មិន​ធម្មតា! មាស សាលី បោះ​ទុន​យ៉ាង​សម្បើម​ជាមួយ ជុំ លីណូ ធ្វើ​ថៅកែ​រួម​គ្នា

ក្រោយ​ពី​ការងារ​ច្រៀង​មិន​ហក់​លោត​ខ្លាំង ដូច​កាល​ពី​ប្រមាណ​ជិត​១០​ឆ្នាំ​មុន ពេល​នេះ​តារា​ចម្រៀង មាស សាលី បាន​ងាក​មក​វិនិយោគ​រួម​ជាមួយ​មិត្ត​រួម​អាជីព ជុំ លីណូ បើក​ក្រុម​វង់​ភ្លេង​ម្ដង ដោយ​បោះ​ទុន​វិនិយោគ​រួម​គ្នា​យ៉ាង​សម្បើម។ ក្រុម​តន្ត្រី​នោះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា "តន្ត្រី​សម័យ មាស សាលី-ជុំ លីណូ" ដែល​ថៅកែ​ប្រុស​រូប​នេះ បាន​ប្រកាស​ក្ដែង​ៗ​លើ​ហ្វេសប៊ុក​ព្រឹក​នេះ ព្រម​ជាមួយ​គ្នា មិត្តភក្ដិ និង​អ្នក​គាំទ្រ​របស់​លោក​មួយ​ចំនួន បាន​សាទរ​ចំពោះ​ការ​ហក់​មក​ប្រឡូក​ជំនួញ​របស់​តារា​ចម្រៀង​ប្រុស​ទាំង​ពីរ​ដួង។ តាម​លោក មាស សាលី បាន​បញ្ជាក់​ថា...

រកណាបាន! ចរិតម្តាយក្មេករបស់តារាៗ ដែលមនុស្សគ្រប់គ្នា ប្រាថ្នាចង់បាន

ភ្នំពេញ៖ ការដែលមានគ្រួសារចេះស្រលាញ់គ្នា ជារឿងដែលល្អប្រសើរបំផុត តែប្រសិន បើប៉ះម្តាយក្មេក ចិត្តធម៌ទៀតនោះ គឺកាន់តែ ជីវិតទទួលបានភាពស្រស់បំព្រងថែមទាំងមួយកម្រិតទៀត។ ក្នុងនោះដែរ នាពេលបច្ចុប្បន្ននេះ ក៏មានតារាល្បីៗ បានសាងជីវិតគ្រួសារដ៏មានសុភមង្គល ជាមួយគ្នា ហើយជាពិសេស ពួកគេ ក៏ទទួលបានម្តាយក្មេក ដែលស្រលាញ់ មើលថែ ពួកគេ ដូចជាកូនបង្កើតយ៉ាងដូច្នោះដែរ។ មិនតែប៉ុណ្ណោះ ក៏មានហ្វេនជាច្រើន បានសរសើរ និងច្រណែននឹងវាសនារបស់ពួកគេដែល បានម្តាយក្មេកល្អដល់ថ្នាក់នេះ៕ តោះតាមដានជាមួយខ្មែរឡូត ថាតើ...

ក្តាប់បានតំណែងតួឯកភ្លាម ខ្លឹម ស្រី​គា ប្រកាន់ជំហរ​​មិន​សម្ដែង​តួ​រង

ក្រោយ​ពី​បាន​សាង​ស្នាដៃ​ក្នុង​ខ្សែ​ភាព​យន្ត​​ "​ភូមិ​គ្រឹះ​ជំពាក់​ស្នេហ៍​" ​ក្នុង​តំណែង​ជា​តួ​ឯក​ស្រី ​អតីត Miss Grand Cambodia ​កញ្ញា ខ្លឹម ស្រី​គា ​ប្រកាន់​ជំ​ហរ​​សម្ដែង​ជា​តួ​ឯក​ប៉ុណ្ណោះ ​ដោយ​មិន​អាច​សម្ដែង​ជា​តួ​រង​បាន​នោះ​ទេ។ ​​ ហេតុ​ផល ​ដោយសារ​ស្រី​ស្អាត​អាយុ​១៩​ឆ្នាំ​ ​យល់​ថា ​ការ​ចាប់​ផ្ដើម​ដំបូង​ក្នុង​ពិភព​សម្ដែង​ ​កញ្ញា​បាន​ក្ដាប់​តំណែង​ជា​តួ​ឯក​ ​ដូច្នេះ​ស្រី​ស្អាត​កម្ពស់​ ១៧៣ សង់​ទី​ម៉ែត្រ ​មិន​អាច​សម្ដែង​ជា​តួ​រង​បាន​ទេ សម្រាប់​រឿង​បន្ទាប់។ ​ជំហរ​នេះ មិន​មែន​មាន​ន័យ​ថា ​ស្រី​គា...

ទៅដល់ក្រៅប្រទេសភ្លាម ឆន សុវណ្ណរាជ លេងខ្លួន ឡើងសង្ហាកប់

ជប៉ុន៖ តារាចម្រៀង និងពិធីការិនី ប្រចាំផលិតកម្មហង្សមាសជាច្រើនរូប បាននាំគ្នាធ្វើដំណើរកម្សាន្ត និងដើម្បីធ្វើការងារ នៅលើទឹកដីប្រទេសជប៉ុនជាច្រើនថ្ងៃ តែអ្នកទាំងនោះទើបតែបាន ធ្វើដំណើរទៅកាន់ទីនោះប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ជាក់ស្តែង នៅក្នុងនោះដែរ តារាទាំងអស់មានដូចជាលោកឆន សុវណ្ណរាជ កញ្ញាឱក សុគន្ធកញ្ញា និងពិធីករល្បីប្រចាំផលតកម្មយក្សមួយនេះ បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលមានពេលបានដើរលេងជុំគ្នា ជាមួយនឹងតារាល្បីៗរួមទ្រនំទាំងនេះ។ តែបើក្រឡេកទៅមើលលោកឆន សុវណ្ណរាជ ពេលទៅដល់ទីនោះភ្លែត លោកមិនភ្លេចបង្ហោះរូបភាពចែកចាយ ដល់បណ្តាអ្នកគាំទ្រនោះទេ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកបានលេងខ្លួនយ៉ាងសង្ហា...

សួង ​សាខារ៉ានីត ​ជួប​រឿង​ស៊យ ​ត្រូវ​គេជិះ​មកបុក​រថយន្ត​ រងការ​ខូចខាត​យ៉ាងដំណំ​ សម្រួល​ត្រឹមពាក្យ «សុំទោស!»

(ភ្នំពេញ)៖ តារាសម្តែងស្រីចង្កាស្រួចកញ្ញា សួង សាខារ៉ានីត ថ្មីៗនេះបានជួបរឿងស៊យ នឹកស្មានមិនដល់ ខណៈដែលរថយន្តរបស់នាង ត្រូវបានគេជិះមកបុកពីក្រោយ បណ្តាល ឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែដោយមានការយោគយល់ និងសូមទោសពីសំណាក់ភាគីបង្ក សាខារ៉ានីត យល់ព្រមសម្រួលត្រឹមពាក្យ «សុំទោស»។ តារាសម្តែងស្រីមានប្រជាប្រិយភាព និងកំពុងច្បាមបានការងារសិល្បៈច្រើន កញ្ញា សួង សាខារ៉ានីត ថ្វីត្បិតតែរថយន្តរបស់នាង ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ ពិតមែនតែតារាស្រីសាច់សខ្ចីរូបនេះ ពុំបានបញ្ជាក់ច្បាស់នៃទីតាំងកន្លែង កើតហេតុនោះទេ...

បទ​ភ្លេង​ឡូយ! ឡេង ណាវ៉ាត្រា ចេញ​បទ​រៀបរាប់​អស់​អ្វី​ដែល​ខ្មែរ​មាន​ជា​សម្បត្តិ

ឡេង ណាវ៉ាត្រា ដែល​វីវក់​នឹង​រកស៊ី​លក់​ដី​ឡូតិ៍​នោះ ឥឡូវ​នេះ​បាន​ងាក​មក​ការងារ​សិល្បៈ​ដោយ​បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ រៀបរាប់​ស្ទើរ​អស់​ពី​សម្បត្តិ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ដែល​មាន។ បទ​នេះ​មាន​ចំណង​ជើង​ថា "ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន" ដោយ​បាន​ដាស់​អស់​ទឹកចិត្ត​កូន​ខ្មែរ​ឲ្យ​មោទកភាព​នឹង​អ្វី​ដែល​ជាតិ​មាន ក្នុង​ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នក​ចែក​ចាយ​បន្ត​រាប់​ពាន់​ម៉ឺន​នាក់​ទៅ​ហើយ។ "ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន" រៀប​រាប់​តាំង​ពី​សិល្បៈ​វប្បធម៌ ប្រាសាទ​បូរាណ និង​សម្បត្តិ​របស់​ខ្មែរ​ជា​ច្រើន​ទៀត។ និពន្ធ​ខ្លួន​ឯង ច្រៀង​ខ្លួន​ឯង រៀបរាប់​ពី​អ្វី​ខ្លួន​ឯង(ខ្មែរ)​មាន ថែម​ទាំង​បទ​ភ្លេង​ឡូយ​ទៀត។ តោះ...ស្ដាប់​ទាំង​អស់​គ្នា!!!

នេន ទុំ ចេញ​បុណ្យ​រដូវ​ភ្ជុំ ដាស់​អារម្មណ៍​គូ​សង្សារ​ចង់​ទៅ​លេង​ស្រុក​ហ្មង!

តារា​ចម្រៀង នេន ទុំ បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​លើក​ដំបូង ចាប់​តាំង​ពី​វិល​ត្រឡប់​មក​ពី​អាមេរិក​វិញ។ បទ​នេះ រំលឹក​អនុស្សាវរីយ​របស់​គូសង្សារ​ក្នុង​ភូមិ ប៉ុន្តែ​ត្រូវ​បែក​គ្នា​មក​ធ្វើ​ការ​រៀង​ខ្លួន។ យ៉ាង​ណា បុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​យើង​ដល់​ហើយ មុំ​មាស​បង​អើយ មក​លេង​ស្រុក​យើង។ បទ​នេះ​មាន​ចំណង​ជើង​ថា "ខែ​ភ្ជុំ​នឹក​មុំ​ម្ល៉េះ​ទេ" និពន្ធ និង​ច្រៀង​ដោយ នេន ទុំ ផ្ទាល់​តែ​ម្ដង។ ចំណុច​សំខាន់​មួយ​ទៀត មាន​ស្រី​ស្អាត​ម្នាក់​បង្ហាញ​ខ្លួន រាំ​ជា​គូ​នឹង​អតីត​ក្មេង​វត្ត​រូប​នេះ​តែ​ម្ដង។ តោះ...មើល​ស្រី​ស្អាត​រាំ ហើយ​ស្ដាប់​ទាំង​អស់​គ្នា​សិន ចាំ​ដល់​ភ្ជុំ​ធំ...

ប្រឡូកសិល្បៈជាថ្មីមិនធ្វើឲ្យ ស៊ូ រតនៈ ខកបំណងដូចពេលមុន

កំលោះ​សង្ហា ស៊ូ រតនៈ ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​ក្នុង​ឆ្នាំ​ ២០១៣ តាម​រយៈ​ការ​ជ្រើស​រើស​តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​របស់​ផលិតកម្ម​​មួយ​។ ក្រោយ​មក​ខាង​​ផលិតកម្ម​​ក៏​បាន​បញ្ជូន​លោក​ឲ្យ​ទៅ​ហ្វឹក​ហាត់​បន្ថែម​​នៅ​ក្រុម​ហ៊ុន​ដើរ​ម៉ូដ​មួយ​ទៀត។ បន្ទាប់​ពី​ហ្វឹក​ហាត់​​ដើរ​ម៉ូដ​ និង​សម្ដែង​នៅ​​ក្រុម​ហ៊ុន​ដើរ​ម៉ូដ​រួច​មក​​ក៏​ស្ងាត់​ឈឹង​តែ​ម្ដង​ មិន​មាន​ក្រុម​ហ៊ុន​ ឬ ក៏​​ផលិតកម្ម​ណា​មួយ​ទាក់​ទង​​មក​នោះ​ទេ។ ​ឃើញ​ដូច្នេះ​ លោក ក៏​សម្រេច​ចិត្ត​ឈប់​​ពី​សិល្បៈ​តែ​ម្ដង​ទៅ​ដើម្បី​យក​ពេល​វេលា​ហ្នឹង​ទៅ​​ប្រឹង​ប្រែង​រៀន​សូត្រ​នៅ​ វិទ្យាស្ថាន​ស៊ីតិច ផ្នែក IT ក្នុង​ឆ្នាំ​២០១៦។ ក្រោយ​ពី​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​​ក្នុង​ឆ្នាំ ២០១៦ ស៊ូ រតនៈ ក៏​បាន​សម្រេច​ចិត្ត​ចូល​សិល្បៈ​ជា​ថ្មី​​នៅ​​ដើម​​ឆ្នាំ​ ២០១៧...

ក្តៅៗ! ប៊ុត សីហា បោះពាក្យសម្តី ក្រោយលេចលឺ រឿងពាក់ព័ន្ធគ្រឿងញៀនជាថ្មី!

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយ​លេចលឺព័ត៌មានថា តារាចម្រៀង និងម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia លោកប៊ុត សីហា ត្រូវបានជាប់ឈ្មោះនៅក្នុងករណីគ្រឿងញៀននៅក្នុងផ្ទះសំណាក់មួយកន្លែង។ ដំណឹងនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នាំគ្នាមានការងឿងឆ្ងល់ និងចង់ដឹងខ្លាំង ថាវាជារឿងពិតឬក៏យ៉ាងណា ព្រោះថានៅក្នុងនោះមិនបានឃើញរូបភាព ក៏ដូចជាមុខមាត់លោកបង្ហាញនៅក្នុងរឿងមួយនេះនោះទេ ពោលគឺលឺតែឈ្មោះដែលគេបាននិយាយប៉ុណ្ណោះ។ មិនបានប៉ុន្មានផង បន្ទាប់ពីទទួលបានដំណឹងបែបនេះ តារាចម្រៀងដែលកំពុងរីកមុខរីកមាត់នៅក្នុងការងារសិល្បៈជាថ្មីនេះ បានរៀបរាប់នៅក្នុងបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នោះថា៖«បាន២បទដែលគេចូលចិត្តស្តាប់ ហើយក៏ត្រូវចិត្តបានរៀងងើបៗមកវិញ។ដល់ឃើញឯងរៀងងើបមកវិញតិច ក្តិចឯងទៀតក្នុងលោកនេះ...

នេះជាសម្រស់ មិនាតូច ជី ឈិងលីន កាលពីក្មេង មិនទាន់ល្បីខ្លាំង!

ភ្នំពេញ៖ តារាសម្តែងវ័យក្មេងដ៏មានសមត្ថភាពខ្ពស់ ជី ឈិងលីន ដែលជាតួក្មេងស្រីនៅក្នុងរឿង«ផ្កាថ្ម» ជាតួកាចឆ្នាស់ មិនាតូច កាន់តែទទួលបានការគាំទ្រខ្លាំងពីបណ្តាអ្នកគាំទ្រ ត្រូវបានបណ្តាផលិតកម្មជាច្រើនបានហៅថតជាបន្តបន្ទាប់ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននេះនាងកាន់តែ មានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ គួរឲ្យកត់សម្គាល់។ ជាក់ស្តែង ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាវ័យក្មេងរូបនេះមិនត្រឹមតែមានសមត្ថភាពខ្លាំងក្នុងការសម្តែង តែអ្នកគាំទ្រជាច្រើនបានពេញចិត្ត ស្រលាញ់រូបនាងត្រង់ មុខមាត់ និងសម្រស់ដ៏អំណោយផលពីអ្នកគាំទ្រ។ ដោយឡែក ថ្ងៃនេះដែរ ខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្តទៅក្រឡេកមើលរូបសម្រស់នាង កាលពីមុនចូលសិល្បៈវិញម្តង ឃើញថាទោះកាលនៅក្មេងយ៉ាងណា...
- Advertisement -

MOST POPULAR

HOT NEWS