេះ​​បើ​​ចង់​កម្ចាត់​មេរោគ​ទាំង​នោះ​ចេញ ​អ្នក​ត្រូវ​​ផ្លាស់​ប្តូរ​​ចិត្ត​គំនិត​​​​ជាមុន​សិន ​នោះ​ជីវិត​អ្នក​នឹង​ស្រស់​ស្រាយ​មិន​គួរ​ឲ្យ​ជឿ។ ១.អត់ឱន​រឿង​ដែល​កន្លង​​ហួស មាន​រឿង​រ៉ាវ​​ជា​ច្រើន​ដែល ធ្វើ​ឲ្យ​អ្នក​ខឹង មួម៉ៅ​ក្តៅ​ក្រហាយ​ពិបាក​បំភ្លេច ប៉ុន្តែ​បើ​អ្នក​នៅ​តែ​​ទុក​​វា​គុំកួន​នៅ​ក្នុង​ចិត្ត ​អ្នក​គ្មាន​ថ្ងៃ​រក​ក្តី​​សុខ​ឲ្យ​ខ្លួន​ឯង​បាន​ឡើយ។ ចាត់​ទុក​ថា​វា​គ្រាន់​តែ​ជា​អតីតកាល​ដែល​​ហួស​ហើយ ទោះ​ចង​គុំនុំ​ក៏​អត់​បាន​​អី​មក​វិញ​ដែរ ​ត្រូវ​​ងើប​ឈរ​ឡើង បន្ត​ដំណើរ​ទៅ​មុខ គិតគូរ​ពី​អនាគត​ ប្រសើរ​ជា​ការ​គិត​​តែ​ពី​ស្ងប់​អ្នក​នេះ ស្ងប់​អ្នក​នោះ។ ២.បារម្ភ​​ភ័យ​ខ្លាច​​​ចំពោះ​រឿង​ដែល​មិន​ទាន់​កើត​ឡើង ​ហេតុ​អី​​អ្នក​​ត្រូវ​បារម្ភ​ភ័យ​ខ្លាច ដេក​កើត​ទុក្ខ​ចំពោះ​រឿង​ណា​ដែល​មិន​ទាន់​​កើត​ឡើង​នៅ​ឡើយ?...

ការពិត១៥យ៉ាងអំពីទីអវកាសដែលអ្នកប្រហែលមិនធ្លាប់ដឹង

ការរុករកអវកាសក្នុងភាពជាក់ស្តែងគឺពិសេសអស្ចារ្យដូចអ្វីដែលបានមើលឃើញនៅក្នុងខ្សែភាពយន្តដែរ។ ទំហំនិងវិសាលភាពរបស់ចក្រវាឡគឺមិនអាចយល់បានឡើយ សូម្បីតែអ្នកវិទ្យាសាស្ត្រជឿនលឿន ប៉ុន្តែយើងរៀនសូត្រពីវាបានច្រើនឡើងៗជារៀងរាល់ថ្ងៃ។ តាមរយៈនេះ យើងបានរកឃើញនូវការពិត ១៥យ៉ាងទាក់ទងនឹងទីលំហ ដែលមនុស្សភាគច្រើនមិនបានដឹង។ 1. អង្គការ NASA ថតបានសម្លេងចម្លែកនៅក្នុងទីអវកាស អង្គការ NASA ប្រើប្រាស់នូវបច្ចេកទេស Data Sonification ដើម្បីចាប់សញ្ញាពីរលកវិទ្យុ រលក Plasma និងដែនម៉ាញ៉េទិច ហើយបម្លែងទៅជា Audio Tracks ដើម្បីស្តាប់ពីអ្វីដែលកំពុងកើតឡើងក្នុងលំហ។ សម្លេងមានប្លែកៗគ្នាច្រើន។ 2....

មកស្គាល់ប្រទេសទាំង ៧ ដែលទើបបាត់ខ្លួនកាលពី ១០០ឆ្នាំមុនប៉ុណ្ណោះ

បរទេស៖ ផែនទីពិភពលោកបច្ចុប្បន្ន គឺខុសប្លែកពីផែនទីកាលពី ១០០ឆ្នាំមុនខ្លាំងណាស់ ហើយនេះគឺដោយសារចក្រភព និងប្រទេសប្លែកៗជាច្រើនបានបាត់ខ្លួនចេញពីផែនទីបាត់រួចទៅហើយ។ ខាងក្រោមជាប្រទេសទាំង ៧ ដែលទើបបាត់ខ្លួនកាលពី ១០០ឆ្នាំមុន៖ យូហ្គោស្លាវី យូហ្គោស្លាវី ប្រទេសដែលនៅក្នុងភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុបនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៨។ យូហ្គោស្លាវី គឺជាប្រទេសមួយដែលសម្បូរទៅដោយប្រជាជនដែលមានជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នា។ យូហ្គោស្លាវី បានបំបែកខ្លួនទៅជាប្រទេស ស្លូវេនី ក្រូអាត បូស្នី ម៉ុងតេណេក្រូ ស៊ែប៊ី កូសូវ៉ូ និង ម៉ាសេដ្វាន។ ទីបេ ទីបេ មនុស្សជាច្រើនគិតថាតំបន់ទីបេ គឺជាទីដ៏ស្ងប់ស្ងាត់មួយ...

ទៅលេងបាំងកក តែមិនបានទៅលេងកន្លែងល្បីៗទាំង ១០ នេះគឺជារឿងគួរឲ្យស្ដាយ

បាំងកកមានកន្លែងជាច្រើនដែលត្រូវទស្សនា សូម្បីតែអ្នកចំណា​យពេលជាច្រើនសប្តាហ៍ក៏មិនអាច​ទស្សនា​កន្លែងទាំងនោះអស់ដែរ។ កន្លែងទាំងនោះមានដូចជា ផ្សារទំនើប ផ្សាររាត្រី ប្រាសាទបុរាណ សារមន្ទីរ និងសំណង់ស្ថាបបត្យកម្មជាច្រើនទៀត។ ១០. Jim Thompson House ជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅក្រុងបាំងកក។ ផ្ទះនេះប្រៀប​ដូចជាសារះ​មន្ទីរ​មួយ​ដែលក្នុងផ្ទះមានដូចជា វត្ថុបុរាណ ស្ថាបត្យកម្មរបស់ថៃជាច្រើនទៀត។ ចំណែកខាងក្រៅ មានដូ​ចជា​សួនច្បារដ៏ស្រស់ស្អាតដែលទាក់ទាញចិត្តរបស់អ្នកទេសចរណ៍ជាច្រើនមកទស្សនា។ ៩.ឧទ្យានឡាំភីនី Lumpini Park Bangkok Thailand at Lake Before Sunrise   សួនច្បារនេះនៅកណ្ដាលក្រុងបាំងកកប្រៀបបានដូចជាសួនច្បារកណ្ដាលនៅទីក្រុងញូយ៉ក។ វាជាសូន​ច្បារ​សាធារណៈដែលធំជាងគេនៅក្រុងបាំងកក ហើយប្រសិន​បើអ្នកចង់គេចចេញពីទីក្រុង​ដែល​មានសភាពអូអរ...

ហូបសាច់ឆៅមិនល្អនោះទេ ជួបនូវហានិភ័យណាស់សម្រាប់សុខភាព

មនុស្សមិនខុសពីសត្វតិរច្ឆានប៉ុន្មាននោះទេ ក្នុងការរស់នៅប្រចាំថ្ងៃ គ្រាន់តែថាមនុស្សមានវិញ្ញាណក្នុងការគិតពិចារណាតែប៉ុណ្ណោះ។ ហើយការហូបចុកក៏ដូច្នេះដែរ មនុស្សអាចចំអិនអាហារបាន ហើយណាមួួយ អាចច្នៃអាហារហូបចុកបានច្រើនយ៉ាង ទៅតាមតម្រូវចិត្ត ចំណែកសត្វវិញមិនដូច្នោះទេ។ ជាក់ស្ដែង អាហាររបស់សត្វ មិនបានចំអិនដូចជាមនុស្សយើងឡើយ មានន័យថា ពួកសត្វទាំងអស់ ស៊ីសាច់ឆៅជាអាហារ ដែលខុសពីមនុស្សលោក។ ការដែលពួកវាស៊ីសាច់ឆៅជាអាហារបែបនោះ មិនមានអ្វីចោទជាបញ្ហានោះដែរ ដោយសារតែច្បាប់ធម្មជាតិតម្រូវមក ប៉ុន្តែមនុស្សមិនអ៊ីចឹងទេ ពីព្រោះប្រព័ន្ធការពារ ព្រមទាំងឈាម មានលក្ខណៈខុសគ្នា មិនអាចទប់ទល់នូវជំងឺនានាបាន ណាមួយមិនសូវជាធន់និងរោគផ្សេងៗផង។ សូមបញ្ជាក់ផងដែរថា...

ផ្សារបងប្អូនជនជាតិ សិ្ថតនៅផ្សារបានលុង ខេត្តរតនះគិរី បន្លែស្រស់ៗគ្មានជាតិគីមី

រតនះគិរី៖ តាមរយះគណនីហ្វេសប៊ុករបស់ Barang Sovannaroth បានបង្ហោះសារ ថា នេះគឺជាផ្សារបងប្អូនជនជាតិ សិ្ថតនៅផ្សារបានលុង ខេត្តរតនះគិរី បន្លែស្រស់ៗគ្មានជាតិគីមី។ ដូចនេះបើសិនបងប្អូនបានឈានចូលសូមជួយទិញពួកគាត់ផង ព្រោះថាបន្លែពួកគាត់ល្អៗណាស់ អ្វីដែលពិសេសនោះគឺគ្មានជាតិគីមី។

ពេលទៅថៃបើមិនចង់ទឹកភ្នែកជូតក្បាល់ជង្គង់ទេត្រូវដឹងចំនុចទាំងនេះ

ថៃ​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​កម្ពុជា ហើយ​ក៏​មាន​ប្រជាជន​ខ្មែរ​មិន​តិច​នាក់​ទេ ដែល​ចូលចិត្ត​ទៅ​លេង​ប្រទេស​នេះ។ មាន​រឿង​មួយ​ចំនួន​ដែល Angkor Post ចង់​ប្រាប់​ឲ្យ​អ្នក​ដឹង ពេល​ទៅ​ដល់​ថៃ​ភ្លាម ដើម្បី​ឲ្យ​ដំណើរ​កម្សាន្ត​អ្នក​រឹត​តែ​រីករាយ​មិន​ខក​ចិត្ត។ ១. ទិញ​ស៊ីម​ទូរសព្ទ​ប្រើ​ក្នុង​ប្រទេស​ថៃ សម្រាប់​អ្នក​ជិះ​យន្តហោះ ពេល​ទៅ​ដល់​ប្រលាន​ប្រទេស​ថៃ​ភ្លាម​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​គេ​គឺ​ត្រូវ​ទិញ​ស៊ីម​ទូរសព្ទ​សម្រាប់​ទុក​តេ និង​លេង​អ៊ីនធឺណិត​ក្នុង​ប្រទេស​នេះ។ បើ​អ្នក​ទៅ​លេង​១សប្តាហ៍ គួរ​ជ្រើសរើស​ស៊ីម​ដែល​មាន​ទឹកប្រាក់ និង​កញ្ចប់​សេវាកម្ម​អ៊ីនធឺណិត​សម្រាប់​ប្រើ ៧ថ្ងៃ​ទៅ​បាន​ហើយ តែ​បើ​ច្រើន​ជាង​នេះ អាច​លៃលក​ទៅ​តាម​ហ្នឹង​ទៅ។ សម្រាប់​អ្នក​ជិះ​ឡាន អាច​រក​ទិញ​ស៊ីម​នៅ​តាម​ហាង​លក់​ទូរសព្ទ​ទូទៅ​មាន​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ថៃ ហើយ​មាន​លិខិត​ឆ្លងដែន​ហ្ស៊ីន​ឬ​កូពី​ឲ្យ​អ្នក​លក់។ ពេល​ទិញ​ស៊ីម​ក្រុមហ៊ុន​ណា​មួយ​មក​ប្រើ ត្រូវ​ឲ្យ​អ្នក​លក់​ភ្ជាប់​សេវា​ប្រើ​បណ្តាញ​សង្គម​ឥត​គិត​ថ្លៃ ដើម្បី​ចាយ​លុយ​ទូរសព្ទ​កាន់​តែ​តិច។ ២. បញ្ចូល​លុយ​ទូរសព្ទ​នៅ​ឯណា ក្រោយ​ទិញ​ស៊ីម​រួច បើ​គណនី​អ្នក​អស់​លុយ...

ទម្លាប់​ល្អ​ទាំង ៨ ជួយ​អ្នក​ឲ្យ​ស្រីៗ​មាន​សុខភាព​ល្អ​ដោយ​មិន​បាច់​ប្រឹង

អ្នក​អាច​រក​ឃើញ​គន្លឹះ​តាម​អ៊ីនធឺណិត​រាប់​លាន​លើ​របៀប​ថែរក្សា​សុខភាព ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​គិត​ថា​មកពី​មាន​ទម្លាប់​ល្អ​ៗ ទើប​អាច​ជួយ​ឲ្យ​ពួកគេ​សុខ​សប្បាយ គ្មាន​ជំងឺ​ប្រចាំ​កាយ​បាន។ កញ្ញា សូម​បង្ហាញ​ពី​ទម្លាប់​ល្អ​ៗ ជួយ​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​ដោយ​មិន​បាច់​ប្រឹង៖ ១.បញ្ឈប់​ការ​កើន​ឡើង​កាឡូរី ការសិក្សា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា អាហារ​កែច្នៃ និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ អាច​ធ្វើឲ្យ​កើន​ឡើង​កាឡូរី​យ៉ាង​ខ្លាំង។ អ្នកស្រាវជ្រាវ​នៅ​សាលា​ Harvard ផ្នែក​អាហារូបត្ថម្ភ​សុខភាព​សាធារណៈបាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​កំណត់​នូវ​អ្វី​គួរតែ​ទទួល គឺ​ដើម្បី​រក្សា​ទម្ងន់ និង​ធ្វើឲ្យ​សុខភាព​ល្អ ជា​អ្វី​ដែល​មនុស្ស​រាល់គ្នា​គួរតែ​ធ្វើ។ ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​បញ្ឈប់​ការ​កើន​ឡើង​កាឡូរី។ រូបតំណាង ២.យក​បន្លែ​ផ្លែឈើ ជំនួស​សាច់ ផ្លែឈើ និង​បន្លែ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ​ទឹក។ ខាង​វិទ្យាសាស្ត្រ​ស្រាវជ្រាវ និង​អាហារូបត្ថម្ភ​នៅ​សាកលវិទ្យាល័យ Minnesota សហរដ្ឋអាមេរិក​បាន​ចង្អុល​បង្ហាញ​ថា ប្រសិនបើ​មាន​ផ្លែឈើ-បន្លែ ច្រើន​ទៅ​ក្នុង​ម្ហូប​នោះ...

វិធី​ថែទាំ​ទារក​ ៨​យ៉ាង​ដែល​ឪពុក​ម្តាយ​ថ្មី​ថ្មោង​គួរ​យល់​ដឹង​

ទារក​ទើប​នឹង​កើត​នាំ​មក​នូវ​ភាព​រំភើប​រីក​រាយ​ទាំង​ម្តាយ​​ទាំង​ឪពុក​ ស្រប​គ្នា​នោះ​ដែរ​បន្ទុក​ក៏​ត្រូវ​តែ​ស្មើ​គ្នា​ដែរ។​ ឪពុក​ម្តាយ​ថ្មី​ថ្មោង​អាច​នឹង​ជួប​ប្រទះ​ការ​ពិបាក​ច្រើន​ដូច​ជា​គេង​មិន​បាន​គ្រប់​គ្រាន់​ មិន​ចេះ​បី​កូន​ បំបៅ​ដោះ​កូន​ និង​ងូត​ទឹក​។ល។​ ពេល​នេះ​កញ្ញា​នឹង​បង្ហាញ​អ្នក​ពី​វិធី​ខ្លះ​ៗ​ដែល​អាច​ជួយ​សម្រាល​បន្ទុក​ឪពុក​ម្តាយ​ថ្មី​ថ្មោង​៖ ១.​ របៀប​បី​ទារក​ នៅ​ពេល​ទារក​បាន​មក​ដល់​ដៃ​អ្នក​ភ្លាម​ អ្នក​ប្រហែល​ជា​មិន​ទម្លាប់​ក្នុង​ការ​បី​ទេ​ព្រោះ​ទារក​តូច​ពិបាក​បី។​ ក​របស់​ទារក​គឺ​ជា​ផ្នែក​សំខាន់​បំផុត​ អញ្ចឹង​ហើយ​នៅ​ពេល​ចាប់​កាន់​ទារក​ឡើង​ អ្នក​ត្រូវ​យក​ដៃ​ម្ខាង​ចាប់​ទ្រ​ក្បាល​ទារក​ព្រោះ​ទារក​មិន​អាច​ទប់​ក្បាល​ខ្លួន​ឯង​បាន​នោះ​ទេ​ រីឯ​ដៃ​ម្ខាង​ទៀត​ត្រូវ​ទ្រ​ចង្កេះ​។​ ជា​ពិសេស​ត្រូវ​ប្រយ័ត្ន​ចំពោះ​បង្ហើយ​ក្មេង​។ ២.​ ត្រូវ​ថែទាំ​ទារក​កំឡុង​ពេល​៣០​ថ្ងៃ​របៀប​ណា? ទារក​នៅ​ក្នុង​កំឡុង​៣០​ថ្ងៃ​គឺ​ត្រូវ​ប្រយ័ត្ន​បំផុត​។ តែ​ការ​បារម្ភ​របស់​អ្នក​ក៏​មិន​ត្រូវ​លើស​ដែន​កំណត់​ដែរ​ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​ ឬ​គេង​មិន​បាន​គ្រប់​គ្រាន់​ជា​ហេតុ​នាំ​ឱ្យ​ខ្វះ​ទឹក​ដោះ​។​ នៅ​ក្នុង​កំឡុង​ពេល​៣០​ថ្ងៃ​នោះ​ អ្នក​គួរ​តែ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​និង​ញ៉ាំ​ឱ្យ​បាន​ច្រើន​ព្រោះ​ទារក​ក្នុង​កំឡុង​ពេល​នេះ​ត្រូវ​ការ​ទឹក​ដោះ​ច្រើន​ និង​ការ​ថែទាំ​ឱ្យ​បាន​ដិត​ដល់​។ ហើយ​អ្នក​គួរ​តែគេង​នៅ​ពេល​ទារក​គេង​ដែរ។​ ៣.​ របៀប​រុំ​ទារក​ ការ​រុំ​ទារក​ឱ្យ​បាន​ត្រឹម​ត្រូវ​ជួយ​ឱ្យ​ទារក​គេង​បាន​ស្ងប់​ល្អ​ និង​នៅ​ស្ងៀម​។​ ជំហាន​ដំបូង​...

​បើ​មិន​​ចង់​​គ្រោះថ្នាក់​​​ខ្លាំង​ កុំ​ទុក​ទូរសព្ទ​​នៅ​កន្លែង​​ទាំង ១០​ នេះ

​​​សព្វថ្ងៃ​នេះ​​​​មនុស្ស​ម្នាក់​ៗ​មាន​ការ​​​ប្រើប្រាស់​​ទូរសព្ទ​ច្រើន​មែន​ទែន មិន​ថា​នៅ​​​​ក្នុង​បន្ទប់​គេង បន្ទប់ទឹក ឬ​ក៏​នៅ​ទី​សាធារណ គឺ​​តែង​​តែ​​​កាន់​យក​ទៅ​​តាម​សឹង​គ្រប់​ពេល។ អ្នក​ដឹង​ទេ​ថា កន្លែង​​ដែល​អ្នក​ទុក​ទូរសព្ទ​ពិត​ជារឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​បំផុត ដើម្បី​កុំ​ឲ្យ​​ប៉ះពាល់​​ដល់​​សុខភាព ​និង​យឺត​ពេល​ទម្រាំ​បាន​ដឹង។​ ដូច្នេះ​ថ្ងៃ​នេះ កញ្ញា​​​ នឹង​ប្រាប់​អ្នក​​ទាំង​អស់​គ្នា​ ​ពី​កន្លែង​គ្រោះ​ថ្នាក់​ទាំង​អស់​នោះ ដែល​​អ្នក​គួរ​ជៀសវាង​​​​។ ១. ​ហោប៉ៅ​ខាង​ក្រោយ ​មាន​ហេតុ​ផល​សំខាន់​ៗ​ ៣​ ដែល​អ្នក​មិន​គួរ​ដាក់​នៅ​ត្រង់​កន្លែង​នេះ ទី១​ គឺ​អ្នក​អាច​នឹង​​​ជ្រុះ​បាត់​ឬ​អង្គុយ​លើ​ដោយ​មិន​ខ្លួន ទី២​ វា​​អាច​​បណ្ដាល​ឲ្យ​ខ្នង​ ឬ​ជើង​អ្នក​មាន​ការ​ឈឺ​ចាប់ ហើយ​ចុង​​ក្រោយ​នោះ​ គឺ​បើ​​ទូរសព្ទ​អ្នក​មិន​ជាប់​សោ វា​នឹង​អាច​រេ​ខល​ទៅ​គេ​ផ្តេសផ្តាស។ ​២....
- Advertisement -

MOST POPULAR

HOT NEWS