Home សម្រស់ សុខភាព

សម្រស់ សុខភាព

ពេលកូនតូចក្តៅខ្លួន គួរកុំភ្លេចវិធីព្យាបាលដោយខ្លួនឯងទាំងអស់នេះ !

ឪពុកម្តាយ​ងាយ​នឹងមាន​អារម្មណ៍​ភ័យខ្លាច​ណាស់​នៅពេលដែល​កូនតូច​របស់​ពួកគេ​ក្តៅខ្លួន ហើយ​វា​ក៏​ជា​ប្រតិកម្ម​ដ៏​ញឹកញាប់​មួយ​ដែល​ធ្វើ​ឲ្យ​កូនក្មេង​មិនអាច​គេង​បាន និង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​។ ថ្វីបើ​រឿងនេះ​អាចជា​ផ្នែក​មួយ​ធម្មតា​របស់​ក្មេង​ដែល​ក្តៅខ្លួន​ជា​ពិ​េ​សស​ពេល​រាងកាយ​គេ​រង​ការបង្ក​រោគ​ដោយ​វីរុស ហើយ​កម្តៅ​ឡើងទៅ ៣៧.៥​អង្សារ ក៏ដោយ ក៏​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​មនុស្ស​ចាស់​បារម្ភ​ដែរ​។ មាន​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ច្រើនណាស់​ដែល​អាច​ប្រើ​ដើម្បី​បញ្ចុះ​កម្តៅ​ក្មេង​បាន ប៉ុន្តែ​ការពឹង​ផ្អែកលើ​ថ្នាំ​ទាំងនេះ​ច្រើនពេក អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ក្មេង​មិនអាច​យកឈ្នះ​ការបង្ក​រោគ​ដោយ​បាក់តេរី​ផ្សេងៗ​ទៀត​បានឡើយ ដោយសារតែ​ប្រើ​ថ្នាំ​ជាប់​ពេក​។ សំណាង​ដែល ខ្ញុំ​មាន​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន ដែល​អាចជួយ​បញ្ចុះ​កម្តៅ​ក្មេង​បាន​លឿន​ដែរ​ដូចជា​៖ ​ទឹក​ត្រជាក់​ ​នេះ​គឺជា​មធ្យោបាយ​ព្យាបាល​ដោយ​ខ្លួនឯង​ដ៏​ងាយស្រួល​បំផុត​មួយ​ដែល​អ្នក​អាច​ប្រើ​បញ្ចុះ​កម្តៅ​ក្មេង​បាន​។ អ្នក​គ្រាន់តែ​ជ្រ​លួ​ក​កន្សែង​ទៅក្នុង​ទឹក​ចេញពី​ក្បាល​រ៉ូ​មី​ណេ​ធម្មតា ហើយ​ពូត​វា​ឲ្យ​ស្ងួត​។ ចូរ​យក​កន្សែង​នោះ​ទៅ​ស្អំ​នៅ​តំបន់​សំខាន់ៗ​នៃ​រាងកាយ​ក្មេង​ដូចជា ឃ្លៀក ប្រអប់ដៃ ប្រអប់ជើង និង​គ្រលាន​ដើម្បី​បញ្ចុះ​កម្តៅ​។ អ្នក​ក៏​អាច​ប្រើ​វា​ដើម្បី​ស្អំ​នៅ​ថ្ងាស​បានដែរ​។ ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ​ចូរ​លើកទឹកចិត្ត​ឲ្យ​ក្មេង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន ព្រោះ​វា​អាចជួយ​បញ្ចុះ​កម្តៅ​ខ្លះ​ដែរ​។...

អាថ៌កំបាំង ៣យ៉ាងនេះគ្រាន់តែគេងមុនម៉ោង១០យប់ ក៏ធ្វើឲ្យមុខក្មេងជាងវ័យបានដែរ

ការចូល​គេង​ឲ្យ​បាន​មុន​ ម៉ោង​ ១០យប់​ ធ្វើ​សុខភាព​រឹងមាំ និង​សម្រស់​ក្មេង​ជាង​វ័យ។​ តាម​ការសិក្សា​ និង​ណែនាំ​ពី​វេជ្ជបណ្ឌិត​ឲ្យដឹង​ថា​​​​ការ​គេង​ ឲ្យ​បាន​មុនពេល​ពាក់កណ្ដាល​យប់ ​ទទួល​បាន​អត្ថប្រយោជន៍​សំខាន់​​ពោល​គឺ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ​ដូចជា​អ័រម៉ូន​លូតលាស់ ​ឬ​អ័រម៉ូន​នៃ​យុវវ័យ​ដំណើរ​ការ​បាន​ល្អ។ អត្ថប្រយោជន៍​នៃ​ការ​គេង​មាន​ដូច​ខាង​ក្រោម៖ ១. អ័រម៉ូន​នេះ​នឹង​ជួយ​ជួសជុល​កោសិកា ​រាងកាយ​នៅ​ពេល​គេង​ ២. ជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ​លើ​ផ្ទៃ​មុខ​ភ្នែក​និង​ថ្ពាល់​ ៣. បណ្ដុះ​សាច់ដុំ ការ​បង្កើត​ឆ្អឹង ​និង​ជួយ​ការពារ​ប្រព័ន្ធ​​ភាព​ស៊ាំ​នៅ​ក្នុង​រាងកាយ​។ ដូច្នេះ ​ការ​ចូល​គេង​យឺត ​ឬការ​គេង​មិន​គ្រប់គ្រាន់​អាច​បណ្តាលឲ្យ​រាងកាយ​ទទួល​បាន​អរម៉ូន​លូតលាស់​មិន​គ្រប់គ្រាន់​។ ជា​ធម្មតា​អ័រម៉ូន​លូតលាស់​មាន​សារៈសំខាន់​សម្រាប់​ដំណើរ​ការ​នៃ​សាច់ដុំ​បេះដូង​និង​កោសិកា​ខួរក្បាល​។

ស្បែក​មុខ​ស ទន់ ម៉ត់​រលោងដោយ​គ្រាន់​តែ​អ្នក​​ប្រើក្រូច​ឆ្មា​តាម​វិធី​នេះ

មាន​អត្ថបទ​ជា​ច្រើន​នាពេលបច្ចុប្បន្ន​បានបង្ហាញអ្នកពីរបៀបប្រើក្រូចដើម្បីជួយស្បែករបស់​អ្នក​ភ្លឺ​ស​ស្អាត​ជាង​មុន។ ថ្ងៃ​នេះ​ដែរ កញ្ញា ក៏​នឹង​បង្ហាញ​អ្នក​ពី​វិធី​ធ្វើ​ឲ្យ​ស្បែក​មុខ​ ស រលោង​ ដូច​ស្បែក​កូន​ក្មេង​ ដោយ​គ្រាន់​តែ​ប្រើ​ក្រូច​ឆ្មា​ប៉ុណ្ណោះ។ តោះ! ទៅ​មើល​ពី​វិធី​ខាង​ក្រោម​ទាំង​អស់​គ្នា ៖ ទឹកក្រូច​ឆ្នា​ចច្របាច់​សុទ្ធ ច្របាច់​ទឹក​ក្រូច​ឆ្មា​ដាក់​ក្នុង​ចាន​មួយ​ រួច​យក​មក​លាប​ឲ្យ​សព្វ​ផ្ទៃ​មុខ ហើយ​បើ​មាន​មុន​គួរ​តែ​យក​សាច់​ក្រូច​ឆ្មា​ដែល​អ្នក​ច្របាច់​ហើយ​មក​ញី​បន្ថែម​នៅ​កន្លែង​មាន​មុន។ ទុកវានៅទីនោះ ២ ទៅ ៣ នាទី ដើម្បី​ឲ្យ​ទឹកក្រូចឆ្មារគួរចាប់ផ្តើមស្ងួត។ បន្ទាប់មកលាងសម្អាតវាចេញដោយប្រើទឹកហើយជូតមុខរបស់អ្នក​ឲ្យស្ងួតជាមួយកន្សែង។ អ្នកអាចធ្វើបែប​នេះនេះ ២ ដងជារៀងរាល់ថ្ងៃ។ ហាន់​ក្រូច​ឆ្មា​ជា​បន្ទះ​ស្ដើរងៗ ហាន់​ក្រូចឆ្មា​ជា​បន្ទះ​ស្ដើង​ៗ ហើយប្រើវាដើម្បីបិទ​លើមុខរបស់អ្នក...

ញ៉ាំ​ដើម្បី​​ស្ល៊ីម! ​​​អាហារ ៣មុខ​ជួយ​ជំរុញ​ការ​​ដុត​​រំលាយ​ខ្លាញ់ និង​កាឡូរី​​​បាន​យ៉ាង​ល្អ

ប្រសិន​បើ​​អ្នក​តាំង​ចិត្ត​ថា​ចង់​សាក​ល្បង បច្ចុប្បន្ន​​វិធី​សម្រក​ទម្ងន់​មាន​ច្រើន។ ដើម្បី​ឲ្យ​មាន​រូបរាង​កាយ​ល្អ មនុស្ស​ជា​ច្រើន​ជ្រើសរើស​ការ​បង្អត់​អាហារ​យ៉ាង​តឹងតែង ប៉ុន្តែ​ការ​ពិត​ទៅ អ្នក​ក៏​អាចដុត​រំលាយ​ជាតិ​ខ្លាញ់​​ដោយ​ការ​ទទួលទាន​អាហារ​បាន​ដែរ ប៉ុន្តែ​គឺ​ត្រូវ​ជ្រើសរើស​អាហារ​ដូច​ខាង​ក្រោម​៖ ១. អាហារ​មាន​​ប្រូតេអ៊ីន និង​សរសៃ ប្រូតេអ៊ីន​និង​សរសៃ​អាហារ​គឺ​ជា​តួ​អង្គ​សំខាន់​ដែល​ជួយ​ដល់​ការ​ដុត​​រំលាយ​អាហារ ឬ​ដុត​កាឡូរី​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ សណ្ដែក​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​អាហារ​សំខាន់​មួយ ដោយ​សារ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន និង​សរសៃ​អាហារ។ សារធាតុ​ប្រូតេអ៊ីន​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​រំលាយ​​ច្រើន​ជាង​អាហារ​ផ្សេង​ៗ ដូច្នេះ​ហើយ​នៅ​ពេល​អ្នក​ទទួល​ទាន​ប្រូតេអ៊ីន ប្រព័ន្ធ​ដុត​រំលាយ​អាហារ​របស់​អ្នក​ដំណើរ​ការ​កាន់​តែ​ខ្លាំង​ដោយ​ធម្មជាតិ។ ក្រៅ​ពី​នេះ សណ្ដែក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ដែល​រាងកាយ​របស់​យើង​ត្រូវ​ការ​សម្រាប់​ការ​បញ្ជូន​អុកស៊ីហ្សែន​ទៅ​ឲ្យ​សាច់ដុំ ដូច្នេះ​នៅ​ពេល​ញ៉ាំ​ជាតិ​ដែក​កាន់​តែ​ច្រើន​ពន្លឿន​ដល់​ការ​ដុត​កាឡូរី​កាន់​តែ​ខ្លាំង​ដូច​គ្នា។ ២. ផ្លែឈើ​គ្រប់​មុខ ផ្លែឈើ​គ្រប់​មុខ​មាន​ប្រយោជន៍​ដោយ​សារ​វា​សម្បូរ​ទៅ​ដោយ​កាបូនអ៊ីដ្រាត​ និង​សរសៃ​អាហារ ដែល​ទាំង​ពីរ​នេះ​គឺ​ជា​អង្គ​ប្រកប​សំខាន់​សម្រាប់​ជំរុញ​ការ​ដុត​កាឡូរី។...

អត្ថប្រយោជន៍​ដែល​មិន​នឹកស្មាន​ដល់​របស់​ផ្លែ​ប៉ោម​៖ បន្ថយ​ខ្លាញ់​ក្នុង​ឈាម

ប្រសិន​អ្នកមាន​កូ​ឡេ​ស្តេ​រ៉ូ​ល ខ្ពស់​ក្នុង​ឈាម​, មាន​វិធី​ជាច្រើន​អាច​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល លើស​នេះ ប៉ុន្តែ មាន​វិធី​មួយ​ដែល​អ្នក​អាច​ពុំទាន់​ធ្វើ តែ​អាចបង្កើត​ភាពខុសប្លែក​យ៉ាង​ធំ​គួរ ឱ្យ​ភ្ញាក់ផ្អើល គឺ​បរិមាណ​ផ្លែ​ប៉ោម ។​ ​តាម​ការស្រាវជ្រាវ​មួយ​ថ្មីៗ​បាន បង្ហាញថា សារជាតិ​ចម្រាញ់ Poly-phenol ពី​ផ្លែ​ប៉ោម អាចជា​វិធី​ធម្មជាតិ មួយ​ជួយ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ូ​ល និង ជំនួយ​សុខភាព​សរសៃឈាម​បេះដូង ដោយ​វិធី​បន្ថយ​កម្រិត​រលាយ និង​ស្រូប យក​កូ​ឡេ​ស្តេ​រ៉ូ​ល​នៅ​ពោះវៀន ។​ ​ពួក​អ្នកស្រាវជ្រាវ​រកឃើញថា សារជាតិ​ចម្រាញ់​ពី​ផ្លែ​ប៉ោម អាច​បន្ថយ​កម្រិត​រលាយ​កូ​ឡេ...

បណ្តា​ភេសជ្ជៈ​ជួយ​កម្ចាត់​ក្រួសតម្រងនោម​ចេញ​ក្រៅ

ក្រួសតម្រងនោម ជា​ជំងឺ​យុគ សម័យមួយ តែ​អ្នក​អាច​បង្ការ​បញ្ចៀស វា​បាន​ដោយ​របៀប រស់នៅ និង​បរិភោគ ត្រឹមត្រូវ ។ ខាងក្រោម​នេះ​ជា​វិធី​មួយចំនួន​ជួយ​អ្នកដោះស្រាយ ក្រួស​តម្រង នោម​ដោយ​មិនចាំបាច់​វះកាត់ ។​ ​ទទួលទាន​ទឹក​ច្រើន​ ​ទឹក​ត្រូវបាន​ចាត់ទុកថា ជា​ឱសថ ទេវតា​របស់​ជីវិត ។ វា​ជួយ​រក្សា​កម្រិត ទឹក​ឱ្យ​រាងកាយ​, ជួយ​តម្រងនោម​បំបែក រំលាយ​សារជាតិ​រ៉ែ​និង​សារជាតិ ជីវជាតិ ក៏ដូចជា​ជំរុញ​ដំណើរការ រំលាយ​អាហារ និង​ស្រូបយក...

ទ្ធតែមានប្រយោជន៍! សាកដាំផ្កាទាំង ៤ប្រភេទនេះនៅក្នុងបន្ទប់គេង វាអាចជួយសម្រួលអ្នកមានជំងឺគេងមិនលក់ និងស្ទះផ្លូវដង្ហើម

បរទេស៖ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឬកំពុងមានបញ្ហា គេងមិនលក់នៅពេលយប់ គិតច្រើន ឫ ភ្ញាក់ពាក់កណ្តាលយប់។ នេះគឺជាសញ្ញាមួយបញ្ជាក់ថា អ្នកកំពុងមានជំងឺគេងមិនលក់ “Insomnia” ដែលភាគច្រើនកើតលើយុវវ័យ ដោយសារការស្តេសពេក ឫ បាក់ទឹកចិត្តនឹងរឿងអ្វីមួយដែលមិនងាយនឹងបំភ្លេច។ បើចង់បញ្ឈប់ជំងឺនេះកុំឲ្យកើតឡើង អ្នកត្រូវធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ គេងឲ្យត្រូវម៉ោងកំណត់ កាត់បន្ថយកាត់ហូបអាហារផ្សេងៗមុនចូលគេងជាដើម។ មិនតែប៉ុណ្ណោះការសិក្សាថ្មីទើបតែបង្ហាញថា ផ្កាទាំង ៤ប្រភេទខាងក្រោម ក៏អាចជួយសម្រួលដល់អ្នកដែលកំពុងមានជំងឺគេងមិនលក់ និងស្ទះផ្លូវដង្ហើមផងដែរ។ ខាងក្រោមជាផ្កាទាំងបួនប្រភេទជួយសម្រួលដល់ការគេងមិនលក់៖ ១. ផ្កាកន្ទុយពស់ ( Snake...

ដឹង​ទេ​ថា​គ្រាប់ស្វាយចន្ទី​អាច​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើនជាង​អ្នក​ធ្លាប់​បានគិត

ទោះបី​គ្រាប់ស្វាយចន្ទី គឺជា​គ្រាប់ធញ្ញជាតិ​មួយ​ប្រភេទ​ដែលមាន​ជាតិ សរសៃ​ទាប​ក៏ពិតមែន ប៉ុន្តែ​វា​មាន​ផ្ទុក នូវ​វីតាមីន​, ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​ចាំបាច់​សម្រាប់​សុខភាព រាងកាយ​ជាច្រើន​។​ ​ ​ ១. ទប់ស្កាត់​ជំងឺមហារីក​ ​គ្រាប់ស្វាយចន្ទី​គឺមាន​ផ្ទុក សារធាតុ proanthocyanidins ជួយ​រឹតបន្តឹង​ការរីក លូតលាស់​នៃ​កោសិកា​មហារីក និង​ដុំ​សាច់​។ លើសពីនេះ​ទៅ ទៀត គ្រាប់ស្វាយចន្ទី ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ទង់ដែង​ដែល​ជួយកម្ចាត់​រ៉ាឌីកាល់​សេរី​ពី​រាងកាយ​ផងដែរ​។​ ​ ​ ២. ពង្រឹង​សុខភាព​ឆ្អឹង​ ​គ្រាប់ស្វាយចន្ទី​ជួយ​ធ្វើឱ្យ​ឆ្អឹង រក្សាបាន​នូវ​ភាពរឹងមាំ​ល្អប្រសើរ​។ នេះ​ក៏​ព្រោះតែ​គ្រាប់...

អាហារ ៥មុខដែលអាចជួយភ្នែករបស់អ្នកមិនឲ្យស្រវាំងនៅពេលបើកបរផ្លូវឆ្ងាយ ជាពិសេសពេលយប់

ជាធម្មតាអ្នកបើកបរភាគច្រើនតែងតែបរិភោគភេសជ្ជៈដើម្បីជំនួយកំលាំង មិនឲ្យងងុយដែក ជាដើមនៅពេលបើកបរ តែវានឹងបណ្ដាលឲ្យយើងកើតជំងឺផ្សេងៗទៅវិញទេ ប្រសិនបើយើងបរិភោគភេសជ្ជៈទាំងនោះច្រើនហួសកំរិត។ ខាងក្រោមនេះគឺជាប្រភេទអាហារដែលយើងគួរតែទទួលទានមុនពេលបើកបរផ្លូវឆ្ងាយ ជាពិសេសនៅពេលយប់៖ ១. បន្លែបៃតង ដូចជា ស្ពៃក្រញាញ់ ស្ពៃប្រូកូលី និង ស្ពៃស្ពីណាច់(spinach) ដែលសំបូរទៅដោយសារជាតិប្រូតេអ៊ីនល្អជាជំនួយដល់ភ្នែកមិនឲ្យឆាប់ស្រវាំងទៅតាមអាយុរបស់យើង។ ២. ស៊ុតក្រហម មានផ្ទុកនូវសារជាតិ វីតាមីន​ A វីតាមីន B ដែលជំនួយដល់ភ្នែកមិនឲ្យឈឺពេលសម្លឹងឆ្ងាយ ឬទីងងិត ៣. ត្រីសាលម៉ុន ត្រីនេះគឺមានផ្ទុកនៅអាស៊ីត ខ្លាញ់ល្អ និងជាតិប្រែង អូមេគ័រ៣កំរិតខ្ពស់...

ជិតដល់ពេលសម្រាលកូន កុំមើលរំលងអាការៈទាំង ៥ យ៉ាងនេះ

តើ​ការ​កន្ត្រាក់​ស្បូន​ទាំងអស់នោះ​គឺជា​សញ្ញា​នៃ​ការត្រៀមខ្លួន​ដើម្បី​សម្រាលកូន​ហើយ​មែន​ទេ​? អ្នក​ប្រហែលជា​នឹងត្រូវ​សម្រាល​ហើយ​។ មុនពេល​អ្នករៀបចំ​ឥ​វ៉ាន់​ទៅ​មន្ទីរពេទ្យ យក​ល្អ​គួរតែ​ពិនិត្យមើល​នូវ​អាកា​រៈញឹក​ញាប់​ខាងក្រោម​នេះ​សិន ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​សម្រាលកូន ដែល​អ្នក​គួរស្វែងយល់ ហើយ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​ឬ​អត់​។ ​ទោះបីជា​ស្ត្រី​ជា​ម្តាយ​ច្រើន​នាក់​ដែល​ធ្លាប់​ឆ្លងកាត់​ការ​សម្រាលកូន​កាលពី​ពេលមុនៗ​ក៏ដោយ ក៏​ពួកគេ​មិនអាច​និយាយថា​ពេលណា​ការ​សម្រាលកូន​ចាប់ផ្តើម​ដែរ​។ រឿងនេះ​ដោយសារតែ​អាកា​រៈ​ភ្លាមៗ​នៃ​ការ​សម្រាល​មាន​ច្រើន ហើយ​ពិបាក​យល់ ហើយក៏​ងាយ​នឹង​យល់ច្រឡំ​ដែរ​។ ដើម្បី​ស្វែងយល់ថា ពេលណា​អ្នក​ពិតជា​ត្រូវ​ទៅ​ពេទ្យ​មែន​នោះ យក​ល្អ​គួរតែ​ស្វែងយល់​អំពី​អា​ការៈដែល​បញ្ជាក់​អំពី​ការ​សម្រាលកូន​ដូចខាងក្រោម​នេះ​ផង​៖ ​បែក​ទឹកភ្លោះ​ ​អ្នក​ប្រហែលជា​ធ្លាប់​សុ​បិ​ន្ត​អាក្រក់​អំពី​អាកា​រៈ​នៃ​ការ​សម្រាលកូន​ភ្លាមៗ​ដែល​អាច​កើតឡើង​នៅ​ជណ្តើរយន្ត ឬ​ក្នុងពេល​ទៅ​មើល​កុន​ហើយ​។ ប៉ុន្តែ​តាម​ការសិក្សា​វិញ រកឃើញថា វា​មាន​ភាគរយ​ប្រហែល ៨​ភាគរយ​ប៉ុណ្ណោះ ដែល​ទឹកភ្លោះ​ត្រូវ​បែក​មុនពេល​ស្បូន​កន្ត្រាក់​ជា​ទៀងទាត់​។ ទោះបីជា​ទឹកភ្លោះ​បែក​ក៏ដោយ ក៏​វា​ទំនងជា​ហូរ​ទឹក​មក​តិច​ទេ ដោយសារតែ​ក្បាល​កូន​អាច​បិទ​កន្លែង​ដែល​ហូរ​នោះបាន​។ ដូច្នេះហើយ...
- Advertisement -

MOST POPULAR

HOT NEWS